Thursday, June 16, 2011

លោក អាភីស៊ីត នឹងលាលែងពីប្រធានបក្សបើឈ្នះ
បានតិចជាង១៦៥កៅអី

ក្រុង​បាង​កកៈ នាយក​រដ្ឋ​មន្រ្តី​ថៃ​លោក អាភីស៊ីត វេចាជីវ៉ា បាន​សន្យា​ថា​នឹង​លាលែង​ពី​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ប្រសិន​បើ​គណ​ បក្ស​របស់​លោក ឈ្នះ​មិន​បាន​ដល់​១៦៥​អាសនៈ ដែល​ខ្លួន​ធ្លាប់​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​ ២០០៧​។

​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​រ៉យ​ទ័រ​កាល​ពី​ថ្ងៃ​អង្គារ លោក អាភីស៊ីត ​បាន​និយាយ​ថា ខ្លួន​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ថា គណ​បក្ស​ប្រជា​ធិបេតយ្យអាច​នឹង​ឈ្នះ​ច្រើន​រហូត​ដល់​២០០​​អាសនៈ នៅ​សភា​ដែល​មាន​៥០០​អាសនៈ​ ប៉ុន្តែ​ថា ប្រសិន​បើ​ខ្លួន​ឈ្នះ​បាន​តិច​ជាង​អ្វី​ដែល​គណ​បក្ស​របស់​លោកធ្លាប់​ទទួល​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​២០០៧​ ​នោះ​លោក​នឹង​លាលែង​ពី​ប្រធាន​គណ​បក្ស​។

​លោក​អាភីស៊ីត បាន​និយាយ​ថា ការ​បោះ​ឆ្នោត​នៅ​ថៃ ជា​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិត​ស្វាញ​មួយ​ ប៉ុន្តែ​​បក្ស​របស់​លោក​នៅ​តែ​អាច​ឈ្នះ​ ទោះ​បី​ការ​ស្ទង់​មតិ​បង្ហាញ​ថា ខ្លួន​ចាញ់​ឆ្ងាយ​​ក៏​ដោយ​ ហើយ​លោក បាន​ព្យាករ​ពី​រលក​ថ្មី​នៃ​អស្ថិរភាព​ខាង​នយោបាយ​ ​ប្រសិន​បើ​បក្ស​ប្រឆាំង​បង្កើត​រដ្ឋា​ភិបាលអាណត្តិ​ក្រោយ​។

​លោក​បាន​ទទួល​ស្គាល់​ថា គណ​​បក្ស​របស់​លោក កំពុង​តែ​ធ្លាក់​នៅ​ពី​ក្រោយ​ការ​ប្រកួត​ជា​មួយ​នឹង​គណ​បក្ស​ភឿ​ថៃ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី យីងឡាក់ ស៊ី​ណា​វ៉ាត្រា វ័យ​៤៣​ឆ្នាំ​​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​​អតីតនាយក​រដ្ឋ​មន្រ្តី​និរទេស​ខ្លួន ថាក់​ស៊ីន​ ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​២០០៦​ ។

​លោក​បាន​បញ្ជាក់​ថា​៖ «​វា​នៅ​តែ​ជា​ការ​ប្រកួត​ប្រជែង​ដ៏​តាន​តឹង​មួយ​។ យើង នៅ​ពី​ក្រោយ​ពួក​គេ​តែ​បន្តិច​ទេ»​។

​បក្ស​ប្រឆាំង​ភឿ​ថៃ កំពុង​តែ​បង្ហាញ​ភាព​អស្ចារ្យ​ដែល​គេ​មិន​នឹក​ស្មាន​ដល់​ ដោយ​លោក​ស្រី យីងឡាក់ ដែល​មាន​សម្រស់ ស៊ី​កាមេរ៉ា​ទូរ​ទស្សន៍​។

​ការ​ឡើង​យីអ៊ុន​ដ៏​ឆាប់​រហ័ស​របស់​ប្អូន​ស្រី​របស់​លោក​ថាក់​ស៊ីន ក្នុង​នាម​ជា​​ប្រធាន​គណ​បក្ស​ភឿ​ថៃ បាន​ធ្វើ​ឲ្យ​យុទ្ធនាការ​របស់​បក្ស​ប្រឆាំង​ប្រកប​ដោយ​ថាម​ពល​ភ្លឺ​ចិញ្ចាច​ មិន​ត្រឹម​តែ​នៅ​ជន​បទ​​ភាគ​ឦសាន ដែល​ជា​ឆ្អឹង​ខ្នង​នៃ​ការ​គាំទ្រ​សម្រាប់​លោក​ថាក់​ស៊ីន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំងនៅ​ក្រុង​បាង​កក​​​ជា​ក្រុង​មួយ​ដែល​មាន​ពល​រដ្ឋ​១៥​លាន​ នាក់​ដែល​ធ្លាប់​ជា​​មូល​ដ្ឋាន​នៃ​ការ​គាំទ្រ​ដល់​គណ​​បក្ស​ប្រជា​ធិបតេយ្យ​ ផង​ដែរ​។

​លោក អាភីស៊ីត បាន​ថ្លែង​ថា​​៖«​លោក​ស្រី យីងឡាក់ ជា​មនុស្ស​ថ្មី​នៅ​លើ​ឆាក​។

​ជា​និច្ច​កាល​អ្នក​តែង​តែ​ទទួល​បាន​ភាព ខ្លាំង​ក្លា​បន្តិច​​ហើយ..ហើយប្រព័ន្ធ​ឃោសនា​ តែង​តែ​ឆ្លើយ​តប​ទៅ​នឹង​មនុស្ស​ថ្មី​។ លោក បាន​និយាយ​ថា នាងចាំ​បាច់​ត្រូវ​តែ​រៀន​សូត្រ​អំពី​រដ្ឋាភិបាល​ព្រោះ​នាង​មិន​មាន​បទ​ ពិសោធ ហើយ​ចំណុច​នោះ​អាច​ជា​រឿង​ពិបាក​គួរ​សម​ដែរ​។ វា​តែង​តែ​មាន​សំណួរ​ថា​តើលោក​ស្រី អាច​ជា​មនុស្ស​ផ្ទាល់​ខ្លួន​ដែរ​ឬ​ទេ​»​?

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណ​បក្ស​ប្រជា​ធិបតេយ្យ​បាន​ប្រើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្មី​មួយ​ ដែល​គេ​ហៅ​ថា​«​មូល​ហេតុ​ទាំង​១០​ ដើម្បី​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ធិបតេយ្យ​»​។

​អ្នក​នាំ​ពាក្យ​រង​ឲ្យ​គណ​បក្ស​ប្រជា​ធិបតេយ្យ​លោក​ប៊ុន​យ៉ុត​ សុក​ធីន​ថៃ បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ប្រសិន​បើ​គណ​បក្ស​ប្រជា​ធិបតេយ្យ​វិលមក​កាន់​អំណាច​ម្តង​ទៀត​ផែន​ការ​ធានា ​រ៉ាប់​រង​ប្រាក់​ចំណូល​របស់​បក្សសម្រាប់​កសិករ​ នឹង​បន្ត​ប៉ុន្តែ​ប្រសិន​បើ​គណ​បក្ស​ភឿ​ថៃ ទទួល​ខុស​ត្រូវ​ផែន​ការ​នេះ នឹង​ត្រូវ​ជំនួស​ដោយ​កម្មវិធី​ប្រាក់​កម្ចី​សម្រាប់​ដំណាំ​កសិកម្ម​​។

​លោក បាន​បញ្ជាក់​ថា អ្នក​ទាំង​ឡាយ​ណា​ដែល​ចង់​បង្កើន​ប្រាក់​ខែ​ជា​អតិប្បរមា​២៥​​ភាគ​រយ ​​ក្នុង​រយៈ​ពេល​ត្រឹម​ពីរ​ឆ្នាំ​ជា​ជាង​រង់​ចាំ​ពាក្យ​សន្យា ដើម្បី​បង្កើន​ប្រាក់​ខែ​ប្រចាំ​ថ្ងៃ​​ ជា​អតិបរមា​៣០០​បាត ក៏​គួរ​តែ​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រជា​ធិបតេយ្យ​​។

​លោក បាន​អះ​អាង​​ថា ប្រសិន​បើ​បក្ស​ប្រជា​ធិបតេយ្យ​ឈ្នះ​ឆ្នោត ខ្លួន​នឹង​ផ្តល់​កម្ម​វិធី​អប់​រំ​១៥​ឆ្នាំ​ដោយ​មិន​បង់​ថ្លៃ​ ប៉ុន្តែ​បើ​បក្ស​ភឿ​ថៃ​ឈ្នះ​ និស្សិត​ត្រូវ​គេ​សន្យា​ផ្តល់​សៀវ​ភៅ​សិក្សា​ឬ​កុំព្យូទ័រ៕ NR

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes