ថៅកែយាន្តដ្ឋានត្រូវជនមិនស្គាល់មុខចាប់បាត់ដំណឹង
ជនល្មើស៤នាក់ស្លៀកពាក់ឯកសណ្ឋានប៉ារ៉ា ប្រដាប់ដោយអាវុធ២ដើមមិនស្គាល់ម៉ាក ជិះរថយន្តកាមារីឆ្លាមព័ណ៌ ទឹកប្រាក់ពាក់ស្លាកលេខ2i 5705 បានធ្វើការចាប់បុរសម្នាក់ជាថៅកែយាន្តដ្ឋាននៅខណ្ឌដង្កោរុញបញ្ចូលក្នុង
ឡានខណៈពេលជនរងគ្រោះជិះរថយន្តឡុចស៊ីស470តាមបណ្តោយផ្លូវជាតិ
លេខ២នៅមុខវត្តវិហារកំបោរភូមិឃុំកណ្តោលស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកាលពីយប់ថ្ងៃទី១៣មិថុនាឆ្នាំ២០១១វេលាម៉ោង៧និង៥០នាទីយប់។
សូមជំរាបផងដែរថាជនរងគ្រោះដែលត្រូវបានជនល្មើស៤នាក់ចាប់
បញ្ជូនចូលរថយន្តហើយយកទៅបាត់ស្រមោលនោះត្រូវបានគេដឹងថាមានឈ្មោះអ៊ីនធាងម៉ាភេទប្រុសអាយុ៤០ឆ្នាំជាជនជាតិវៀតណាមនៅសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញ។
គេនៅមិនទាន់ដឹងថាករណីខាងលើនេះជាករណីចាប់ជម្រិតរឺយ៉ាងណានោះទេហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់មុខសញ្ញា៕
No comments:
Post a Comment
yes