សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 15, 2011


សិង្ហបុរី៖ លោកលីក្វាន់យូលាឈប់ពីមុខតំណែង




ការបោះឆ្នោត​សភា​នៅ​សិង្ហបុរី​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញ​ឲ្យ​ឃើញ ថា​ គណបក្ស​សកម្មភាព​ប្រជាជន​បាន​ទទួល​លទ្ធផល​អន់ថយ​ច្រើន​បើ​ប្រៀប​ផ្ទឹម​ទៅនឹង ​ការបោះឆ្នោត​លើកមុនៗ។​ គណបក្ស​សកម្មភាព​ប្រជាជន​បាន​ក្តោបក្តាប់​គ្រប់គ្រង​ជីវិត​នយោបាយ​អស់​ រយៈពេលកន្លះ​សតវត្សរ៍​នៅ​សិង្ហបុរី។​ ឥឡូវនេះ​ដល់វេន​លោក​លី​ ក្វាន់យូ​​ដែល​ជា​ស្ថាបនិក​នៃ​គណបក្ស​សកម្មភាព​ប្រជាជន​ប្រកាស​លាឈប់​ ពីមុខតំណែង។

លោក លី ក្វាន់យូ (ឆ្វេង) អាយុ៨៧ឆ្នាំ ជាអ្នកនយោបាយដ៏ឆ្នើមមួយរូបនៅសិង្ហបុរី​​
© AFP/Pornchai Kittiwongsakul


លោក​លី​ ក្វាន់យូ​ដែល​មាន​អាយុ​៨៧ឆ្នាំ​និង​ជាអ្នក​នយោបាយ​ដ៏​ឆ្នើម​មួយរូប​នៅ​ សិង្ហបុរី​បាន​ប្រកាស​លាចាកចេញ​ពី​រដ្ឋាភិបាល​ដែល​លោក​តែង​មាន​តួនាទី​ដ៏​ សំខាន់។​ រដ្ឋាភិបាល​សិង្ហបុរី​ដែល​ លោក​លី​ ក្វាន់យូ​បាន​តែងតាំង​កូនប្រុស​របស់​លោក​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដោយ​ អះអាងថា​ ទុក​កន្លែង​ឲ្យ​អ្នក​នយោបាយ​ក្មេងៗ​ជំនាន់ក្រោយ។​ លោក​លី​ ក្វាន់យូ​គឺ​ពិតជា​ស្ថាបនិក​ដ៏​ឆ្នើម​បំផុត​នៃ​បុរី​រដ្ឋ​Singqpour។​ លោក​លី​ ក្វាន់យូ​បាន​ធ្វើឲ្យ​សិង្ហបុរី​ដែល​ពីដើម​ជា​ប្រទេស​ក្រីក្រ​តូច​មួយ​ឋិត​ នៅក្នុង​ចំណោម​ប្រទេស​តតិយលោក​ក្លាយទៅជា​ប្រទេស​ឧស្សាហកម្ម​សម្បូណ៌​សប្បាយ។


ការ​លា​ចាកចេញ​ពី​រដ្ឋាភិបាល​សិង្ហបុរី​ដោយ​លោក​លី​ ក្វាន់យូ​នេះ​គឺ​ពិតជា និមិត្តរូប​មួយ​ដ៏​ធំ។​ ការ​លា​ចាកចេញ​ពី​រដ្ឋាភិបាល​ក្រោយពី​បាន​ក្តោបក្តាប់​គ្រប់គ្រង​ជីវិត​ នយោបាយ​អស់​រយៈពេល​កន្លះ​សតវត្សរ៍​ដើម្បី​ទុក​កន្លែង​ឲ្យ​អ្នក​នយោបាយ​ ជំនាន់ក្រោយ​គឺ​ពិតជា​បញ្ជាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការបត់បែន​នៃ​ដំណើរ​ជីវិត​ នយោបាយ​នៅ​សិង្ហបុរី។


មកទល់​ពេលនេះ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយថា​ ​ តើ​លោក​លី​ ក្វាន់យូ​លាឈប់​ដោយ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ឬក៏​យ៉ាងណា។​ ក៏​ប៉ុន្តែ​ទាំងនេះ​ហាក់​បីដូចជា​បង្ហាញ​ឲ្យ​ប្រជាជន​សិង្ហបុរី​ដឹងថា​ រដ្ឋាភិបាល​បានឮ​សម្រែក​ទាមទារ​របស់​ប្រជាជន​ដែល​បាន​សម្ដែង​ចេញ​តាម​រយៈ​ ការបោះឆ្នោត សភា​កាលពី​សប្តាហ៍មុន។​ ដូច្នេះ​ចាប់ពី​ពេលនេះ​តទៅ​លទ្ធិ​ប្រជាធិបតេយ្យ​ហាក់បី ដូចជា​ចាប់​មាន​ ដំណើរការ​នៅ​សិង្ហបុរី។​ ការរំជើប​រំជួល​នៃ​ជីវិត​នយោបាយ​នៅ​សិង្ហបុរីនេះ​បាន​ត្រូវគេ​ប្រៀបប្រដូច​ ទៅនឹង​ “ការវិវឌ្ឍន៍​នៃ​ផ្កាអ័រគីដេ”​ដែល​មាន​លក្ខណៈ​ខុសពី​ “បដិវត្តន៍​ផ្កាម្លិះ​អារ៉ាប់”​ដោយហេតុថា​ ប្រជាជន​សិង្ហបុរី​ពុំ​ចុះថ្នល់​ធ្វើ​បាតុកម្ម​ទេ​ ​ ប៉ុន្តែ​ពួកគេ​បោះឆ្នោត​ប្រឆាំង​នឹង​រដ្ឋាភិបាល។


គួតរកត់​សម្គាល់ថា​ ការលាឈប់​របស់​លោក​លី​ ក្វាន់យូ​នេះ​គឺបណ្តាល​មកពី​ពាក្យ​សំដី​មួយឃ្លាតូច​របស់​លោក​លី​ ក្វាន់យូ​កាលពី​២សប្តាហ៍​មុន​ដែលបាន​ធ្វើការ​គំរាម​ដល់​ប្រជាជន​ដែល​ចង់​ បោះឆ្នោត​ឲ្យ​បក្ស​ប្រឆាំង។​ ទាំងនេះ​ជាកត្តា​ជំរុញ​ឲ្យ​ប្រជាជន​សិង្ហបុរី​ងាកចេញ​ពី​លោក​លី​ ក្វាន់យូ​ ​ ហើយ​ក៏បាន​នាំគ្នា​បោះឆ្នោត​ប្រឆាំង​រដ្ឋាភិបាល​តែម្តង។


ជាលើក​ទីមួយ​ហើយ​នារយៈកាល​៥០ឆ្នាំ​ចុងក្រោយនេះ​ដែល​ប្រជាជន​សិង្ហបុរី​បាន​ នាំគ្នា​ធ្វើការ​ទិតៀន​ជា​សាធារណៈ​ទៅលើ​រដ្ឋាភិបាល​របស់ខ្លួន។​ហើយ​ លោក​លី​ ក្វាន់យូ​ដែល​ជា​ស្ថាបនិក​និង​ជា​អ្នក​នយោបាយ​ដ៏​ឆ្នើម​នៃ​បុរីរដ្ឋSingapour​ក៏​ចាប់​ក្លាយ​ទៅជា​ឧបសគ្គ​ដល់​ប្រព័ន្ធ​នយោបាយ​និង​គណបក្ស​ដែល​ ខ្លួន​បាន​បង្កបង្កើត៕




BY: rfi

No comments:

Post a Comment

yes