Thursday, June 9, 2011


សកម្មជនការពារធនធានជលផលនៅ កោះកុង

ត្រូវគេប៉ងធ្វើឃាត


ដោយ អ៊ុក សាវបូរី


អាជ្ញាធរ​ភូមិ​តាអុក និង​មេ​ប៉ុស្តិ៍​ឃុំ​អណ្ដូង​ទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង អះអាង​ថា អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត និង​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ ដែល​លួច​ធ្វើ​ឃាត​សកម្មជន​ការពារ​ធនធាន​សុមុទ្ទ ឈ្មោះ ណែត សួង អាយុ ៤៦ ឆ្នាំ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី ៤ មិថុនា ឆ្នាំ ២០១១។


​លោក ណែត សួង ជន​ដែល​គេ​លួច​ធ្វើ​ឃាត ឲ្យ​ដឹង​ថា នៅ​ម៉ោង ៨ យប់​ថ្ងៃ​សៅរ៍ គាត់​កំពុង​ស្ដាប់​វិទ្យុ មាន​ជន​មិន​ស្គាល់​មុខ មក​បាញ់​កាំភ្លើង​ពី​ក្រោម​ផ្ទះ​ចំ​កន្លែង​គាត់​កំពុង​សម្រាក។ ប៉ុន្តែ គាត់​មិន​មាន​របួស ឬ​គ្រោះថ្នាក់​អ្វី​ទេ។


​នាយក​អង្គការ​សម្ពន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជល​ផល (FACT) លោក អោម សាវ៉ាត បាន​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ឱ្យ​ជួយ​រក​យុត្តិធម៌​ដល់​សកម្មជន ដែល​ជួយ​ការពារ​ធនធាន​ជល​ផល ទាំង​ទឹក​សាប និង​សមុទ្ទ ដែលជា​ញឹកញយ​សកម្មជន​ខ្លះ តែង​តែ​រង​នូវ​គ្រោះថ្នាក់ ឬ​ការ​គំរាម​កំហែង​អាយុជីវិត​ពួក​គេ ដូច​ជា លោក ណែត សួង ជាដើម។


​កន្លង​មក លោក ណែត សួង បាន​ជួយ​អប់រំ​ពលរដ្ឋ​កុំ​ឱ្យ​នេសាទ​ទឹក​រាក និង​កុំ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់ ដើម្បី​ចាប់​ផល​ពី​សមុទ្ទ​ជា​ដើម។ គាត់​បាន​រង​នូវ​ការ​បាញ់​គំរាម​ដល់​ផ្ទះ​ដូច្នេះ។


​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អណ្ដូងទឹក លោក ង៉ែត សារ៉ន បាន​ថ្លែង​ថា កំពុង​តាមដាន​រឿង​នេះ ព្រោះ​លោក ណែត សួង ជួយ​ការពារ​ធនធាន​ជល​ផល​ទុក​ជា​ផល​ប្រយោជន៍​សង្គម៕


​ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes