Friday, May 27, 2011


សហភាពសហជីពកម្ពុជាស្នើសហជីពអន្តរជាតិ

ជួយកម្មកររោងចក្រមិថុនា

ដោយ ដែន អយុធ្យា

មេដឹកនាំ​សហភាព​សហជីព​កម្ពុជា ស្នើ​សហជីព​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភព​លោក​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​ រោងចក្រ ជូន ថិចថាយល៍ (June Textile) ឬហៅ​រោងចក្រ​​មិថុនា ឲ្យ​បើក​ប្រាក់​បំណាច់​អតីតភាព និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ជូន​កម្មករ​ឲ្យ​បាន ១០០​ដុល្លារ​ក្នុង​១​ឆ្នាំ។

RFA/Khe Sonorng
កម្មកររោងចក្រកាត់ដេរមិថុនា តវ៉ានៅខាងមុខអគាររោងចក្រ

ដែលឆេះ នារាជធានី​ភ្នំពេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១១។

​​សហភាព​សហជីព​កម្ពុជា ដឹក​នាំ​ដោយ​លោក រ៉ុង ឈុន នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា បាន​ផ្ញើ​លិខិត​១​ច្បាប់​ដាក់​ជូន​ទៅ​អង្គការ​សហជីព​​អន្តរជាតិ​ធំៗ​នៅ​លើ​ ពិភពលោក មាន​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ជា​ដើម ឲ្យ​ជួយ​កម្មករ​​រោងចក្រ​មិថុនា ដែល​ថៅកែ​ក្រុមហ៊ុន​នេះ​គេច​មិន​បើក​​ប្រាក់​​អតីតភាព​​ជូន​​ពួកគេ។


​ការ​ដាក់​លិខិត​នេះ បន្ទាប់​ពី​សមត្ថកិច្ច​បំបែក​ក្បួន​ដើរ​ដង្ហែ​បាតុកម្ម​របស់​កម្មករ​រោងចក្រ ជូន ថិចថាយល៍ ឬ​រោងចក្រ​មិថុនា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ដែល​គ្រោង​ដង្ហែ​ទៅ​កាន់​ស្ថានទូត​អាមេរិក ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប មន្ទីរ​រដ្ឋ​សភា និង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ជួយ​​ជំរុញ​ទៅ​ថៅកែ​ក្រុមហ៊ុន​​ឲ្យ​បើក​ប្រាក់​អតីតភាព​ ការងារ​ជូន​កម្មករ​​ឲ្យ​បាន​ក្នុង​១​ឆ្នាំ ១០០​ដុល្លារ ត្រូវ​បរាជ័យ​មក​នោះ។


ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes