កម្មករសហគ្រាស លឹម ហ៊ាង ប្រកាសធ្វើកូដកម្ម
កំពង់ស្ពឺ៖ កម្មករប្រហែល ៣០០នាក់មកពីសហគ្រាស លឹម ហ៊ាង នឹងធ្វើបាតុកម្មនៅថ្ងៃទី២៨ ខែមិថុនា នៅមុខសហគ្រាសនេះក្នុងស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីទាមទារឲ្យសហគ្រាសមួយនេះ អនុញ្ញាតឲ្យកម្មករមួយចំនួនត្រឡប់មកធ្វើការវិញ និងផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួន។
លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានឲ្យដឹងថា៖ «ដោយសារតែការបន្តរំលោភសិទ្ធិកម្មករ និងសហជីពក្នុងសហគ្រាស លឹម ហ៊ាង និងការខកខានមិនបានសម្រុះសម្រួលគ្នាក្នុងរយៈពេល១៥ថ្ងៃរបស់ ក្រសួងការងារ ពួកគេសម្រេចចិត្តផ្ញើលិខិតជូនដំណឹងជាមុនអំពីការធ្វើកូដកម្មរបស់ កម្មករនៅថ្ងៃអង្គារនៅមុខសហគ្រាសនេះតែម្តង»។
លោកបានបន្ថែមទៀតថា៖ «មានប្រាំចំនុចដែលយើងទាមទារឲ្យខាងសហគ្រាសធ្វើឲ្យយើង ដូចជាអនុញ្ញាតឲ្យកម្មករ ៨នាក់ត្រឡប់មកធ្វើការដូចដើមវិញ បន្ទប់ពីពួកគេត្រូវបានបញ្ឈប់ពីការងារ ឈប់បង្ខំកម្មករឲ្យធ្វើការថែមម៉ោង ផ្តល់ប្រាក់ប្រចំាថ្ងៃដូចគ្នាសម្រាប់កម្មការិនី និងបុរសដែលធ្វើការ អនុញ្ញាតឲ្យកម្មករឈប់សម្រាកនៅថ្ងៃបុណ្យជាតិ និងឈប់កាត់លុយអាហារ»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes