បុគ្គលិក WFP ដែលជាប់ពន្ធនាគារ អាចនិងដោះលែង
នៅ២ថ្ងៃទៀត
បើតាមមេធាវីរបស់លោក សេង គុណការ មន្រ្តីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលជាប់ពន្ធនាគារដោយសារតែបានបោះពុម្ពឯកសារចេញពីគេហទំព័រ Ki-media នោះ លោកនឹងត្រូវគេដោះលែងនៅរយៈពេល២ថ្ងៃទៀត។លោក ជូ សុខេង មេធាវីរបស់លោក សេង គុណការ បានថ្លែងថា កូនក្តីរបស់លោកប្រហែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស២ថ្ងៃ ទៀត។ «កូនក្តីរបស់ខ្ញុំត្រូវគេដោះលែងនៅថ្ងៃអាទិត្យ… ប៉ុន្តែខ្ញុំមិនប្រាកដថា គាត់នឹងចេញពីពន្ធនាគារទេ ពីព្រោះជាថ្ងៃឈប់សំរាក»។
លោក ជូ សុខេង បានបញ្ជាក់ថា ដើម្បីធានាដល់ការដោះលែងកូនក្តីរបស់លោក លោកត្រូវបង់ប្រាក់ពិន័យ២៥០ដុល្លារសម្រាប់លោក សេង គុណការ ដែលត្រូវបង្គាប់ដោយតុលាការ។ ប៉ុន្តែលោកមិនអាចបង់បានទេ លុះត្រាតុលាការនេះបើកជាថ្មីនៅថ្ងៃអង្គារ។
លោក ម៉ុង គឹមហេង ប្រធានពន្ធនាគារព្រៃសបានថ្លែងថា ក្រុមមន្រ្តីបានត្រៀមដោះលែងលោក សេង គុណការ កាលពីថ្ងៃអាទិត្យ ប៉ុន្តែប្រាក់ពិន័យរបស់គាត់មិនទាន់បង់នៅឡើយ។
លោក សេង គុណការ ដែលជាបុគ្គលិកផ្នែកឃ្លាំងរបស់កម្មវិធីស្បៀងអាហារពិភពលោក ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីខែធ្នូឆ្នាំទៅឲ្យ ជាប់ពន្ធនាគាររយៈពេល៦ខែ ក្រោមបទចែកចាយខិតប័ណ្ណរិះគន់រដ្ឋាភិបាល ក្រោយពីលោកបានបោះពុម្ពឯកសារចេញពីគេហទំព័រប្រឆាំងឈ្មោះ Ki-Media ចែកដល់មិត្តរួមការងាររបស់គាត់មើល៕
ពីគេហទំព័រ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes