សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 27, 2011

ថៃ៖ យោធាជាតួអង្គក្រៅផ្លូវការ តែមានតួនាទី
សំខាន់ក្នុងការបោះឆ្នោតសភា

យោធាថៃ​បាន​ទៅ​ធ្វើ​ការ​ឃោសនា​គាំទ្រ​របបរាជានិយម​នៅប៉ែក​ឦសាន​នៃ​ប្រទេស​ ដែល​ជា​ដែន​អំណាច​របស់​ពួក​អាវក្រហម​ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​ នាយករដ្ឋមន្ត្រី​ថាក់ ស៊ីន។​​​

​ក៏​ប៉ុន្តែ​នៅ​រយៈពេល​មួយ​សប្តាហ៍​ទៀត​ ​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​នឹងឈាន​មកដល់​ ​ ទង្វើ​របស់​យោធាថៃនេះ​ត្រូវគេ​មើល​ឃើញថា​ ​ យោធាថៃ​ចង់​រំលឹក​ឲ្យ​គេដឹង​ពី​កម្លាំង​និង​តួនាទី​របស់​ខ្លួន​នៅក្នុង​ ការបោះឆ្នោត​ដែលនឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៣កក្កដា​​ឆ្នាំ២០១១​ ខាងមុខនេះ។

សកម្មជន​អាវក្រហមអ្នកគាំទ្រ​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា
© REUTERS/Chaiwat Subprasom

​ប្រទេស​ថៃ​បាន​ស្គាល់​រដ្ឋប្រហារ​ដល់ទៅ​១៨លើក​ចាប់​តាំងពី​ឆ្នាំ១៩៣២មក ​ ​ ហើយ​រដ្ឋ​ប្រហារ​ចុងក្រោយ​បាន​កើតមាន​នៅឆ្នាំ២០០៦។​ ការ​ទៅ​ឃោសនាគាំទ្រ​របបរាជានិយម​ដោយ​យោធាថៃ​នៅប៉ែក​ឦសាន​នៃ​ប្រទេស​ដែលជា​ ដែន​អំណាច​របស់​ពួក​អាវក្រហម​ ​ បានត្រូវគេ​វិនិច្ឆ័យ​ថា​យោធាថៃ​ចង់​លូកដៃ​ចូល​ទៅក្នុង​ការបោះឆ្នោត​សភា​ នៅថ្ងៃទី​៣​កក្កដា​ឆ្នាំ២០១១​ខាងមុខនេះ។

​ពួក​អាវក្រហម​ដែល​ជា​អ្នក​គាំទ្រ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ ស៊ីន​  ហើយ​ដែល​បាន​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម​អស់​រយៈពេល​ពីរខែ​នៅទីក្រុង​បាងកក​ កាលពី​ឆ្នាំទៅ​ដែលបាន​បណ្តាល​ឲ្យ​មាន​មនុស្សស្លាប់​ប្រមាណ​៩០នាក់​និងរបួស​ ជិត​២ ០០០នាក់​ ​ មានគោល​បំណង​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​អាប់ភីស៊ីត។

​កម្មវត្ថុ​ជាផ្លូវការ​នៃ​ទស្សនកិច្ច​របស់​យោធាថៃ​នៅប៉ែក​ឦសាន​នៃ​ប្រទេស​គឺ​ ធ្វើឡើង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ “ផែនការ​អភិវឌ្ឍន៍​នៃ​របបរាជានិយម”​ ​ និង​ដើម្បី​ជួយ​បំផុស​បំផុល​ឲ្យ​ប្រជាជន​ថៃ​មាន​ភក្តីភាព​ស្មោះស្ម័គ្រ​នឹង​ ព្រះមហាក្ស័ត្រ។​ នេះ​ជាការ​គូស​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ​ Darran Yutthawonsuk។

​សូម​បញ្ជាក់ថា​ ​ តំបន់​ប៉ែកឦសាន​នៃ​ប្រទេស​ថៃ​គឺ​ជា​ដែន​អំណាច​របស់​ពួកអាវ​ក្រហម​ដែល​ជា​ អ្នក​គាំទ្រ​លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា ​ដែល​គេ​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ឆ្នាំ២០០៦។​ ចំណែកឯ​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ដែល​ត្រូវ​ជា​ប្អូន​ស្រី​បាន​ទទួលរង​ការវាយ​ប្រហារ​តាម​ ពាក្យសំដី​ពីសំណាក់​ប្រមុខ​យោធាថៃ​លោក​ឧត្តមសេនីយ​ចាន-អូ-ចា។

​ដូច្នេះ​ ​ បើប្រសិនជា​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ឈ្នះឆ្នោត​មែន នោះ​វាជា​ការ​ចាំបាច់​ដែល​លោក​ស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា​ត្រូវមាន​ការយល់​ព្រមព្រៀងគ្នា​ជាមុន​សិន​ជាមួយ​យោធាថៃ​ដើម្បី ​បង្កើត​រដ្ឋាភិបាល។​ ការយល់​ព្រមព្រៀងគ្នា​នេះ​គឺ​ឋិត​នៅលើ​បញ្ហា​ឈ្មោះ​រដ្ឋមន្ត្រី​ក្រសួង​ ការពារជាតិ​ ​ ហើយនិង​ការរក្សាទុក​លំដាប់​តំណែង​យោធា​បច្ចុប្បន្ននេះ​ឲ្យ​នៅដដែល៕

tags: ថៃ


BY: FRI

No comments:

Post a Comment

yes