សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 4, 2011


ក្រុមសេនានុព័ន្ធយោធាបរទេសសន្យាជួយកម្ពុជា
រឿងប្រាសាទព្រះវិហារ​
​ក្រុមសេនា​នុព័ន្ធ​យោធា ​ទាំង១២ប្រទេស​ បាន​ចាក​ចេញ​ពីខេត្ត​សៀមរា​សំ​ដៅ​មក​រាជធា​នីភ្នំពេញ ​នៅព្រឹក​ថ្ងៃសុក្រ​ទី៤​មីនា​ ក្រោយការ​ចូលទៅ​ពិនិត្យ​កន្លែង​វាយ​ប្រហារ​គ្នា រវាង​កម្ពុជា​និង​ថៃ ​នៅតំ​បន់​ប្រាសាទ​ព្រះវិ​ហារ​។
​សូមជំ​រាប​ថា ​ដំណើ​រទ​ស្ស​នកិ​ច្ចនៅ​ប្រា​សាទ​ព្រះវិហារ ​និង​តំបន់​ក្បែរ
ប្រាសាទ​ព្រះវិហារ​ បានធ្វើ​កាល​ពីម្សិលម៉ិញ​ និង​ក្រុម​សេនានុព័ន្ធយោធា​ទាំងនោះ​បាន​នាំ​គ្នាវិល​មក​សម្រាក​នៅខេត្ត​សៀម​រាប ​កាលពីយប់មិញ​។
​មន្ត្រីអ្ន​កនាំ​ពាក្យក្រ​សួង​ការ​ពារ​ជាតិ លោក​ឧត្តមសេ​នីយ៍ឯក​ ឈុំសុជាតិ​ បាន​ប្រាប់​វិទ្យុ​ឲ្យ​ដឹង​ថា ​ដំណើរ​ទស្សន​កិច្ច​បាន​ធ្វើ​ដោយ​ជោគ​ជ័យ ​
និង​តំ​ណាង​ក្រុម​សេនា​នុព័ន្ធ​យោធាបរទេស​ទាំង​នោះ ​បាន​ថ្លែង​សន្យា​ថា នឹង​ជំរុញ​អោយ​មាន​កា​រប្រ​ញា​ប់​បញ្ជូន​ក្រុម​សង្កេ​ត​ការណ៍​ឥណ្ឌូណេ​ស៊ី​ដែល​តំណាង​អាស៊ាន​ ចូល​មក​ឃ្លាំ​មើល​ការ​ឈប់​បាញ់គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​។​
​មន្ត្រី​អ្នក​នាំ​ពាក្យ​ដដែល​បាន​អោយ​ដឹង​ថា​ មន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ដែល​តំណាង​ក្រុម​សេនានុព័ន្ធ​យោធា​បាន​ថ្លែង​សន្យា​ទៀត​ថា​ គេនឹង​ជួយ​ជម្រុញ
រក​ជំនួយ​ពី​សហគម​អន្តរ​ជាតិ​ដើម្បី​ធ្វើ​ការ​ជួស​ជុល​ប្រាសាទ​ព្រះវិហារ​៕

No comments:

Post a Comment

yes