កិច្ចប្រជុំស្តីពីការអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរ
លោក សុខ អាន បានលើកឡើងថាទន្ទឹមនឹងការអភិរក្សនិងអភិវឌ្ឍន៍តំបន់អង្គរអ្នកជំនាញ ដែលមានការប្រុងប្រយ័ត្នខ្ពស់ នៅឆ្នាំកន្លងមក បានសម្រេចបង្កើតនូវផែនទីដែលទាក់ទងហានិភ័យរបស់ប្រាង្គប្រាសាទ និងទាក់ទងទៅនឹងសហគមន៍ឲ្យចូលរួមវិភាគទាននៅក្នុងការគ្រប់គ្រងទីក្រុង អង្គរ។
តំណាងរដ្ឋាភិបាលកម្ពុជាបានកត់សម្គាល់ថា ទេសចរក្នុងតំបន់អង្គរមានការកើនឡើងជាប្រចាំ ហើយផ្តល់នូវផលប្រយោជន៍មួយចំនួន ដូចជានៅឆ្នាំ ២០១០កើន១៦%បើធៀបនឹងឆ្នាំ២០០៩ ហើយ ៣ខែដំបូងឆ្នាំ ២០១១នេះកើនឡើង១៤% បើធៀបនឹងឆ្នាំមុន។ ក៏ប៉ុន្តែចំនួនជាក់លាក់នៃអ្នកទេសចរនិងចំណូល ដែលបានមកពីប្រាង្គប្រាសាទបុរាណមិនត្រូវបានបញ្ជាក់ទេ។
សកម្មភាពការងារអភិរក្សនិងអភិវឌ្ឍន៍តំបន់ប្រាសាទអង្គរវត្តក្នុងពេល កន្លងមកក៏ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី សុខ អាន លើកឡើងក្នុងកិច្ចប្រជុំផងដែរ។ នោះគឺការបង្កើតភូមិរន្ធតាឯកនិងភូមិវប្បធម៌សម្តេចតេជោដើម្បីបញ្ជូនប្រជាជនតាមតំបន់នានាឲ្យរស់នៅទីនោះ។
ទាំងអស់នេះបានធ្វើឡើងដោយគោរពទៅនឹងបរិស្ថាន ប្រជាជនរស់នៅក្នុងភាពបៃតង មានរុក្ខផលហូបផ្លែ ហើយបានផ្តល់នូវចំណូលជាប្រចាំសម្រាប់ជីវភាពរស់នៅ។ កម្ពុជាក៏បានបង្កើតសួនគ្រឿងទេស ដែលទេសចរអាចមកលំហកំសាន្ត រវាងប្រាង្គប្រាសាទនានា ដែលគេអាចរកឃើញនូវភាពសម្បូរបែបរបស់កម្ពុជា ដោយបានពង្រឹងចំណេះដឹងអំពីវប្បធម៌ខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ អាន។
ដោយសារសមិទ្ធិផលទាំងអស់នេះហើយបានជាកិច្ចប្រជុំនៅព្រឹកមិញមានពិធីបំពាក់មេដាយកិត្តិយសនិងគ្រឿងឥស្សរិយយសដល់មន្ត្រីកម្ពុជា និងបរទេសដែលបានខំប្រឹងប្រែងធ្វើការងារអភិរក្សអង្គរ។ ប្រាសាទអង្គរវត្តដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៩២៕
tags: កម្ពុជា
BY: RFI
No comments:
Post a Comment
yes