សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 24, 2011

សួស ចន្ថា ត្រូវបានតុលាការសម្រេចកាត់ទោស
ឲ្យជាប់ពន្ធនាគារ១០ខែ

លោក សួន ចន្ថា ពេលនាំមកកាន់តុលាការ (រូប៖ DAP)

លោក សួន ចន្ថា តំណាង​សហជីព​ប្រចាំ​រោងចក្រ​យូណាយ​ធីត​អាផា​រែល​ដែល​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ទោស​១០ខែ។ ក្នុង​នោះ​បំពេញ​ទោស​ជាប់​ពន្ធនាគារ​៧ខែ​៥ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។ ប៉ុន្ដែ​ដោយ​ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន និង​បំពេញ​ទោស​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៧​ខែ​មក​ហើយ​នោះ នៅ​ពេល​នេះ​តាម​រយៈ​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ មាន​ន័យ​ថា ជន​សង្ស័យ​នឹង​ត្រូវ​បាន​ទទួល​ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ សវនាការ​ដែល​ដឹកនាំ​ដោយ​ចៅក្រម ឌីន​ស៊ីវុទ្ធី និង​ព្រះរាជ​អាជ្ញា តុប ឈុនឡុង នា​ព្រឹក​មិញ​ក៏​មាន​ការ​ចូល​រួម​ពី​ជន​ជាប់​ចោទ និង​មេធាវី​របស់​គេ​ផង​ដែរ។

​ការ​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ទាមទារ​ពី​អង្គការ​អន្ដរ​ ជាតិ​ចំនួន​៦​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ឲ្យ​​រដ្ឋា​ភិបាល​កម្ពុជា​ ដោះ​លែង​លោក សួន ចន្ថា។ អង្គការ​ទាំង​នោះ​បាន​និយាយ​នៅ​ក្នុង​សារ​របស់​ខ្លួន​ជាមួយ​ការ​សង្ស័យ​ថា លោក សួន ចន្ថា ត្រូវ​បាន​មួល​បង្កាច់​ឲ្យ​មាន​ទោស​លើ​សំណុំ​រឿង​នេះ ខណៈ​ដែល​លោក​ជា​តំណាង​សហជីព​មួយ​ដែល​ស្និត​នឹង​រដ្ឋាភិបាល ហើយ​ប្រុង​នាំ​កម្មករ​ប្រមាណ​ជាង​១ពាន់​នាក់​ចាក​ចេញ​ពី​សហជីព​នោះ។ លោក សួស ចន្ថា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១០៕

No comments:

Post a Comment

yes