Thursday, June 30, 2011

លោកស្រី យីង ឡាក់ និងលោក អាភីស៊ីត
ចុះសួរសុខទុក្ខភូមិជួបទឹកជំនន់

​ក្រុង​បាងកកៈ ទុក្ខ​វេទនា​របស់​ប្រជាជន​នៅ​ក្នុង​ខេត្ត​ណាន​ដែល​ត្រូវ​ទឹកជំនន់​ជន់​លិច​ បាន​ផ្តល់​ជា​ឱកាស​មាស​មួយ​សម្រាប់​អ្នក​នយោបាយ​ដើម្បី​បង្ហាញ​ថា តើ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទុក្ខ​លំបាក​របស់​ពួក​គេ ឬ​ចង់​បាន​សន្លឹក​ឆ្នោត​របស់​ពួក​គេ​ដល់​កម្រិត​ណា។

​ទាំង​មេ​ដឹក​នាំ​បក្ស​ប្រជា​ធិបតេយ្យ និង​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​អាភីស៊ីត វេចាជីវ៉ា និង​ជម្រើស​​នាយក​រដ្ឋ​មន្ត្រី​របស់​បក្ស​ភឿ​ថៃ លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រញាប់​ប្រញាល់​ចុះ​ទៅ​សាក​សួរ​សុខ​ទុក្ខ​សហគមន៍​ លិច​ទឹក​ជា​ច្រើន​ក្នុង​ខេត្ត​ណាន។

​ទឹក​ជំនន់​មាន​ភាព​នឹង​នរ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នៅ​បន្ត​ឆ្លើយ​តប ថ្វី​បើ​ស្ថាន​ភាព​ទឹក​ជំនន់​នៅ​បន្ត​ប៉ះ​ពាល់​ក្នុង​ស្រុក​ចំនួន ១៥ ដែល​មុន​នេះ​ត្រូវ​គេ​ប្រកាស​ជា​តំបន់​គ្រោះ​មហន្ត​រាយ​ក្ដី។

​អាជ្ញាធរ​ខេត្ត និង​យោធា​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មាន​គ្រោះ​ថ្នាក់​ខ្ពស់​ជា​ច្រើន​ ដើម្បី​បន្ត​ផ្តល់​ជំនួយ​ភ្លាមៗ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ការ​ជំនួយ។

​សហគមន៍​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ បាន​ថ្លែង​ថា ទឹក​ជំនន់​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ទំហំ​ប៉ុន​នឹង​​ទឹក​ ជំនន់​ដ៏​មហា​សាល​ កាល​ពី​ឆ្នាំ ២០០៦។

​លោក​អាភីស៊ីត​បាន​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ខេត្ត​ណានតាម​ឧទ្ធម្ភាគ​ចក្រ​នៅ​ វេលា​ម៉ោង​ប្រមាណ​មួយ​រសៀល​ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ។

​ប៉ុន្តែ​លោក​មក​ដល់​យឺត​ជាង​លោក​ស្រី​យីងឡាក់​ដែល​បាន​មក​ដល់​ព្រលាន​យន្ត​ ហោះ​ដដែល​នេះ​តាម​ជើង​យន្ត​ហោះ​រត់​ឈ្នួល ៩០​នាទី​មុន ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​សំណាក់​អ្នក​គាំ​ទ្រ​រណសិរ្ស​រួប​រួម​ដើម្បី​ លទ្ធិ​ប្រជា​ធិបតេយ្យ​ប្រឆាំង​ភាព​ផ្តាច់​ការ​ប្រមាណ​ជាង ១០០ នាក់។

​មុន​ពេល​លោក​អាភីស៊ីត​មក​ដល់ បាតុករ​អាវ​ក្រហម​ជា​ច្រើន​ដែល​នៅ​រញ៉េ​រញ៉ៃ​ក្រោយ​ពី​ទទួល​ស្វាគមន៍​ បេក្ខនារី​ បក្ស​ភឿ​ថៃ​ ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​នៅ​ពេល​ភ្នាក់ងារ​ប្រមាណ ៣០០​នាក់​ត្រូវ​ពង្រាយ​ផ្តល់​សន្តិសុខ​សម្រាប់​លោក​នាយក​រដ្ឋ​មន្ត្រី។

​លោក​ស្រី​យីងឡាក់​ បាន​ចាក​ចេញ​ពី​ព្រលាន​យន្តហោះ​តាម​រយៈ​ត្រាក់ទ័រ​មួយ​គ្រឿង​ដោយ​បើក​នាំ​ មុខ​ក្បួន​យុទ្ធ​នាការ​ឃោសនា​របស់​បក្ស​ភឿ​ថៃ ជាមួយ​ក្រុម​អ្នក​គាំទ្រ​អាវ​ក្រហម​ឈរ​តម្រៀប​គ្នា​ជា​ជួរ​សង​ខាង​ផ្លូវ​ ឆ្ពោះ​ទៅ​កាន់​ក្រុង​នោះ។

​ពួក​គេ​បាន​ស្រែក​អប​អរ​សាទរ និង​បក់​ដៃ​ដាក់​លោក​ស្រី ខណៈ​ក្បួននោះ​បាន​រំកិល​ទៅ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ​ទឹក​ជំនន់​ក្នុង​ ស្រុក​មឿង។

​ក្រោយ​មក លោក​ស្រី​យីងឡាក់​​បាន​ឡើង​ជិះ​ទូក​មួយ​គ្រឿង​ដើម្បី​ទៅ​ពិនិត្យ​មើល​សហគមន៍ ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ស្រុក​មឿង ហើយ​លោក​ស្រី​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​សំណាក់​អ្នក​គាំ​ទ្រ​លោក ​ស្រី​នៅ​គ្រប់​ទី​កន្លែង​ដែល​លោក​ស្រី​បាន​ចុះ​ទៅ​ដល់។

​លោក​អាភីស៊ីត​ដំបូង​បាន​ចុះ​ទៅ​ស្រុក​វៀងសាជា​តំបន់​ដែល​រង​គ្រោះ​ធ្ងន់​ ធ្ងរ​បំផុត​ដោយ​សារ​ទឹក​ជំនន់។ នៅ​ទី​នោះ លោក​បាន​ចុះ​លុយ​ទឹក​ជំនន់ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះ​ពាល់​ ដែល​ក៏​បាន​ទទួលការ​រាក់ទាក់​យ៉ាង​កក់​ក្តៅ​ផង​ដែរ ដោយ​ពួក​គេ​ជា​ច្រើន​នាក់​បាន​ស្វាគមន៍​លោក​ដោយ​ជូន​ផ្កា។

​ក្រោយ​មក លោក​បាន​បន្ត​ដំណើរ​ទៅ​ស្រុក​មឿង​ដើម្បី​ស្តាប់​ការ​ពន្យល់​សង្ខេប​ពីអាជ្ញាធរ អំពី​គ្រោះ​ទឹក​ជំនន់​នេះ។

​មុន​ពេល​មក​ដល់​ខេត្ត​ណាន អាភីស៊ីត​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ចុះធ្វើ​ការ​អង្កេត​លើ​ការ​ ខូច​ខាត​​នៅតាម​បណ្តា​ខេត្ត​ភាគ​ខាង​ជើង៕ CR

ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes