Sunday, May 15, 2011


លោក សេង គុណការ នឹងត្រូវដោះលែងនៅសប្ដាហ៍ក្រោយ

​មេធាវី​របស់​លោក សេង គុណការ បាន​ឲ្យ​ដឹង​ថា កូន​ក្តី​របស់​លោក​ជិត បញ្ចប់
រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​ហើយ។ ពោល​គឺ​នៅ​ថ្ងៃទី១៧ ខែ​ឧសភា ខាង​មុខ​នេះ លោក សេង​គុណការ​ដែលជា​មន្រ្តី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ដែល​ត្រូវ​ចោទ​ពី​បទ​ចែក​ចាយ​ខិត្ត​ ប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​នឹង​ត្រូវ​ដោះ​លែង។

​លោក សេង​គុណការ​ដែល​ជា​មន្រ្តី​ឃ្លាំង​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល៦ខែ និង​ពិន័យ​ជា​ប្រាក់​១លានរៀល​កាល​ពី​ខែ​ធ្នូ ឆ្នាំទៅ ពីបទ​ចែក​ចាយ​ខិត្ត​ប័ណ្ណ​អំពី​ព័ត៌មាន​នៅ​លើ​គេហទំព័រ Ki-Media ដែល​គេ​និយាយថា ជា​គេហទំព័រ​ប្រឆាំង​រដ្ឋាភិបាល​នោះ។ ហើយ​កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្ដាហ៍​នេះ សាលាឧទ្ធរណ៍
បាន​តម្កល់​ការ​ចោទ​ប្រកាន់​របស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ ឲ្យ​នៅ​ដដែល។

​លោក ជូ សុខេង មេធាវី​ការពារ​ក្តី​ឲ្យ​លោក សេង គុណការ បាន​និយាយ​ថា « លោក​មិន​បារម្ភ​ចំពោះ​សេចក្តី​សម្រេច​នេះ​ទេ ពីព្រោះ​កូនក្តី​របស់​លោក​ជិត​បញ្ចប់​រយៈ​ពេល​ដាក់​ពន្ធនាគារ​របស់​គាត់​ ហើយ ហើយ​លោក​ក៏​មិន​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​នោះ​ដែរ​ពីព្រោះ​វាអាច​ធ្វើ​ឲ្យ​គាត់​ចាញ់​ប្រៀប»។ ដោយ​បាន​បញ្ជាក់​ថា អាច​នឹង​ធ្វើ​ឲ្យ​លោក សេង គុណការ ជាប់​ពន្ធនាគារ​ហួស​ថ្ងៃទី​១៧ ខែឧសភា៕

No comments:

Post a Comment

yes