គ្រោងចំណាយប្រាក់១២ម៉ឺនដុល្លាសាងសង់ស្តូប
រំលឹកអ្នកស្លាប់នៅកោះពេជ្រ
លោក សោម ឆាយា អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ឲ្យដឹងនៅថ្ងៃនេះថា ការចំណាយសរុបលើការធ្វើស្តូបនេះនឹងត្រូវពិភាក្សាគ្នាលម្អិតលើក ក្រោយទៀតថា ស្ថាប័នណាចូលរួមប៉ុន្មាន ព្រោះអ្នកចំណាយក្នុងការធ្វើនេះមាន សាលារាជធានី ស្ថានីយ៍ទូរទស្សន៍ស៊ីធីអ៊ិន ស្ថានីយទូរទស្សន៍បាយ័ន និងក្រុមហ៊ុនវិនិយោគទុនបរទេសនៅកម្ពុជា (OCIC) ដែលជាម្ចាស់គម្រោងអភិវឌ្ឍន៍កោះពេជ្រ។
លោកថ្លែងថា ៖ «យើងចាំឆ្លងប្លង់ពីសម្តេចនាយកសិន ហើយនឹងចាប់ធ្វើនៅខែក្រោយ រួចបញ្ចប់នៅខែវិច្ឆិកានេះ ឲ្យទាន់គម្រប់ខួបមួយឆ្នាំអ្នកស្លាប់កោះពេជ្រ។ ស្តូបនេះជាកន្លែងចងចាំ និងទុកជាប្រវត្តិសាស្ត្រ»។
ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes