សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 15, 2011


ការវិនាសអន្តរាយព្រៃឡង់


​ព្រៃឡុង គឺ​ជា​ព្រៃ​ធំ​បំផុត​ដែល​នៅ​សេស​សុល​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ទទួល​រង​នូវការ​ហិន​ហោច តាម​រយៈ​ការ​ផ្តល់​ដី​សម្ប​ទាន
សេដ្ឋ​កិច្ច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​យួន សម្រាប់​ដាំ​ដើម​កៅ​ស៊ូ​ដែល​បញ្ហា​នេះ​បាន​បង្ករ​ជា​ការ​ព្រួយ​បារម្ភ ដល់​មជ្ឈដ្ឋាន​នានា ថា​និង​ធ្វើ​ឲ្យ​បាត់​បង់មុខ​របរ​កសិករ​ខ្មែរ បាត់​បង់​ជំ​រក​សត្វព្រៃ ហើយ​ក៏​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​បញ្ហា​បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ។​


​ព្រៃឡុង ដែល​មាន​ទំហំ​ចំនួន ៣៦០០ គីឡូម៉ែត្រ​ក្រឡា រួម​ទាំង​តំបន់​ស្នូល​ប្រមាណ​ជា ១០ម៉ឺន​ហិចតា ដែល​លាត​
សន្ធឹង​ជាប់​ព្រំ​ប្រទល់​ចំនួន​៤ខេត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល
ផ្តល់​សម្បទាន ទៅ​ឲ្យ​ក្រុម​ហ៊ុន CRCK ប្រមាណជា ៦០៤៤ ហិចតា និង ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន ​PNT របស់​ជន​ជាតិ​យួនជា​ច្រើន​ពាន់​ហិច​តា​ផ្សេង​ទៀត​សំរាប់​ដាំ​ដើម​កៅស៊ូ ​។

​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស នយោ​បាយ​ចំនួន៤ នៅ​ក្នុង​ប្រទេសកម្ពុជា មន្រ្តី​អង្គការ​សង្គម​ស៊ីវិលជាតិ-អន្តរជាតិ រួម​និង​តំណាង
ប្រជា​សហគមន៏​ចំនួន៤ខេត្ត ដែល​រស់​នៅ​អាស្រយ័​ផល​ជុំវិញ​តំបន់ព្រៃឡង់មាន​
ដូច​ជា​ខេត្តក្រចេះ​ស្ទឹងត្រែង​ព្រះវិហារ​និង​កំពង់ធំ​ដែល​មាន​គ្នា​ប្រមាណ​ជិត
៤០០នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​វិទិការសារធារណៈ ​នៅ​ក្នុង​ភូមិ​ត្បូងទឹក
ឃុំមានរិទ្ធ​ស្រុកសណ្តាន់​ខេត្តកំពង់ធំ​បំណង​ជំរុញ​ឲ្យ​រដ្ឋាភិបាល រួម​ទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ឲ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ ព្រៃឡង់ យ៉ាង​អាណា​ធិបតេយ្យ ពី​សំណាក់​ក្រុមហ៊ុន យួន ។

​នៅ​ក្នុង​វេទិការ​សា​ធារណៈ​ដែល​រៀប​ចំ​ឡើង​ដោយ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កាល​ពីថ្ងៃ​ទី១១ មិនា តំណាង​ប្រជា​សហគមន៏​ចំនួន៤ខេត្ត​ខាង​លើ សុទ្ធ​តែ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​ការ​កាប់​បំផ្លាញ ព្រៃឡង់ នេះថា​ កំពុង​តែ​ធ្វើ​ឲ្យ​បាត់​បង់​មុខ​របរ​ប្រជា​សហគមន៏ ជាពិសេស​មុខ​របរ
ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​២០ម៉ឺននាក់ ដែល​មុខ​របរ​មាន​ដូចជា៖ ដងជ័រ បោចវ័រ​បោចផ្តៅ ជាដើម ដែល​ធ្លាប់​តែ​អាស្រ័យ​ផលតាំង​ពីដើម​រៀង​មក ។


​ការ​កាប់​បំផ្លាញ ព្រៃឡង់ ខាង​លើ​នេះ​ដែរ ក៏​និង​ធ្វើ​ឲ្យ​បាត់​បង់​ជំរកសត្វ​ព្រៃ ប៉ះ​ពាល់​បរិស្ថាននានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​បរិស្ថាន​នៅ​លើ​ពិភព​លោក ។

​កញ្ញា សេក ដានី នាយក​អង្គការ​អប់​រំ​សុខភាព និង បរិស្ថាន ដែល​មាន​មូល​ដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ​ក៏​បាន​លើក​ឡើង​ដែលថា ការ​បាត់​បង់​ព្រៃឡង់ ឬ ព្រៃស្រោង បាន​ធ្វើ​ឲ្យ​សត្វព្រៃ​មួយ​ចំនួន​ដូចជា​ប្រើស ក្តាន់ ជ្រូកព្រៃ ខ្លា ដំរី កំពុង​តែ​ភៀស​ខ្លួន​ចេញ​ពី​ព្រៃ ហើយ​សត្វ​ព្រៃ​មួយ​ចំនួន​ទៀត ក៏​កំពុង​រង​ការ​បាញ់សម្លាប់
យក​មក​ធ្វើ​ជា​ម្ហូប​អាហារ ពី​សំណាក់​អាជ្ញាធរ​ការ​ពារ​ក្រុម​ហ៊ុន ។ ហើយ​ការ​បាត់​បង់​ព្រៃ​ធម្មជាតិ ដែល​មាន​តម្លៃ​មហា​សាល​នេះ ក៏​និង​បង្ក​នូវ​គ្រោះ​រាំងស្ងួត បង្ករ​ព្យុះភ្លៀង​ឬ បង្ករ​នូវ​គ្រោះ​ទឹក​ជំនន់​ជា​ដើម ។


​ ដោយ​សារ​តែ​រង​នូវ​ការ​រិះ​គន់​ទាំង​នេះ ក្រុម​អាជ្ញាធរ​ខេត្ត​កំពង់ធំ រួម​មាន​ថ្នាក់​ដឹក​នាំ​ខេត្ត ស្រុក មន្រ្តី​កសិកម្ម និង មន្រ្តី​បរិស្ថាន​ផង​នោះ បាន​ខិត​ខំ
ពន្យល់​តប​ទៅ​ពល​រដ្ឋ​វិញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឡង់ ទាំង​នេះ​មិន​បាន
ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​លើ​បរិស្ថាន​នោះ​ទេ​ដោយ​ហេតុ​ថា​បើ​ទោះ​បី​ជា​មាន​ការ​បាត់​បង់​ព្រៃ​ធម្មជាតិ ក៏​វា​ជំនួស​មក​វិញ​នូវ​ចំ​ការ​កៅស៊ូ របស់​យួន​ដែល​មាន​គំរប​ពណ៌ខៀវ​ដូច​គ្នា។​ក្រុម​មន្ត្រី​ទាំង​នោះ​បាន​អះ​អាង​ទៀត​ថា ការ​ជំនួស​ដោយ​កៅស៊ូ​របស់​ជន​ជាតិ​យួន គឺ​និង​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ពល​រដ្ឋ​រស់​នៅ​តំបន់​នោះ​ផង​ដែរ​។


​ ប៉ុន្តែ​ការ​លើក​ឡើង​របស់​មន្រ្តី​ខេត្តកំពង់ធំ ខាង​លើ​ត្រូវ​បាន​មជ្ឈដ្ឋាននានា​រិះ​គន់​ថា ការ​ជំនួស​ដោយ​ដើម​កៅស៊ូ​របស់​ជន​ជាតិ​យួន គឺ​មិន​បានផ្តល់​ផល​ដូច​ព្រៃ​ធម្មជាតិ​នោះ​ទេ ការ​លួង​លូម​ផ្តល់ការ​ងារ​ដល់​ពល​រដ្ឋ​ខ្មែរ​តាម​រយៈ​ការ​ដាំ​កៅស៊ូ​របស់​យួន​នេះ​គឺ​មិន​ខុស​និង​ការ​ជំរុញ​ឲ្យពល​រដ្ឋ​ខ្មែរ​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ​យួន​នោះ​ឡើយ​។

​លោក ម៉ែន សុថាវរិន្ទ្រ​ តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី មណ្ឌល​កំពង់ធំ ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិការ​សាធារណៈ​ដែល​រៀប​ចំ​ដោយ មជ្ឈមណ្ឌល​
សិទ្ធិ​មនុស្ស នៅ​ក្នុង​ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នោះ បាន​លើក​ឡើង​ថា​ ក្រៅ​ពី​ស្រូប​យក​ផល​ចំណេញ ពី​ការ​ធ្វើ​វិនិយោគ​ដាំ​ដើម​កៅស៊ូ
របស់​ក្រុមហ៊ុន​យួន CRCK និង​ក្រុមហ៊ុន PNT គឺ​ក្រុមហ៊ុន​នេះ​បាន​មើល​ឃើញ​ផល​ចំណេញ​ដ៏​ច្រើន​លើស​លប់​មួយ​ទៀត​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​របស់​ខ្មែរ យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។​លោក ម៉ែន សុថាវរិន្ទ្រ ក៏​បាន​ធ្វើ​ការ
រិះ​គន់​រដ្ឋាភិ​បាល​ដែល​បាន​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​យួនថា បាន
កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​បាត់បង់​កាន់​តែ​ច្រើន​ឡើងៗ ដែល​ផ្ទុយ​ទៅនិងយុទ្ធសាស្រ្ត
ការ​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល​ខ្លួនឯង ។ លោក ម៉ែន សុថាវរិន្ទ្រ ក៏​មានប្រសាសន៏
ដោយ​គាំ​ទ្រ​ទៅ​និង​ប្រជា​ពលរដ្ឋ ដែល​បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុមហ៊ុន​យួននេះ ។



​សូម​រំលឹក​ផង​ដែរ​ថា កាល​ពីថ្ងៃទី៧​ ខែមិនា ប្រធាន​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ជូន​លោក
ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​ការ​កាប់
បំផ្លាញ ព្រៃឡង់ ។ នៅ​ក្នុង​លិខិត​របស់​លោក សុន ឆ័យ ក៏បាន​បញ្ជាក់ថា មាន​តែ
រដ្ឋសភា​មួយ​ប៉ុណ្ណោះ​ដែល​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ជួយ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ ព្រៃឡង់ នៅ​ខណះ​ដែល​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​កិច្ចការ​ការពារ​ព្រៃឈើ ។

​បើ​យោង​តាម​លិខិត​របស់​ទីស្តី​ការ​គណ​រដ្ឋមន្រ្តី លេខ១៣៣៥ ស.ជ.ណ ចុះថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០០៩ បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិបាល​បាន​យល់​ព្រម​ផ្តល់សម្បទាន​ដី​សេដ្ឋ​កិច្ចចំនួន ៦០៤៤ហិតា​ឲ្យ​ទៅ​ក្រុមហ៊ុន CRCK សម្រាប់​ដាំ​ដើម​កៅស៊ូ​។ បន្ទាប់​ពី​បាន​គោល​ការណ៏​អនុញ្ញាតិ​ពី​រដ្ឋាភិបាល​ក្រុម​ហ៊ុន​ត្រូវ​សហការ
ជា​មូយ​ក្រសួង​កសិកម្ម និង អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំរុះ សិក្សា​លំអិត​និង​ចុះ
ពិនិត្យ​នូវ​ផ្ទៃ​ដី​ពាក់ព័ន្ធ​ជា​មួយ​ប្រជា​ពលរដ្ឋ ផ្ទៃដី​ព្រៃឈើ​ក្រាសៗ ដែល​ត្រូវ​រក្សា​ទុក​បន្ថែម​ទៀតដើម្បី​ជៀស​វាង​ការប៉ះ​ពាល់​ផ្ទៃដី​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​និង តំបន់​ការពារ​ព្រៃឈើ ។

​នៅ​ក្នុង​ចំនុច​ទី៤នៃ ស.ជ.ណ ដដែល​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចំពោះ​ផ្ទៃ​ដី​ព្រៃ​ការពារ​ប្រភពទឹក ព្រៃស្រោង ព្រៃពាក់​កណ្តាល​ស្រោង និង ព្រៃល្បោះ​ដែល​
ត្រូវ​រក្សាទុក ត្រូវ​ប្រគល់​ឲ្យក្រុម​ហ៊ុន​ទទួល​ថែរក្សា ការពារ​មិន​ឲ្យខូ​ចខាត​បាត់​បង់​ព្រៃឈើ ដោយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់ និង ត្រូវ​ត្រួត​ពិនិត្យ​
ពី​លើ​ដោយ​រដ្ឋបាល​ព្រៃឈើ ។ ក្នុង​ករណី​ព្រៃឈើ ត្រូវ​បាត់​បង់​ខូច​ខាត​រាជ
រដ្ឋា​ភិបាល​និងលុប​គោល​ការណ៏ កិច្ច​សន្យា​ចោល​ភ្លាម ។

​ដោយ​ព្យា​យាម​លាក់​បាំង​នូវ​ឯកសារ​ខាង​លើ់ ក្រុម​មន្រ្តី​ដែល​ពាក់ព័ន្ធ​មិន​បាន​បង្ហាញ​លិខិត ស.ជ.ណ ឲ្យ​ពល​រដ្ឋ​បាល​ឃើញ​តាម​ការ​ស្នើ​សុំ​របស់​ពួក​គេ​នោះ​ឡើយ។ គួរ​ជំរាប​ថា នៅ​ក្នុងវេទិការ​សាធារណៈ​កាល​ពីថ្ងៃទី១១ មិនា ដោយ​សារ​តែ​បញ្ហា​នេះ​ក្រុម​ពលរដ្ឋ បាន​ធ្វើ​ការ​ចោទ​ប្រ​កាន់
ទៅ​កាន់​ក្រុម​មន្រ្តី​ទាំង​នោះ​ថា កំពុង​តែ​ធ្វើ​ការ​លាក់​បាំង​ពីភ្លែក​ច្រមុះ​របស់​ប្រជា​ពលរដ្ឋ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពីបញ្ចប់​វេទិការ​សាធារណៈ តំណាង​សហគមន៏​តំណាង​រាស្រ្ត​គណបក្ស សម រង្ស៊ី​ រួម​ជា​មួយ​និង​អ្នក​សារព័ត៌មានជាតិ​ និង អន្តរជាតិ បាន​នាំ​គ្នា​បន្តរ​ដំណើរ​ទៅ
ពិនិត្យ​សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ ព្រៃឡង់ ពី​សំណាក់​ក្រុមហ៊ុន​យួន​ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ ក្រុម​សម្ថកិច្ច​ចំរុះ​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ហ៊ុនយួន ដែលមាន

លោក​អធិការ​ស្រុកសណ្តាន់ អ៊ួង ម៉ូលី ធ្វើ​ការ​រារាំង​មិន​ឲ្យចូល​ទៅ​ពិនិត្យ​សកម្ម

ភាព​ក្នុង​ក្រុម​ហ៊ុន​នោះទេ ។ ប៉ុន្តេ​ទោះ​ជា​បែប​នេះ​ក្តី​នៅ តាម​ដង​ផ្លូវ

ចូល​ទៅ​ក្រុម​ហ៊ុន​យួននោះ គេ​បាន​ប្រទះ​ឃើញ​ឈើ​ប្រណិត​ធំៗ​ដែលមាន​អាយុកាល រាប់​រយ​ឆ្នាំ​ហើយ​នោះ ត្រូវ​រង​ការ​កាប់​បំផ្លាញ​យ៉ាង​អាណា​ធិប​តេយ្យ ។

​គួរ​រំលឹក​ផង​ដែរ​ថា​ កាល​ពីឆ្នាំ​២០០៧ កន្លង​ទៅ នៅ​ខណៈ​ដែល​រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ

សម្ប​ទាន​ដីធ្លី នៅ​គ្រា​នោះ​លោក សម រង្ស៊ី
ប្រធាន​គណបក្ស សម រង្ស៊ី បាន​ធ្វើ​ការ​តវ៉ា​ទាម​ទារ​យ៉ាង​ពេញ​ទំហឹង ឲ្យ​ធ្វើ​ការ​កែ​ប្រែ​នូវ​មាត្រា​មួយ​ចំនួន ដែល​លោក​មើល​ឃើញ​ថា ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៏​របស់​ប្រជាពល​រដ្ឋ និង បាត់​បង់​ព្រៃ​ឈើ

ដ៏​មាន​តម្លៃ​មហា​សាល​របស់​កម្ពុជា ក៏​ប៉ុន្តែ​ការ​តវ៉ា​របស់​លោក សម រង្ស៊ី
គឺ​ជា​ការ​អត់​ប្រយោជន៏ ៕

No comments:

Post a Comment

yes