Friday, June 10, 2011


លោក ហោ ណាំហុង ប្រាប់ទូតថៃពីសារសំខាន់

នៃការដោះស្រាយបញ្ហាដោយសន្តិវិធី​
​ដោយ : រតនា
​ភ្នំពេញ​: ​នៅក្នុង​ជំនួប​សន្ទនា​គ្នា​នៅ​ព្រឹក​ថ្ងៃទី​១០​មិថុនា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​​បាន​ប្រាប់​ឯកអគ្គរាជទូត​ថៃ​ថ្មី លោក សំ​ពង់ សាង​ហ្គា​ន់​ប៊ុន អំពី​សារសំខាន់​នៃ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លោក​ទូត​ថៃ​បាន​ឯកភាព​តាម​ប្រសាសន៍​របស់​​ប្រមុខ​ការទូត​កម្ពុជា​។

​លោក​ទូត​ថៃ​បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ឯ​ទីស្តីការ​ក្រសួង​ការបរទេស​។ នៅក្នុង​​ជំនួប​នោះ ក៏​មាន​ការពិភាក្សា​អំពី​បញ្ហា​កម្ពុជា​និង​ថៃ​ជាច្រើន​ដែរ​។ លោក​កុយ គួង អ្នកនាំពាក្យ​​ក្រសួងការបរទេស​កម្ពុជា​បាន​និយាយប្រាប់​អ្នកកាសែត​ក្រោយ​ ជំនួប​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បានបញ្ជាក់​ប្រាប់​ទូត​ថៃ​អំពី​ភាពចាំបាច់​នៃ​ការដោះស្រាយ​បញ្ហាដោយ​សន្តិវិធី​។

​លោក​ហោ ណាំហុង ប្រាប់​ទូត​ថៃ​ថា ការណ៍​ដែល​កម្ពុជា​ដាក់​ពាក្យបណ្តឹងទៅ​តុលាការ​ឡាអេ​​ក៏​ជា​ដំណោះស្រាយ​ដោយ ​សន្តិវិធី​ដែរ​។ លោក​លើកឡើង​ទៀត​ថា មិន​ត្រូវ​ធ្វើឲ្យ​បញ្ហា​ព្រំដែន​រាលដាល​ទៅ​ជា​បញ្ហា​ផ្សេង​ទៀត​ទេ​។ លោក​ប្រមុខ​ការទូត​កម្ពុជា​បាន​ស្នើ​ថា ក្នុងនាម​មេដឹកនាំ​​កម្ពុជា​និង​ថៃ​ត្រូវ​មើល​ឲ្យបាន​ឆ្ងាយ​ហួស​ពី​បញ្ហា​ ព្រំដែន​ពោល​គឺ​ត្រូវ​មើល​ទៅអនាគត​វែងឆ្ងាយ​។​ កម្ពុជា​មាន​គោលជំហរ​បង្រួម​ទំនាស់​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​។​

​បើ​យោង​តាម​លោក​កុយ គួង លោក​ហោ ណាំហុង ក៏បាន​លើកឡើង​ពី​កិច្ច​ព្រមព្រៀង​ជា​កញ្ចប់​​ដែល​សម្រេច​បាន​កាលពី​ថ្ងៃទី​៩ ​ឧសភា ​នៅ​ទីក្រុង​ហ្សា​ការតារវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ថៃ​និង​​ឥណ្ឌូនេស៊ី​ដែលមានគោលដៅ​ជំរុញ​ឲ្យ​ប្រទេស​ទាំង​ពីរ​ទទួលយក​ អ្នកសង្កេតការណ៍​មក​ត្រួត​ពិនិត្យ​ការឈប់បាញ់​នៅ​តំបន់​ព្រំដែន​ពីព្រោះថា នៅ​រាល់ពេល​មាន​បញ្ហា ភាគីទាំង​ពីរ​តែង​ចោទ​​គ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​បង្កហេតុ​។

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង បញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​រួចរាល់ និងបាន​បំពេញ​​រាល់​លក្ខខណ្ឌ​ទាំងអស់​ស្តីពី​អ្នកសង្កេតការណ៍ គឺ​នៅតែ​ភាគី​ថៃ​តែ​ប៉ុណ្ណោះ​។ ប្រមុខ​ការទូត​កម្ពុជា​​បញ្ជាក់​ជា​ថ្មី​ទៀត​ថា កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ GBC និង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​​ចម្រុះ​កម្ពុជា​ថៃ JBC មិនអាច​ធ្វើបាន​ទេ​ដរាបណា​ថៃ​មិន​ទាន់​ទទួលយក​វិធានការ​កញ្ចប់​ដែល​​សម្រេច ​បាន​កាលពី​ថ្ងៃ​ទី​៩ ​ឧសភា​ទេនោះ​។​

​ជា​ការឆ្លើយតប លោក​ទូត​ថៃ​បាន​ឯកភាព​ទាំងស្រុង​ចំពោះ​ការលើកឡើងរបស់​ម្រ​មុខ​ការទូត​ កម្ពុជា​។ ប៉ុន្តែ គេ​មិនដឹងថា ថៃ​នឹង​ព្រម​អនុវត្ត​ដែរ​ឬ​យ៉ាង​ណាទេ​៕

​ពីគេហទំព័រ៖ CEN

No comments:

Post a Comment

yes