សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 28, 2011


គណបក្ស សម រង្ស៊ី ហែរក្បួនធ្វើបាតុកម្មគាំទ្រ


ប្រជាពលរដ្ឋតំបន់បឹងកក់

លោក ហូរ វ៉ាន់ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី

មណ្ឌលភ្នំពេញ


​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង សម រង្ស៊ី ដឹក​នាំ​ធ្វើ​បាតុ​កម្ម នៅ​ថ្ងៃទី៣០ មេសា ដើម្បី​គាំ​ទ្រ​ប្រជា​ពល​រដ្ឋ​តំបន់​បឹងកក់​ដែល​ទាម​ទារ​អភិវឌ្ឍន៏​នៅ​នឹង​កន្លែង ដោយ​ហែរ​ក្បួន​ចេញ​ពី​ស្នាក់​ការ​គណបក្ស
សម រង្ស៊ី ឆ្ពោះ​ទៅ​កាន់​ទី​លាន​ប្រជា​ធិបតេយ្យ​។


​ប៉ុន្តែ​ត្រូវ​បាន​សាលា​រាជ​ធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​ហែរ​ក្បួន​បាតុ
កម្ម​នោះ​ទេ ដោយ​អោយ​ធ្វើ​ការ​ប្រមូល​ផ្តុំគ្នា​នៅ​ទី​លាន​ប្រជាធិ​បតេយ្យ
និង​អោយ​មាន​អ្នក​ចូល​រួម​តែ​២០០នាក់​តែ​ប៉ុណ្ណោះ​។


​សូម​ជម្រាប​ថា អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​គណ​បក្ស សម រង្ស៊ី កាល​ពីថ្ងៃ​ទី២៥ មេសា បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ទៅអភិបាល


សាលា​រាជ​ធានី​ភ្នំពេញ ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដោយ​ដង្ហែរ​ក្បួន​


ចេញ​ពី​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស សម រង្ស៊ី ឆ្ពោះ​ទៅ​ទីលាន​ប្រជា


ធិប​តេយ្យ​នៅថ្ងៃទី៣០ មេសា ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​ដល់​ប្រជា​ពលរដ្ឋ​តំបន់​បឹង​កក់​ដែល​ទាម​ទារ​ដីទំហំ​៤ម៉ែត្រ គុណ១៦ម៉ែត្រ សំរាប់​គ្រួសារ​នីមួយៗ។


​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​ការ​ប្រជុំ​ពិភាក្សា​ជា​មួយ​តំណាង​គណ
បក្ស សម រង្ស៊ី និង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃទី២៧ មេសា ពី​បញ្ហា​
ធ្វើ


បាតុ​កម្ម​របស់​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃទី៣០ មេសា ដោយ​ហែរ​ចេញ​ពីទី​ស្នាក់​ការ​គណ​បក្ស​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិ​បតេយ្យ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​អនុញ្ញាត​អោយ​ធ្វើ​នៅ​ទី​លាន​ប្រជាធិ​បតេយ្យ​។


​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​ប្រធាន​សមាជិក​ក្រុម​ប្រឹក្សា
រាជ​ធានី​ភ្នំពេញ នៃគណបក្ស សម រង្ស៊ី លោក​ហូរ​វ៉ាន់​បាន​បញ្ឆាក់​ថា លោក​នៅ​តែ
រក្សា​ជំហរ​ដដែល​ក្នុង​ការ​ហែរ​ក្បួន​ធ្វើ​បាតុកម្ម​ចេញ​ពីទីស្នាក់ការ​កណ្តាល​គណបក្ស​ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​បី​ជា​សាលារាជធានី​ភ្នំពេញ​


មិន​អោយ​ដើរ​ហែរ​ក្បួន​ក៏​ដោយ។


​ចំណែក​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​លោក លី សាវេត សុំ​មិន​ធ្វើ​


អត្ថាធិប្បា​យទេ​។


​ប៉ុន្តែ​បើ​យោង​តាម​កំណត់​ហេតុ​ប្រជុំ​របស់​សាលា​រាជធានី​ភ្នំពេញ​នៅ
ថ្ងៃ​ទី២៧ មេសា សាលា​រាជធានី​ភ្នំពេញ​និង​ធ្វើ​របាយ​ការណ៏​ទៅ​ក្រសួង
មហាផ្ទៃ​ដើម្បី​សុំ​មតិ​ដឹកនាំ ដោយ​អោយ​តំណាង​គណបក្ស សម រង្ស៊ី រង់​ចាំ​ការ​សម្រេច​ពី​ក្រសួង​មហា​ផ្ទៃ​ជាមុន​សិន​៕



No comments:

Post a Comment

yes