ពលរដ្ឋរស់នៅក្បែរប្រាសាទតាមាន់មិនហ៊ានត្រឡប់
ប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិថ្មដូនជិតព្រំដែនកម្ពុជា-ថៃចន្លោះ ប្រាសាទតាមាន់ និងតាក្របីរាប់សិបគ្រួសារបានចាកចេញពីផ្ទះសម្បែងកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ដោយសារតែភ័យខ្លាចពីសង្រ្គាមខ្មែរ-សៀមកើតមានបន្តទៀត។ ហើយមកដល់ថ្ងៃនេះពួកគេមិនហ៊ានវិលត្រឡប់មកផ្ទះវិញនៅឡើយទេ។
ការចាកចេញពីផ្ទះរបស់អ្នកភូមិរស់នៅក្បែរតំបន់ព្រំដែននេះ គឺដោយសារតែពួកគាត់ឭដំណឹងមកថា សៀមប្រុងប្រៀបវាយប្រហារមកលើប្រាសាទតាក្របី និងតាមាន់ជាថ្មីម្តងទៀត។ ហើយស្របគ្នានេះ ពួកគាត់បានឭសន្ធឹករថយន្ត និងរថក្រោះរបស់សៀមមកកាន់តំបន់ព្រំដែនផង និងការចាប់បានចារកម្មសៀមដែលចូលយកការពីទាហានខ្មែរនៅតំបន់ ព្រំដែននោះផង។
ជាមួយគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានសេចក្តីរាយការណ៏មកថា ទាហានខ្មែរ និងសៀមដែលដើរល្បាតនៅចំណុចអូរស្វាយ ក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យបានប៉ះទង្គិចគ្នាដោយអាវុធរយៈពេលប្រមាណ៤ ទៅ៥នាទី តែមិនទាន់មានសេចក្តីរាយការណ៍ពីតុល្យការក្នុងហេតុការណ៍នោះនៅ ឡើយទេ៕
ពីគេហទំព័រ ៖ សារព័ត៌មានសេរី

No comments:
Post a Comment
yes