Tuesday, May 31, 2011



បែកធ្លាយលិខិត សយ សុភាព សុំអន្តរាគមន៏

ពីលោក ហ៊ុន សែន
បន្ទាប់ពីបែកធ្លាយឯកសារ
សំងាត់នៃការសន្ទនាគ្នារវាងលោកកឹម សុខា
ជាមួយលោក ហ៊ុន សែន


​​ឯក​សារ​ចំនួន​២ទំព័រ​របស់​លោក សយ​សុភាព​អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន ដើមអំពិល​និង​ជាភ្នាក់ងារទូរទស្សន៏​បាយ័ន​ផ្ញើរ​ទៅ​លោក​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១១​រាយការណ៏​ពីជម្លោះ​រវាង​ឧកញ្ញ៉ា​សៀង​ចាន់ហេង​ឧកញ្ញ៉ា​លឹម​ប៊ុនហេង​អគ្គនាយក​ក្រុមហ៊ុន​ឡូរ៉ង់​អ៊ិមផតអ៊ិចផត​និងលោក ទូច គង្គា​អ្នក​គ្រប់គ្រង​កាសែតនគរវត្ត​ក្នុង​រឿង​វិទ្យុ
ត្រូវ​បាន​បែក​ធ្លាយ​នៅ​ថ្ងៃទី​៣១​ឧសភា​២០១១​នេះ​។



​ការ​បែក​ធ្លាយ​ឯកសារនេះ​គឺ​បន្ទាប់ ពី​លោក សយ​សុភាព​បាន​ធ្វើ​អត្ថា​ធិប្បាយអំពី​បញ្ហា ខាង​លើ​នេះ​នៅ​ទូរទស្សន៏​បាយ័ន​កាល​ពី​យប់​ថ្ងៃ​ទី​
៣០​ឧសភា​២០១១​។



​លិខិត​របស់​លោក​សយ​សុភាព​រាយការណ៏​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន​សែន​នោះ​ត្រូវ​បាន​ចារ​ត្រឡប់​មក​វិញ​ដោយ​លោក​ហ៊ុន​សែន​ថា៖​« ខ្ញុំ​សុំ​មិន​លូក​លាន់​ជា មួយ​បញ្ហា​ទាំង​អស់​នេះ​ទេ​សុំ​ដោះ​ស្រាយ
ដោយ​ខ្លួន​ឯង​ចុះ​»​



​សូម​ជម្រាប​ថា​កាល​ពិ​ថ្ងៃ​ទី​២៩​ឧសភា​២០១១​លោក​សយ​សុភាព​បានបញ្ចេញ​ឯកសារ​សំងាត់​នៃ​ការ​សន្ទនា​គ្នា​រវាង​លោក​នាយក​រដ្ឋមន្រ្តី
ហ៊ុន​សែន​ជាមួយ​និង​លោក​កឹម​សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​រឿង​បង្កើតគណបក្ស​សិទ្ធិមនុស្ស​។​ហើយ​បន្ទាប់​ពី​បញ្ចេញ​ឯកសារ​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​បែក​ធ្លាយ​លិខិត​របស់​លោក​សយ​សុភាព​រាយការណ៏​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​សែន​វិញ​ម្តង​។



សូម​អាន​ខ្លឹម​សារ​នេះ​ទាំង​ស្រុង​ដែល​លោក​សយ​សុភាព​រាយការណ៏​ទៅលោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន​

No comments:

Post a Comment

yes