ពេទ្យកូរ៉េមកពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម
ជូនពលរដ្ឋមិនយកថ្លៃ
ជាតិលេខ ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្រុងភ្នំពេញ ។
ថតថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១។ ( ដោយកញ្ញា ទូច រង្សី )
មន្ត្រី មន្ទីរ ពេទ្យ ព្រះកុសុមៈ ហៅ ពេទ្យ លោកសង្ឃ បាន ឲ្យ ដឹង ថា មាន គ្រូពេទ្យ១ក្រុម មក ពី ប្រទេស កូរ៉េ នឹង មក ពិនិត្យ ព្យាបាល ជំងឺ ទឹកនោម ផ្អែម ជូន ប្រជា ពល រដ្ឋ ខ្មែរ ដោយ មិន គិត ថ្លៃរយៈ ពេល៣ថ្ងៃ ចាប់ ពី ថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១១នេះ។
លោក វេជ្ជបណ្ឌិត សេក សុខឃឿន អនុប្រធាន ក្តាប់រួម នៃ មន្ទីរ ពេទ្យ ព្រះកុសុមៈ ហៅ មន្ទីរ ពេទ្យ លោក សង្ឈ បាន ឲ្យ ដឹង ពី មូល ហេតុ ក្រុម គ្រូពេទ្យ ពី ប្រទេស កូរ៉េ មក ពិនិត្យ ព្យាបាល ជំងឺ ទឹក នោម ផ្អែម ជូន ពលរដ្ឋ ខ្មែរ មិន គិត ថ្លៃ បាន កើត មាន បន្ទាប់ ពី ក្រសួង សុខា ភិបាល កម្ពុជា និង សមាគម ជំងឺទឹក នោមផ្អែម កូរ៉េ បាន ចុះ កិច្ច ព្រម ព្រៀង ជាមួយ គ្នា កាល ពី ឆ្នាំ២០១០។
បន្ថែម លើស ពី នេះ លោក ឯក សុនសត្យា ប្រធាន រដ្ឋ បាល មន្ទីរ ពេទ្យ ព្រះកុសមៈ បាន ឲ្យ ដឹង ថា កម្ម វិធីពិ និត្យ និង ព្យា បាល ជំងឺ ទឹក នោម ផ្អែម ជូន ប្រជា ពលរដ្ឋ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ខែមីនា គឺ ទទួល ព្យាបាល អ្នក ជំងឺ ចន្លោះពី ១ពាន់ ទៅ១ពាន់២រយនាក់ ប៉ុណ្ណោះ ព្រោះ ពេល វេលា ព្យាបាល មាន រយៈ ពេលខ្លី។ « សំឡេង »
លោក សុនសត្យា ឲ្យ ដឹង ទៀត ថា ក្រុម គ្រូ ពេទ្យ កូរ៉េ ក្រៅ អំពី ពិនិត្យ ព្យាបាល ជំងឺ ទឹក នោម ផ្អែម ជូន ពល រដ្ឋ ខ្មែរ មិន យក កម្រៃ សមាគម ជំងឺ ទឹកនោម ផ្អែម ពីប្រទេស កូរ៉េ ក៏ នឹងពិនិត្យផ្តល់ ថវិកា កសាង អាគារ សំរាប់ ពិនិត្យ ព្យាបាល អ្នក ជំងឺ ទឹក នោម ផ្អែម ដល់ ប្រទេស កម្ពុជា ក្នុង បរិវេណ មន្ទីរ ពេទ្យ ព្រះកុសមៈ ផងដែរ។ « សំឡេង »
សេចក្តី ប្រកាស ព័ត៌ មាន របស់ មន្ទីរ ពេទ្យ ព្រះកុសុមៈ បាន ឲ្យ ដឹង ថា សំរាប់ ពលរដ្ឋ មាន ជំងឺ ទឹក នោម ផ្អែម ដែល ចង់ ឲ្យ គ្រូពេទ្យ មក ពី ប្រទេសកូរ៉េ ពិនិត្យ ព្យា បាល ជំងឺ ទឹក នោម ផ្អែម គឺ អាច ទំនាក់ ទំនង ចុះ ឈ្មោះ នៅ មន្ទីរ ពេទ្យ ព្រះកុសុមៈ ឲ្យ បាន មុន ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១១ ឬ ក៏ ទំនាក់ ទំនង តាម រយៈ លេខ ទូរស័ព្ទ ៖ ០១២ ២៣៤ ៦៦៦, ០១២ ៧៨៩១២៤, ០១១ ៩៤២ ៣៦២, ០១២ ៨៤៦ ៨៦៧ និង ០៩៨ ៨៤៩ ៧៧៧។
លោក វេជ្ជបណ្ឌិត ទូច ឃុន អ្នក ឯក ទេស ជំងឺ ទឹក នោមផ្អែម ប្រចាំ មន្ទីរ ពេទ្យ ព្រះកុសុមៈ បាន ឲ្យ ដឹង ថា ប្រទេស កម្ពុជា កាល ពីឆ្នាំ ២០០៤ បាន រក ឃើញ មាន អ្នក ជម្ងឺ ទឹកនោម ផ្អែម ចំនួន ២ សែន ៥ ម៉ឺន នាក់់។
ប៉ុន្តែ អង្គការ សុខភាព ពិភព លោក បាន ប៉ាន់ ប្រមាណ ទុក ថា ប្រទេស កម្ពុជា នឹង អាច មាន អ្នក ជម្ងឺ ទឹក នោម ផ្អែម កើនដល់ជាង ៦០ ម៉ឺននាក់៕
No comments:
Post a Comment
yes