សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 9, 2011


អង្គការសមាគមន៏ខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា
ប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ៨មិនា




កាល ពី ព្រឹក ថ្ងៃទី៨ ខែមិនា អង្គការ សមាគមន៏ ខ្មែរ កម្ពុជា ក្រោម បាន មូល មតិ គ្នា ប្រារព្វ ពិធី អប អរសាទ រទិវា នារី អន្តរ ជាតិ៨ មិនា នៅ ភោជនីយ ដ្ឋាន ថ្ងៃនេះ ថ្ងៃជ័យ ដែល ស្ថិត នៅ ភូមិត្រពាំង
ល្វា សង្កាត់ កាកាប ខណ្ឌដង្កោ ក្រុងភ្នំពេញ។

ការ ប្រា រព្វពិ ធីអបអរ សាទរ ទិវានារី អន្តរជាតិ ៨ មិនា ខួប លើក ទី១០០ របស់ អង្គការ សមាគមន៏ ខ្មែរ កម្ពុជា ក្រោម នៅ កម្ពុជានេះ គឺ មាន ការ អញ្ជើញ ចូល រួម ពី សំណាក់ បងប្អូន ខ្មែរ កម្ពុជាក្រោម
ប្រមាណ ជាង ៣០០នាក់ ក្នុង នោះ ក៏ មាន ការ អញ្ជើញ ចូល រួម ពី សំណាក់ គណបក្ស នយោបាយ
ចំនួន២ ផង ដែរ គឺ គណ បក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ។ គណបក្ស សម រង្ស៊ី គឺ មាន ការ
អញ្ជើញ ចូល រួម ពី សំណាក់ លោក គង់ គាំ ប្រធាន ស្តីទីគណបក្ស, លោក ឡុង រី តំណាង រាស្រ្ត
មណ្ឌល ក្រចេះ, លោក ម៉ែន សុថាវរិន្ទ្រ តំណាងរាស្រ្តមណ្ឌល កំពង់ធំ, លោក ហូរ វ់ាន់ តំណាងរាស្រ្ត
មណ្ឌល ភ្នំពេញ, លោក នុត រំដួល តំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ , លោក ឃីម ឡាក់គី តំណាងរាស្រ្ត
មណ្ឌល កណ្តាល, លោក គង់ បូរ៉ា តំណាងរាស្រ្តមណ្ឌល ព្រៃវែង, លោក យន្ត ថារូ តំណាងរាស្រ្ត
មណ្ឌល បន្ទាយមានជ័យ និង ជាប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម, និងលោក ថាច់ សេដ្ឋា ក្រុម ប្រឹក្សា រាជធានី ភ្នំពេញ និង ជា ប្រធាន សហគមន៏ ខ្មែរកម្ពុជា ក្រោម ។ចំនែក ឯ គណបក្ស
សិទ្ធិ មនុស្ស គឺ មាន ការ ចូល រួមពី សំណាក់ លោក គៀត សុគន្ធ អនុប្រ ធាន គណ បក្ស សិទ្ធិមនុស្ស ។

សូម ជំរាប ថា គោល បំណង នៃការ ប្រារព្វ ពិធី អបអរ សាទរ ទិវា នារីអ ន្តរ ជាតិ ៨មិនា របស់ សមាគមន៏ខ្មែរ កម្ពុជា ក្រោម នៅ កម្ពុជា គឺ ដើម្បី បង្ហាញ និង ជា សារ មួយ សម្រាប់ ប្រាប់ ដល់ មតិ ជាតិ និ ងអន្តរ ជាតិ ឲ្យ បាន ដឹង ថា ស្រ្តី ខ្មែរ ក្រោម នៅ កម្ពុជា ក្រោម ឬ នៅ ភាគ ខាង ត្បូង នៃ ប្រទេស វៀតណាម តាំងពីអ តីកា លរ ហូត ដល់ប ច្ចុប្បន្ន នេះ ត្រួវ បាន បាត់ បង់នូ វសិទ្ធិ សេរីភាព ជាមូល ដ្ឋានរ បស់ខ្លួន ហើយ ស្រ្តីខ្មែរ ក្រោមនៅ កម្ពុជា ក្រោមបា ត់បង់នូ វឱកាស ក្នុងការ សិក្សា អក្សរ ខ្មែ រជាអក្សរ សាស្ត្រ ជាតិ របស់ខ្លួន ដោយ មក ពីរដ្ឋាភិបាល វៀត ណាម រំលោភ សិទ្ធិ ទៅ លើ ពួក គាត់ យ៉ាង ធ្ងន់ ធ្ងរ ៕

សូម​ស្តាប់​ប្រសាសន៏​របស់​លោក យន្ត ថារូ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា
ក្រោម​និង ជា​តំណាង​រាស្រ្តគណបក្ស សម រង្ស៊ី​មណ្ឌល​បន្ទាយ​មាន​ជ័យ
ប្រ​សាសន៏​លោក​យន្ត​ថារូ


ប្រសាសន៏​លោក គៀត​សុគន្ធ​អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស

ប្រសាសន៏​លោក គង់​គាំ​ប្រធាន​ស្តីទី​គណបក្ស​សម​រង្ស៊ី

ប្រសាសន៏​លោក ថាច់​សាង​ប្រធាន​មិត្ត​សមាគមន៏
ខ្មែរកម្ពុជាក្រោម


ប្រសាសន៏​របស់លោក​ថាច់​សេដ្ឋា​ប្រធាន​សហគមន៏

ខ្មែរកម្ពុជា​ក្រោម​និង​ជា​សមាជិក​ក្រុមប្រឹក្សា ក្រុងភ្នំពេញ

របស់គណបក្ស​សម រង្ស៊ី


No comments:

Post a Comment

yes