ញឹក ប៊ុនឆៃ ត្រូវចាងហ្វាងកាសែត ខ្មែរអមតៈ ប្តឹង
ចាងហ្វាងកាសែតក្នុងស្រុកមួយដែលមាននិន្នាការគាំទ្រខាងគណបក្ស នរោតម រណឬទ្ធិ បានដាក់លិខិតប្តឹងអគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ទៅអង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែលោក ញឹក ប៊ុនឆៃ បានធ្វើការបដិសេធថា មិនមានការជាប់ពាក់ព័ន្ធជាមួយ
លោកនោះទេ។
អគ្គលេខាធិការគណបក្សហ្វុនស៊ិនប៉ិចលោកញឹកប៊ុនឆៃ ត្រូវបានចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា ប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃអង្គារទី១៥មិនា។
អគ្គលេខាធិការគណបក្ស ហ្វិនស៊ិនប៉ិចលោក ញឹក ប៊ុន ឆៃ បានប្រតិកម្មចំពោះការចោទប្រកាន់នេះ។ លោក ញឹក ប៊ុនឆៃ បានប្រាប់ឲ្យដឹងថា លោកមិនមានការពាក់ព័ន្ធជាមួយរឿងនោះទេ ហើយរឿងលុយកាក់ក៏មិនទាក់ទង
ជាមួយលោកដែរ លោកគ្រាន់តែជាសាក្សីដឹងលឺតែប៉ុណ្ណេះ។
សូមជំរាបថាការដាក់ពាក្យបណ្ដឹងនោះត្រូវ បានគេអះអាងថាជាប់ពាក់ពន្ធ័ទៅនឹងឯកសារបណ្ណទទួលប្រាក់ តម្លៃ ៤០លានយ័ន ប្រាក់ចិន ប្រហែលជាង ៥លានដុល្លារអាមេរិក ពីក្រុមហ៊ុនចិនមួយ speedy best technology limited rmb ជាតម្លៃផ្ទេរសិទ្ធិកាន់កាប់របស់ភាគហ៊ុនអាជ្ញាប័ណ្ណ 3gចំនួន៨០ភាគរយ។
ជម្លោះប្តឹងផ្តល់រវាងអគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងចាងហ្វាងកាសែត ខ្មែរអមតៈ ដែលមាននិន្នាការគាំទ្រគណបក្ស នរោត្តម រណឬទ្ធិ គឺបន្ទាប់ពី
អគ្គលេខាធិការគណបក្ស ហ្វ៊ុនស៊ិនប៉ិច ប្តឹងចាងហ្វាងកាសែត ខ្មែរអមតៈ ទៅសាលាដំបូងរាជធានីភ្នំពេញពី បទផ្សាយព័ត៏មានមិនពិត និងបំភ្លៃការពិត ទាក់ទង
និងការចេញផ្សាយឯកសារដែលថា លោក ញឹក ប៊ុនឆៃ ទទួលប្រាក់ពីក្រុមហ៊ុនចិន៕
No comments:
Post a Comment
yes