ថៃខឹងកម្ពុជា រៀបទស្សនកិច្ចមន្ត្រីទូតយោធា
ថៃបានសម្តែងការខឹងនឹងកម្ពុជា ជុំវិញការនាំក្រុមសេនានុព័ន្ធយោធាបរទេស ធ្វើដំណើរទស្សនកិច្ច នៅក្នុងបរិវេណតំបន់ប្រាសាទព្រះវិហារ និងចាត់ទុកថា ដំណើរទស្សនកិច្ចនោះ បានរំលោភលើកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០។
កាសែតបាងកកប៉ុស្តិ៍របស់ថៃ នៅថ្ងៃសុក្រទី៤មីនា បានដកស្រង់ប្រភពយោធាថៃ ដែលនិយាយប្រមាថ ចង់បាញ់ប្រហាររារាំងដំណើររបស់ក្រុមសេនានុព័ន្ធយោធាទាំងនោះ។
ប្រភពពីថៃនិយាយថា ប្រសិនបើថៃបាញ់ នោះនឹងធ្វើអោយធ្លាក់ក្នុង
ឧបាយកលកម្ពុជា ដែលនឹងបង្ហាញពិភពលោកថា ថៃគឺជាអ្នកផ្តើមការបាញ់ប្រហារមុន។
សូមជំរាបថា ក្រុមសេនានុព័ន្ធយោធា ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រាសាទព្រះវិហារ និងតំបន់នៅក្បែរនោះ គឺរួមមានមន្ត្រីយោធាទូត ចំនួន១៧នាក់ នៃប្រទេសចំនួន១២ រួមមានចិន សហរដ្ឋអាមេរិក បារាំង រ៉ុស្សី ជប៉ុន អូស្ត្រាលីនូវ៉ែលហ្សេឡង់ ម៉ាឡេស៊ី ភូមា វៀតណាម លាវ និង កាណាដា៕

No comments:
Post a Comment
yes