សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 27, 2011

អ្នកការពារសិទ្ធិជាតិខ្មែរ២រូបបានទទួលពានរង្វាន់
Human Rights Watch

ព្រះតេជគុណ លួន សាវ៉ាត និងលោក ហង្ស ចក្រា (រូប៖FPM)

​លោក​ ហង្ស ​​ចក្រា ​ចាងហ្វាង​សារព័ត៌មាន​ខ្មែរ​ម្ចាស់​ស្រុក​ និង​ព្រះ​តេជគុណ​ លួន​ សាវ៉ាត​ ​ដែល​ត្រូវ​បាន​សង្ឃ​នាយក​របស់​ប្រទេស​កម្ពុជា​រារាំង​មិន​ឲ្យ​គង់​ក្នុង​ វត្ដ​បាន​អង្គុយ​នៅ​លើ​កៅ​អី​ជួរ​មុខ​ នៃ​បន្ទប់​ភោជនីយដ្ឋាន​បៃតង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រលប់​ថ្ងៃ​ សុក្រ។ ពួក​គាត់​គឺ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​កម្មវិធី​នេះ​សម្រាប់​ការ​ទទួល​ពាន​ រង្វាន់​ Hellman-Hemett​ ឆ្នាំ​២០០១១​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Human ​Rights​Watch។ នៅ​ក្នុង​បន្ទប់​ដែល​មាន​អ្នក​ចូល​រួម​សុទ្ធ​សឹង​តែ​ជា​ជន​រងគ្រោះ​ដោយ​សារ​ ការ​រំលោភ​សិទ្ធិ​ប្រមាណជិត​១រយនាក់។ ពួក​គេ​បាន​ច្រៀង​ដែល​​ពិពណ៌នា​ពី​សេច​ក្ដី​ទុក្ខ​សោក​ និង​ការ​ឈឺ​ចាប់​ដែល​មាន​ស្ថានភាព​ផ្សេងៗ​គ្នា​តាម​សហគមន៍​ដើម្បី​​សារ​ទរ​ ចំពោះ​ពិធី​នេះ។

​លោក​ស្រី​ ពង់ ឈីវកេក នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ចាប់​ផ្ដើមបើក​កម្មវិធី។ កម្មវិធី​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ថា​ អង្គការ​​ការពារ​សិទ្ធិមនុស្ស Human ​​Rights Watch ​ផ្ដល់​ពាន​រង្វាន់​ប្រកប​ដោយ​កិត្តិយស​ដល់​ជន​សកម្ម​ក្នុង​កិច្ច​ការពារ​ សិទ្ធិមនុស្ស។ លោក​ស្រី​បាន​អត្ថាធិប្បាយ​ពី​សកម្មភាព​របស់​អ្នក​ទាំង​ពីរ​ដែល​ត្រូវ​ បានHuman​​ Rights ​Watch​ផ្ដល់​​ពាន​រង្វាន់, ថា​តើ​ពួក​គាត់​បាន​ធ្វើ​អ្វី​ខ្លះ​ដើ​ម្បី​បុព្វ​ហេតុ​ការពារ​សិទ្ធិមនុស្ស ?

​លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ចូល​រួម​ថា​ លោក​​​ ហង្ស ​ចក្រា ​​បាន​ប្រើប្រាស់​សន្លឹក​សារព័ត៌មាន​របស់​គាត់​នៅ​ក្នុង​សកម្មភាព​ការពារ​ សិទ្ធិមនុស្ស។ គាត់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជិត​ ១ឆ្នាំ​ដោយ​អយុត្តិធម៌​ចំពោះ​ការ​បំពេញ​តួនាទី​របស់​គាត់​​ជា​អ្នក​កាសែត។ ក្រោយ​ពី​មាន​សេរីភាព​កាល​ពី​ឆ្នាំ​ទៅ​គាត់​នៅ​តែ​បាន​ប្រើប្រាស់​សារព័ត៌​មានរបស់​គាត់​ក្នុង​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​ រំលោភសិទ្ធិ, ហើយ​ជា​ញឹក​ញាប់​គាត់​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ជាមួយ​ការ​ការពារ​សិទ្ធិ​ដល់​អ្នក​ដែល​ត្រូវ​បាន​គេ​រំលោភបំពាន។

​ជា​មួយ​ដំណឹង​នេះ លោក​ ហង្ស ​ចក្រា ​​បាន​ចាត់​ទុក​ថា​វា​ពិត​ជា​មោទនភាព​ណាស់​សម្រាប់​រូប​លោ​ក​ក្នុង​ឋានៈ​ជា​ អ្នក​សារព័ត៌មាន​ហើយ​វា​នឹង​ក្លាយ​ជា​គ្រឿង​ដែល​ជំរុញ​ឲ្យ​ទឹក​ចិត្ដ​របស់​ លោក​ប្រឹង​ប្រែង​ថែម​ទៀត​នៅ​ក្នុង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស។

​លោក​ ហង្ស ​​ចក្រា ​បាន​មាន​ប្រ​សាសន៍​ដូច្នេះ​ថា “ខ្ញុំ​មាន​ក្ដី​រំភើប​ណាស់​ដែល​ខ្ញុំ​បាន​ទទួល​ពាន​រង្វាន់​នេះ​ព្រោះ​ ខ្ញុំ​​មិន​ដែល​នឹក​ឃើញ​​សូម្បី​តែ​យល់សប្ដិ​ក៏​គ្មាន​ផង​។ ​ខ្ញុំ​ធ្វើ​កាសែត​សព្វថ្ងៃ​គឺ​ធ្វើ​តាម ឆន្ទ​និង​មនសិការ​របស់​ខ្ញុំ​ទេ,ដូច្នេះ​ការ​ដែល​អង្គការ​អន្តរជាតិ​ផ្ដល់​ ពានរង្វាន់​ឲ្យ​ខ្ញុំ​ ខ្ញុំ​រីករាយ​ណាស់”។

​សម្រាប់​លោក ​ហង្ស ​ចក្រា ​ពានរង្វាន់​នេះ​ក៏​មាន​តម្លៃ​យ៉ាង​ខ្លាំងក្លា​ផង​ដែរ​ចំពោះ​សហភាតរ៍​ជា​ អ្នកកាសែត​ផ្សេងៗ​របស់​លោក​ដែល​ពួក​គេ​បាន​បំពេញ​ភារកិច្ច​យ៉ាង​មោះមុត​ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ហើយ​អ្នក​ខ្លះ​ត្រូវ​បាន​គេ ​សម្លាប់​​តែ​កិច្ចកាពារ​ខាង​សិទ្ធិមនុស្ស​របស់​គេ​,ដូច្នេះ​ពានរង្វាន់​នេះ ​​មួយ​ផ្នែក​ក៏​ជា​របស់​ពួក​គេ​ផង​ដែរ។

​លោក​ ហង្ស ​ចក្រា ​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​ឧទ្ទិស​ដល់​រៀមច្បង​យើង​ដែល​បាន​ធ្វើ​មរណៈ​ កាល​ទៅ​ដែល​ត្រូវបាន​គេ​សម្លាប់​ដើម្បី​ការងារ​ការពារ​សេរីភាព​ហើយ​ដែល​គេ​ មិន​ទាន់​រកមុខ​ឃាត​ក​ឃើញ ខ្ញុំ​សូម​ឲ្យ​ពួក​គេ​បាន​ទទួល ផល​នៃ​ការ​តស៊ូ​របស់​ខ្ញុំ​នេះ​ដែរ”។

​ព្រះ​តេជគុណ​​​ លួន​ ​សាវ៉ាត ដែល​កិច្ច​ប្រឹងប្រែង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ខណៈ​ ដែល​ព្រះអង្គ​​បាន​ចេញ​ព្រះ​ភក្ដិ​ដោយ​​គ្មាន​ញញើត​ការពារ​ប្រជាពលរដ្ឋ​នៅ​ ឃុំ​ជីក្រែង​ក្នុង​ខេត្ត​សៀមរាប​​ដែល​ត្រូវ​បាន​អាជ្ញា​ធរ​ធ្វើ​ទារុណកម្ម​ និង​ចាប់​ដាក់​គុក​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​អយុត្ដិធម៌។ ហើយ​កាល​ពី​ខែ ឧសភា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ការរួម​ចំណែក​ការពារ​ប្រជាពលរដ្ឋក្នុង​សហគមន៏​ បឹង​កក់​ដែល​​ត្រូវ​បាន​ក្រុមហ៊ុន​​ស៊ូកាគូ​​ឆក់​​ប្លន់​យក​ដី​និង​បូម​ទឹក​ ​ពន្លិច​ផ្ទះ។

​ព្រះ​តេជគុណ​នៅ​គ្រានោះ​ហៀប​តែ​នឹង​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ ព្រះកាយ​បើ​សិន​ជា​មិន​មាន​អន្ដគមន៏​បន្ទាន់​ពី​រថយន្ដ​ការិយាល័យ​ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​​​ជួយ​​ ជម្លៀស​ចេញ​ទាន់។

​ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ព្រះ​អង្គ​ត្រូវ​បាន​នាយក​សង្ឃ​របស់​ប្រទេស​កម្ពុជា ​ចេញ​បំរាម​ឲ្យដល់​បណ្ដា​វត្ដ​មិន​ឲ្យ​ទទួល​យក​ព្រះអង្គ​ឲ្យ​គង់​នៅ​ដោយ​ សំអាង​ទៅ​លើ​ហេតុ​ផល​ថា សកម្មភាព​របស់​​ព្រះសង្ឃ លួន​ សាវ៉ាត ការពារសិទ្ធិ​ប្រជាពលរដ្ឋ​គឺបាន​ប្រាស​ចាក​ទៅ​នឹង​គន្លង​របស់​ ព្រះពុទ្ធសាសនា។

​ប៉ុន្ដែ​ការ​ចោទ​ត្រូវ​បាន​ព្រះអង្គ​ច្រាន​ចោល​កាល​ពី​ចុង​សប្ដាហ៏​នេះ។ ព្រះអង្គ​បាន​មាន​សង្ឃដីកា​នៅ​ចំពោះ​មុខ​ជន​រង​គ្រោះ​ដែល​ទទួល​រង​ការ​រំលោភ ​បំពាន​សិទ្ធិ​នៅ​ក្នុង​កម្មវិធី​នា​ភោជនីយដ្ឋាន​បៃតង​ថា “ព្រះ​ពុទ្ធ​បរមគ្រូ បាន​ប្រដៅ​សាវៈ​របស់​ព្រះអង្គ ឲ្យ​ជួយ​សង្គ្រោះ​សត្វ​ដែល​មាន​ទុក្ខ, គឺ​ទាំង​សត្វ និង​មនុស្ស។ ព្រះអង្គ​មិន​មែន​ប្រៀន​ប្រដៅ​ឲ្យ​ចេះ​ត្រឹម​តែ​ជួយ​មនុស្ស​សត្វ​ប៉ុណ្ណោះ ទេ​ បរិស្ថាន​ក៏​ព្រះអង្គ​បាន​ណែនាំ​ឲ្យ​សាវៈ​ជួយ​សង្គ្រោះ និង​ការពារ​ផង​ដែរ។ ខ្ញុំ​ព្រះករុណា​បាន​បំពេញ​ភារកិច្ច​នេះ​តាម​រយៈ​វិធី​អហិង្សា​  នោះ​គឺ​ធម៌​ព្រះពុទ្ធ”៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes