សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 29, 2011

ខាត់ សុឃីម និងគូដណ្តឹងជួបគ្រោះថ្នាក់ចរាចរណ៍

នៅខេត្តស្ទឹងត្រែង
ដោយ៖ សេត គឹមសឿន

រតនគិរី៖ តារា​ចម្រៀង​កំប្លែង​ដ៏​មាន​ប្រជា​ប្រិយ អ្នក​នាង ខាត់ សុឃីម និង​លោក អ៊ិន សុផាណូ ជា​គូ​ដណ្តឹង​វ័យ​ក្មេង​ដែល​ទើប​តែ​ភ្ជាប់​ពាក្យ​កាល​ពី​ពេល​ថ្មីៗ បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ក្រឡាប់​រថយន្ត​យ៉ាង​ធ្ងន់​ធ្ងរ នៅ​ក្នុងពេល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​ខេត្ត​រតនគិរី ប៉ុន្តែ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ​នៅ​ក្នុង​ឧប្បទ្ទវ​ហេតុ​នោះ។

​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ១:១០​នាទិ​រំលង​អាធាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែ​ឧសភា នៅ​តាម​បណ្តោយផ្លូវ​ជាតិលេខ ៧A នៅ​ត្រង់​ចំណុច​ភូមិ​រាជនុកូល សង្កាត់​អូរពងមាន់ ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ស្ថិននៅ​ចម្ងាយ​ប្រមាណ ១៥០​ម៉ែត្រ ពី​បន្ទាយ​ទាហាន​លេខ ៤២។


​បើ​យោង​តាម​ការ​អះ​អាង​របស់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប្រចាំ​ភ្នំ​ក្រហម បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​តូយ៉ូតា​វីហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ 2J-2967 បើក​បរ​ដោយ​លោក អ៊ិន សុផាណូ និង​មាន​សិល្បករ​សិល្បការិនី​ចំនួន ៣​នាក់​ទៀត​នៅ​ក្នុង​រថយន្ត​នោះ​ បាន​ធ្លាក់​ចូល​ប្រឡាយ និង​ក្រឡាប់​នៅ​ទីនោះ នៅអំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ ទៅ​រតនគិរី។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes