សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, April 8, 2011


លោក សម រង្ស៊ី ជួបជាមួយសមាជិកសភា

និងមន្រ្តីការបរទេសនៃប្រទេសនៅអឺរ៉ុប
​ ​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស សម រង្ស៊ី ដែល​ជា​គណ​បក្ស​ប្រឆាំង​ដ៏ធំ​នៅកម្ពុជា និង​មានប្រជា​ប្រិយ​ភាព​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រជា​ពល​រដ្ឋ​នោះ លោក​មាន​គម្រោង​​នឹង​ជួប​ជាមួយ​សមា​ជិក សភា និង​មន្រ្តី​ការ​បរទេស​ នៃ​សហភាព​អឺរ៉ុប នៅ​ទីក្រុង​ហ្វូត​គែន​ទីហ្សែន ប្រទេស​ដាណឺម៉ាក​នៅ​ថ្ងៃ​នេះ។ ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ត្រូវ​បាន​ផ្តល់​ការ​អនុញ្ញាតិ​ដោយ​គណៈ​កម្មា​ធិការ​មជ្ឈមណ្ឌល​សន្តិ​ភាព និង​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​អូស្លូ ឲ្យ​លោក​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ ដើម្បី​គាំទ្រ និងវិនិច្ឆ័យ​ទៅ​លើ​សកម្ម​ភាព​របស់​លោកស្រី អ៊ុងសាន ស៊ូជី មេ​ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា។ ហើយ​នៅ​ថ្ងៃទី១២ និង​ទី១៣ ខែ​មេសា លោក​ត្រូវ​បាន​អនុញ្ញាតិ​ដោយ​ក្រសួង​ការ​បរទេស​ប្រទេស​ស្វីស ឲ្យ​លោក​ថ្លែង​អំពី​ចំណាប់​អារម្មណ៏​របស់​លោក​ជុំវិញ​បញ្ហា​អន្តរ​ជាតិ និង​កម្ពុជា។ ​សូម​ជំរាប​ថា ការ​ជួប​ជាមួយ​សមាជិក​សភា និង​មន្រ្តី​ការបរទេស​នៃ​ប្រទេស នៅ​អឺរ៉ុប​លើក​នេះ គឺ​ធ្វើ​ឡើង​ខណៈ​ដែល​លោក សម រង្ស៊ី បាន​អញ្ជើញ​ទៅ​ចូល​រួម​ពីធី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជាមួយ​នឹង​សហ​គមន៏​ខ្មែរនៅ​ទីក្រុង​កូបេន​ហាត​៕

No comments:

Post a Comment

yes