សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 25, 2011


អំពើពុករលួយបំផ្លាញការកាត់បន្ថយភាពក្រីក្រ

នៅប្រទេសអាស៊ី​


លោកស្រីណូលីនហៃសឺរ (Noeleen Heyzer)លេខាធិការប្រតិបត្ដិនៃអ.ស.ប.សម្រាប់​


គណកម្មការ​សេដ្ឋកិច្ចនិងសង្គម អាស៊ីនិងប៉ាស៊ីហ្វិក​។​


​មន្ដ្រី​ថ្នាក់​ខ្ពស់​នៃ​អ.ស.ប.​ថ្លែង​ថា ​អំពើ​ពុករលួយនៅ​​ទូទាំង​អាស៊ីបាន​បំផ្លាញ​កិច្ច​ប្រឹងប្រែង​ដើម្បី​ ប្រយុទ្ធ​ប្រឆាំង​ភាព​ក្រីក្រ​តោកយ៉ាក​និង​កាត់​បន្ថយ​ការ​ខុសគ្នា​នៃ​ ប្រាក់​ចំណូល។


​នៅ​ក្នុង​សេចក្ដី​សម្ភាសន៍​ទូលំទូលាយ​ជា​មួយ​វីអូអេ​ បណ្ឌិត​​ណូលីន ហៃសឺរ​ (Noeleen​ Heyzer)​ លេខា​ធិការ​ប្រតិបត្ដិ​នៃ​អ.ស.ប.​សម្រាប់​គណកម្ម​ការ​សេដ្ឋកិច្ច​និង​សង្គម ​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ថ្លែង​ថា ​ប្រទេស​ទាំង​ឡាយ​ត្រូវធ្វើ​វិនិយោគ​ទៅ​​លើ​អ្វី​ដែល​លោក​ស្រី​ហៅ​ថា​ការ​ ការពារ​សង្គម​ដើម្បី​ធានា​ការ​លូតលាស់​សេដ្ឋកិច្ច​នៅ​ក្នុងប្រទេស​​អាស៊ី។


​«លោក​អ្នក​ដឹង​ហើយថា​រឿង​ធំ​គឺ​អភិបាលកិច្ច។ ពីព្រោះ​ថា​នៅ​ទី​បំផុតគឺ​យើង​ត្រូវ​ការ​អភិបាលកិច្ច​សេដ្ឋកិច្ច ។​លោក​អ្នក​ត្រូវ​ការ​អភិបាលកិច្ច​ប្រសើរ​ខាង​នយោបាយ​គឺដើម្បី​យើង​អាច​មាន​ ប្រព័ន្ធ​មួយ​ដែល​ធ្វើ​វិនិយោគ​ទៅ​​លើ​គ្រិះ​របស់​សហគមន៍​របស់​អ្នក​ដើម្បី​ ឲ្យ​ប្រជាពលរដ្ឋ​អាច​មាន​ជីវភាព​ប្រសើរ​ឡើង»។


​ធនាគារ​អភិវឌ្ឈន៍​អាស៊ីនៅ​ពេល​ថ្មីៗ​​នេះ​បាន​អំពាវ​នាវ​ឲ្យ​មាន​ភាព​ប្រសើរ ​ឡើង​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ដែល​ជា​រឿង​សំខាន់​នៅ​ ក្នុងប្រទេស​​អាស៊ី​ដើម្បី​រក្សា​ឲ្យ​មាន​ស្ថេរភាព​នយោបាយ ​និង​សង្គម។ ​ធនាគារ​នោះ​និយាយ​ថា​អំពើ​ពុក​រលួយ​កាន់​តែ​កើនឡើង​​ជា​ភ័ស្ដុ​តាង​នៃ​ការ​ «ខូច​ខាតយ៉ាង​​ដំណំ​នៃ​គុណភាព​និង​កិត្ដិយស​របស់​ស្ថាប័ន​សេដ្ឋកិច្ច​និង​ នយោបាយ»។


​សេចក្ដី​រាយការណ៍​របស់​ស្ថាប័ន​ធនាគារ​ពិភពលោក​ព្រមាន​អំពី​ការ​ដកថយ​ចេញ​ពី ​ការ​ទទួល​ខុស​ត្រូវ​ និង​អស្ថេរ​ភាពនយោបាយ​នៅ​ក្នុង​ប្រទេស​អាស៊ីរវាង​ឆ្នាំ​២០០៨​ និង​ ២០០៩​ ។ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ជាឧទា​ហរណ៍​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា​មូល​និធិ​រដ្ឋាភិបាលត្រឹម​តែ៤០ ភាគរយ​​បានផ្ដល់​ទៅ​ឲ្យ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ភាព​ក្រីក្រ​បាន​ទៅ​ដល់​ដៃ​ ជនក្រីក្រ។​ ថវិកា​សេសសល់បាន​បាត់​បង់​ដោយ​សារ​អភិបាលកិច្ច​​មិន​ល្អ​និង​អំពើ​ពុករលួយ។ ​បណ្ឌិត​ហៃសឺរ​ព្រមាន​ថា​ទោះ​បីជា​ការ​សេដ្ឋកិច្ច​តំបន់​នៅពេលថ្មី​ៗ​នេះ​ រីក​ចំរើន​ក៏​ដោយការ​ខុសគ្នា​ដ៏ធំ​ធេង​នៃ​ប្រាក់​ចំណូលត្រូវ​ការឲ្យ​​ រដ្ឋាភិបាល​ដោះ​ស្រាយ​តាម​រយៈ​កម្មវិធី​សង្គម​ដ៏​ប្រសើរ។


​«​អ្វី​ដែល​យើង​ឃើញ​នៅ​ក្នុង​ប្រទេស​អាស៊ីគឺការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ ខ្ពស់​ប៉ុន្ដែ​​គេ​មាន​ភាព​មិន​ស្មើ​គ្នា​ ហើយនឹង​​ប្រាក់​ចំណូល​ខុស​គ្នា​។ ហើយ​មធ្យោ​បាយដោះ​ស្រាយ​តែ​មួយគឺធានា​ឲ្យ​មាន​ការ​លូត​លាស់​​វិនិយោគ​នៅ​ ក្នុង​ការ​ការពារ​សង្គមដើម្បី​ធានា​ថា​ជា​លើក​ទី​មួយ​ដែល​ឧបទ្វីប​​នេះអាច​ គិត​ពិចារណា​ដោយ​ខ្លួន​ឯង​ហើយ​ធ្វើ​វិនិយោគ​ក្នុង​តំបន់​របស់​ខ្លួន​ដោយ​ បញ្ចូល​វិស័យ​សង្គម»។


​អ្នក​វិភាគ​សេដ្ឋកិច្ច​ និយាយ​ថា​តំបន់​អាស៊ីប៉ាស៊ីហ្វីក​មាន​សារៈ​សំខាន់​ក្នុង​ការ​រុញច្រាន​ឲ្យ​ សេដ្ឋកិច្ច​លូតលាស់​ជា​សកល។​ ប៉ុន្ដែ​បណ្ឌិតហៃសឺរ​និយាយ​ថា​ប្រទេស​អាស៊ីប្រឈម​​និង​បញ្ហា​ជា​ច្រើន​ ដើម្បី​ធានា​ថា​មនុស្ស​គ្រប់​គ្នា​អាច​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​លូតលាស់ ​សេដ្ឋកិច្ច​។​ នៅ​ក្នុង​ការស្ទង់មតិ​អំពី​សេដ្ឋកិច្ច​របស់ អ.ស.ប.​​ កាល​ពី​ពេល​ថ្មីៗ​នេះ​អង្គការ​ UNESCAP ​បាន​ទស្ស​ទាយ​ថា​សេដ្ឋកិច្ច​តំបន់​អាស៊ីប៉ាស៊ីហ្វិក ​នឹង​កើនជាង៧,០​ ភាគរយសម្រាប់​ឆ្នាំ​២០១១ដោយ​ប្រទេស​ចិន​និង​ឥណ្ឌា​រីក​ចំរើន​ជិត​ដល់ ​៩,០ ភាគ​រយ ។​ ប៉ុន្ដែ​សេចក្ដី​រាយការណ៍​នោះនិយាយ​ថា​អតិផរណា​នៅ​តែ​ជាការ​ព្រួយបារម្ភ​ ដោយ​សារ​តែ​ អាហារ​​និង​ប្រេង​ឥន្ទនះឡើង​ថ្លៃ​​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​​ខ្លាំង​ជា​ ពិសេស​ទៅ​លើ​​ជន​​ក្រីក្រ៕


​ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក


BY: VOA

No comments:

Post a Comment

yes