សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 4, 2011


ឧត្តមសេនីយ៍​ឈុំ សុជាតិៈថៃដើរផ្ទុយពីឆន្ទៈ

សហគមន៍អន្តរជាតិ​


ម ន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ថ្លែង​ថា​ថៃ​បានព្យាយាម​អូស​បន្លាយ​សភាព​ការណ៍​ និង​ព្យាយាម​រារាំង​ក្រុម​សង្កេត​ការណ៍​អាស៊ាន​ ​មិន​អោយ​ធ្វើ​ដំណើរ​មក​កាន់​ព្រំ​ប្រទល់​កម្ពុជា​ថៃ​។
ប្រតិកម្ម​របស់​មន្ត្រី​អ្នកនាំ​ពាក្យ​ក្រសួង​ការពារជាតិ​លោក ឧត្តមសេនីយ៍ ឯក ឈុំ​សុជាតិ​ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​ថៃ​គេចវេះ​មិន​តប​ឆ្លើយ​ចំពោះសំណើ​បែប​បទ​ការងារ​របស់​ប្រទេស​ឥណ្ឌូ​ណេស៊ី​ដែល​បាន​សរសេរ​ទៅ​ប្រទេស​ថៃ​ តប​នឹង​ឆន្ទៈ​របស់​ថៃ​និង​កម្ពុជា​ដែល​មាន​បំណង​ចង់​អោយ​មានអ្នក​សង្កេត​ការណ៍​អាស៊ាន​ទៅ​សង្កេត​ស្ថានការណ៍​នៅ​តាម​ព្រំ​ប្រទល់​កម្ពុជានិង​ថៃ​និង​ការ ឈប់​បាញ់​គ្នា​។
សូម​ជំ​រាប​ថា​ ឆន្ទៈ​ចង់​បាន​ក្រុម​សង្កេតការណ៍​ឥណ្ឌូណេស៊ី​និង​ការ​ឈប់​បាញ់​គ្នា​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​គឺ​ជា​ឆន្ទៈ​ឯក​ភាព​ធ្វើ​ឡើងដោយ​ប្រទេស​កម្ពុជា​និង​ថៃ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​ថ្ងៃ​ទី២២កុម្ភៈ​ ក្នុង​ក្រុងហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ី​។​ ប៉ុន្តែ​ក្រោយ​ដែល​ឥណ្ឌូ​ណេស៊ី​ដែល​ជាប្រធាន​អាស៊ាន​ នា​បច្ចុប្បន្ន​បាន​ដាក់​សំណើ​បែប​បទ​ទៅ​អោយ​ថៃ​ដើម្បី​រក​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ប្រទេស​ថៃ​ត្រូវ​គេ​រាយការណ៍​ថា​បាន​រារាំង​កិច្ច​ការ​រក​សន្តិ​ភាព​នោះ​ទៅ​វិញ​។​ មេបញ្ជាការ​កង​ទ័ព​ជើងគោក​ថៃ​លោក​ប្រាយុទ្ធ​ចាន់​អូចា​ បាន​ថ្លែង​ថា​ថៃ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​សំណើ​បែប​បទ​ របស់​ប្រទេស​ឥណ្ឌូ​ណេស៊ី​នោះ​ទេ​ ​ដោយ​ថៃ​ចង់​ធ្វើ​ការ​ពិភាក្សា​បញ្ហា​បែប​បទ​នោះ​ជាមួយ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC ដែល​ថៃ​និយាយ​ថា​នឹង​គ្រោង​ធ្វើ​នៅ​ក្នុង​ខែមិថុនា​ខាងមុខ​នេះ​។​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ លោក​ ឧត្តម​សេនីយ៍​ឯក​ឈុំ​សុជាតិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​កន្លង​មក​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ បាន​ស្វាគមន៍​ចំពោះតួ​នាទី​អាស៊ាន​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហារ​វាង​កម្ពុជា​និង​ថៃ​និង​ស្នើ​សុំ​អោយ​មាន​ការ​បញ្ឈប់​ការ​បាញ់​គ្នា​ជា​អ​ចិ​ន្ត្រៃ​យ៍​។
​លោក​ឧ​ត្តម​សេនីយ៍​ឯក​ឈុំ​សុជាតិ​បាន​បន្ត​ថា​ក្រោយ​មក​កិច្ច​ប្រជុំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន​ថ្ងៃទី​២២កុម្ភៈ​ បានធ្វើ​ឡើងនិង​បាន​ដាក់​ចេញ​ទី១ គាំ​ទ្រ​ការ​ប្តេជ្ញា​ចិត្ត​កម្ពុជា​ថៃ​មិន​អោយ​មានការ​ផ្ទុះ​អាវុធ​ និង​គាំ​ទ្រ​ការ​ឈប់​បាញ់​គ្នា​។ ចំណុច​ទី​២ ស្វាគមន៍​ប្រទេស​កម្ពុ​ជា​និង​ថៃ​ដែល​អនុញ្ញាត​អោយ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ទៅ​សង្កេត​ស្ថាន​ការណ៍​នៅ​តាម​ព្រំ​ប្រទល់​កម្ពុជា​និង​ថៃ​។​ ​ចំណុច​ទី​៣ កិច្ច​ប្រជុំ​គ​ណៈកម្មការ​ឬ​គណៈកម្មាធិការ​ព្រំដែន​នានា JBC ឬ GBC​ត្រូវ​ធ្វើ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​អាស៊ា​ន​។ លោក​ឧ​ត្តម​សេនីយ៍​ឯក​ឈុំ​សុជាតិ​បាន​បញ្ជាក់​ថា ការ​ដែល​ថៃ​រារាំង​មិន​អោយ​មានការ​បញ្ជូន​ក្រុម​សង្កេត​ការណ៍​អាស៊ាន​ទៅ​តំបន់​ព្រំ​ប្រទល់​គឺ​ជា​នយោបាយ​បិទ​ទ្វារ​រារាំង​មិន​អោយ​ស​ហគម​អន្តរជាតិ​ជួយ​ធ្វើ​អន្តរាគមន៍​និង​បាន​ដើរ​ផ្ទុយ​ពី​សេចក្តី​សម្រេច​របស់ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ. ស.ប និង​ស្មារតី​សម្រេច​របស់​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាស៊ាន​ថ្ងៃ​ទី២២កុម្ភៈ​៕

No comments:

Post a Comment

yes