Saturday, May 28, 2011


ប្រជាជនម៉ុងហ្គោលធ្វើបាតុកម្មដែលមិនធ្លាប់មាន

ពីមុនមកនៅចិន



ទំហំបាតុកម្ម​របស់​ប្រជាជន​ម៉ុងហ្គោល ដែល​ចាប់ផ្តើម​តាំង​ពី​ដើម​សប្តាហ៍​ កាន់តែ​រីកធំឡើងៗ នៅម៉ុងហ្គោលី​ខាងក្នុង​ ដែល​ស្ថិតនៅ​ភាគខាងជើង​ប្រទេស

ចិន។ បើតាម​អង្គការ​ការពារ​សិទ្ធិប្រជាជន​ម៉ុងហ្គោលី ខាងត្បូង ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក ប្រជាជន​ម៉ុងហ្គោល​កាន់តែច្រើន​​ត្រូវ​បាន​អំពាវនាវ​ឲ្យ​ចុះ​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​អាជ្ញាធរមូលដ្ឋាន​ដែល​ភាគច្រើន​ជា​ជនជាតិ​ហាន ចិន។

ជនជាតិម៉ុងហ្គោលនៅប្រទេសចិន កាន់បដាតវ៉ាឲ្យអាជ្ញាធរចិនដោះ

លែងសកម្មជនជនជាតិភាគតិចលោកហាដា
©RFI


ពីមុន​គេ​លឺ​តែ​បាតុកម្ម​តវ៉ា​របស់​ប្រជាជន​ទីបេ និង​អ៊ុយហ្គួរ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន ប៉ុន្តែ ចាប់តាំង​ពី​ថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍នេះ ប្រជាជន​ម៉ុងហ្គោល​ដែល​រស់នៅក្នុង​ទឹកដី​ ភាគ​ខាងជើង​ចិន បាន​ចេញមុខ​ប្រឆាំង​នឹង​អាជ្ញាធរ​របស់​ទីក្រុង​ប៉េកាំងដែរ។ រឿង​រ៉ាវ​ដំបូង​ឡើយ​ ចាប់ផ្តើម​ជាមួយ​កំហឹង​របស់​ប្រជាជន ម៉ុងហ្គោល អ្នកចិញ្ចឹម​សត្វ​ចៀម ​ ដែល​មាន​គ្នីគ្នា​របស់​ពួកគេ​ម្នាក់​ត្រូវ​រថយន្ត​ធុនធំ​ បើក​បរ​ដោយ​ជន​ជាតិ​ចិន​ ហាន​បុកសម្លាប់។


បើតាម​សេចក្តី ប្រកាស​របស់ អង្គការ​ការពារ​សិទ្ធិប្រជាជន​ម៉ុងហ្គោលី ខាងត្បូង នៅថ្ងៃ​ចន្ទ​ មុននេះ ប្រជាជន​ម៉ុងហ្គោល​បាន​រួម​គ្នា​ធ្វើ​ជា​រនាំង​ បិទផ្លូវស្ទាក់​មិន​ឲ្យ​ក្បួន​រថយន្ត​ដឹក​ធ្យូង​ចេញ​ពី​​ទីរួម​ស្រុក​ អ៊ូជុំជីន Ujumchin របស់​តំបន់​ម៉ុង ហ្គោលី​ខាងក្នុង។ កន្លងមក ប្រជាជន​ម៉ុងហ្គោល​ទាំង​នោះ​បាន​ចោទ​ប្រកាន់អាជ្ញាធរ​ចិន​ថា បាន​រឹបអូស​យក​ដីធ្លី ដើម្បី​ឲ្យ​គេ​ធ្វើ​អាជីវកម្ម​រក​ធនធាន​រ៉ែ​ធម្មជាតិ​ក្នុង​ស្រុក​របស់​ ប្រជាជន​ម៉ុងហ្គោល​។ លើសពីនោះ កម្មករ​របស់​អាជីវកម្ម​លើ​ធនធាន​រ៉ែបាន​បំផ្លាញ​កន្លែង​ចិញ្ចឹមសត្វ​របស់​ ប្រជាជន​ម៉ុងហ្គោលទៀត។


នៅថ្ងៃ​ចន្ទ​ដដែល អាជ្ញាធរ​ចិន​បាន​ប្រកាស​ថា​គេ​ចាប់​បាន​ជនល្មើស​ដែល​បាន​បើក​បុក​ អ្នកចិញ្ចឹមចៀម និង​អ្នកដែល​បំផ្លាញ​កសិដ្ឋាន​ចិញ្ចឹមសត្វ​។ ប៉ុន្តែ​ការប្រកាស​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាជន​ម៉ុងហ្គោល​បាត់កំហឹង​ទេ។ សារ​អេឡិចត្រូនិក និង​តាម​ប្រព័ន្ធ​អ៊ិនធ័រណេត​បាន​អំពាវ​នាវ​ឲ្យ​គេ​​ធ្វើ​ការតវ៉ា​ដើម្បី​ ការពារ​ទឹកដី និង​សិទ្ធិ​របស់​ប្រជាជន​ម៉ុងហ្គោល។


មរណភាព​របស់​អ្នកចិញ្ចឹម​សត្វចៀម គ្រាន់តែ​ជា​អំបែងភ្លើង​ដែល​ធ្វើ​ឲ្យ​ផ្ទុះ​កំហឹង​របស់​ប្រជាជន​ម៉ុងហ្គោល ដែល​កប់​ទុក​ជា​យូរមកហើយ។ គួរ​រំលឹកជូន​ថា ម៉ុងហ្គោលី ខាងក្នុង​ បច្ចុប្បន្ន​ជា​តំបន់​ស្វ័យត​របស់​ប្រទេស​ចិន និង​ធ្លាប់​ជាទឹកដី​មួយ​ផ្នែក​របស់​ម៉ុងហ្គោលី​ដែល​ចិន​បាន​រិបអូស​យក​មក​ គ្រប់គ្រង​តាំង​ពី​រាជវង្ស​ឈីង និង​បញ្ជូន​​ប្រជាជនចិន​ឲ្យ​ទៅ​រស់នៅច្រើនលើ​ទឹកដី​ម៉ុងហ្គោលី។ ក្នុង​ប្រទេស​ចិន មាន​ប្រជាជន​ម៉ុងហ្គោល​សរុប ៦​លាននាក់ ដែល​ចំនួន​នេះ​ស្មើ​នឹង​ពីរដង​នៃ​ចំនួន​ប្រជាជន​សរុប របស់​ប្រទេស​ម៉ុងហ្គោលី។ ម៉ុងហ្គោលី​ដែល​ទាមទារ​ឯករាជ្យ​ពី​ចិន នៅ​ឆ្នាំ ១៩១១




BY: rfi

No comments:

Post a Comment

yes