កម្ពុជាមិនមានមហិច្ឆិតាឈ្លានពានទឹកដី សៀម ទេ
បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាពដែលមានសមាជិកអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងសហជីព ដែលមានចំនួន១៤៩នៅថ្ងៃទី២៨ មិថុនា
ឆ្នាំ២០១១បានធ្វើការច្រានចោលចំពោះការលើកឡើងរបស់មេចលនាអាវលឿងថៃលោកសុមគៀត ផុងផៃប៉ូន ដែលថា “កម្ពុជាជាទីតាំងរបស់ក្រុមអាវក្រហមថៃធ្វើជាមូលដ្ឋានក្នុងកាតស៊ូជាមួយរដ្ឋាភិបាលថៃ” ការលើកឡើងនេះគ្មានមូលដ្ឋានច្បាស់លាស់ប្រាសចាកពីការពិត។
អង្គការ សមាគម និងសហជីពចំនួន១៤៩ ដែលជាសមាជិកនៃបណ្តាញប្រជាជន
កម្ពុជាបានចេញសេចក្តីថ្លែងការណ៏រួមមួយដោយបានធ្វើការច្រានចោលចំពោះការលើកឡើងរបស់លោក សុមកៀត ផុងផៃប៉ូន មេចលនាអាវលឿងថៃដែលថាប្រទេសកម្ពុជាជាទីតាំងដើម្បីអោយក្រុមអាវក្រហមថៃ ធ្វើជាមូលដ្ឋានក្នុងការផ្តួលរំលំរដ្ឋាភិបាលថៃនោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងគតិច្បាប់ទាល់តែសោះ និងជាអំពើចេតនាបង្កជម្លោះ និងទម្លាក់បញ្ហាមកលើកម្ពុជា ដើម្បីជាលេសឈានទៅរកការប្រើកំលាំងទ័ព
ឈ្លានពានទឹកដីកម្ពុជា នៅពេលដែលពួកគេកំពុងធ្វើយុទ្ធនាការ
រកសម្លេងឆ្នោតគាំទ្រលោក អាប់ភីស៊ីត នាយករដ្ឋមន្ត្រីចាំផ្ទះ ៕
No comments:
Post a Comment
yes