ក្រុមហ៊ុន Puma បន្ទោសរោងចក្រ Huey Chuen ចំពោះ
ការបំពានច្បាប់ការងារ
រោងចក្រផលិតសម្ភារៈកីឡារបស់ក្រុមហ៊ុន Puma
ស្របពេលដែលកម្មករប្រមាណ៣០០នាក់បានដួលសន្លប់នៅរោងចក្រកាត់ដេរ ឃីងហ្វេកសិន កាលពីសប្តាហ៍មុន ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់ Puma បានចេញសេចក្តីថ្លែងការណ៏មួយដោយធ្វើការបន្ទោសរោងចក្រ Huey Chuen ដែលផលិតសម្ភារៈរបស់ខ្លួននៅភ្នំពេញអំពីការសន្លប់របស់កម្មករចំនួន ១០១នាក់កាលពីដើមខែមេសាថា បណ្តាលមកពីការបន្ថែមម៉ោងធ្វើការច្រើនហួសហេតុ និងការបំពានផ្នែកសុខភាព និងសុវត្ថិភាព។
សេចក្តីថ្លែងការណ៏របស់ក្រុមហ៊ុន Puma បានលើកឡើងថា ការស៊ើបអង្កេតឯករាជ្យមួយចំពោះការសន្លប់របស់ក្រុមកម្មករបានរក ឃើញថា រោងចក្របានបំពានក្រមឥរិយាបទរបស់ក្រុមហ៊ុន Puma ព្រមទាំងច្បាប់ការងារកម្ពុជា។ ដោយបានបញ្ជាក់ថា ម៉ោងធ្វើការច្រើនហួស ព្រមទាំងការបំពានផ្នែកសុខភាព និងសុវត្ថិភាពដែលបណ្តាលមកពីប្រព័ន្ធគ្រប់គ្រងផ្នែកសុខភាព និងសុវត្ថិភាពមិនគ្រប់គ្រាន់។
សេចក្តីថ្លែងការណ៍នេះបានបន្តថា ក្រុមហ៊ុន Puma កំពុងពិនិត្យលទ្ធផល នៃការស៊ើបអង្កេតនេះដោយហ្មត់ចត់បំផុត ហើយកំពុងចាត់វិធានការកែតម្រូវ ដោយមានវិវឌ្ឍន៍មួយចំនួនរួចហើយពាក់ព័ន្ធនឹងម៉ោងធ្វើការល្អ ប្រសើរជាងមុន និងការកែលំអទីកន្លែងធ្វើការ។
លោក មឿង តុលា ប្រធានកម្មវិធី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើការស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Puma ក្នុងការធ្វើឲ្យប្រសើរឡើងដល់លក្ខខណ្ឌ និងម៉ោងធ្វើការងារ។ ប៉ុន្តែលោកបានបដិសេធចំពោះការអះអាងថា កម្មករ១០១នាក់បានដួលសន្លប់កាលពីខែមេសា។ បើតាមលោក មឿន តុលា កម្មករដែលបានសន្លប់នៅរោងចក្រ Huey Chuen មានរហូតដល់៨០០នាក់៕
ពីកេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes