Monday, June 20, 2011

បុគ្គលិក WFP ដែលជាប់ពន្ធនាគារ អាចនិងដោះលែង

នៅ២ថ្ងៃទៀត

​បើតាម​មេធាវី​របស់​លោក សេង គុណការ មន្រ្តី​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក (WFP) ដែល​ជាប់​ពន្ធនាគារ​ដោយ​សារ​តែ​បាន​បោះពុម្ព​ឯកសារ​ចេញ​ពី​គេហទំព័រ Ki-media នោះ លោក​នឹង​ត្រូវ​គេ​ដោះ​លែង​នៅ​រយៈ​ពេល​២​ថ្ងៃ​ទៀត។

​លោក ជូ សុខេង មេធាវី​របស់​លោក សេង គុណការ បាន​ថ្លែង​ថា កូនក្តី​របស់​លោក​ប្រហែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​២​ថ្ងៃ​ ទៀត។ «កូនក្តី​របស់​ខ្ញុំ​ត្រូវ​គេ​ដោះ​លែង​នៅ​ថ្ងៃ​អាទិត្យ… ប៉ុន្តែ​ខ្ញុំ​មិន​ប្រាកដ​ថា គាត់​នឹង​ចេញ​ពី​ពន្ធនាគារ​ទេ ពី​ព្រោះ​ជា​ថ្ងៃ​ឈប់​សំរាក»។

​លោក ជូ សុខេង បាន​បញ្ជាក់​ថា ដើម្បី​ធានា​ដល់​ការ​ដោះ​លែង​កូន​ក្តី​របស់​លោក លោក​ត្រូវ​បង់​ប្រាក់​ពិន័យ​២៥០​ដុល្លារ​សម្រាប់​លោក សេង គុណការ ដែល​ត្រូវ​បង្គាប់​ដោយ​តុលាការ។ ប៉ុន្តែ​លោក​មិន​អាច​បង់​បាន​ទេ លុះ​ត្រា​តុលាការ​នេះ​បើក​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ។

​លោក ម៉ុង គឹមហេង ប្រធាន​ពន្ធនាគារ​ព្រៃស​បាន​ថ្លែង​ថា ក្រុម​មន្រ្តី​បាន​ត្រៀម​ដោះ​លែង​លោក សេង គុណការ កាល​ពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ប្រាក់​ពិន័យ​របស់​គាត់​មិន​ទាន់​បង់​នៅ​ឡើយ។

​លោក សេង គុណការ ដែល​ជា​បុគ្គលិក​ផ្នែក​ឃ្លាំង​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​ទៅឲ្យ​ ជាប់​ពន្ធនាគារ​រយៈ​ពេល​៦​ខែ ក្រោម​បទ​ចែក​ចាយ​ខិត​ប័ណ្ណ​រិះគន់​រដ្ឋា​ភិបាល ក្រោយ​ពី​លោក​បាន​បោះ​ពុម្ព​ឯកសារ​ចេញ​ពី​គេហទំព័រ​ប្រឆាំង​ឈ្មោះ Ki-Media ចែក​ដល់​មិត្ត​រួម​ការងារ​របស់​គាត់​មើល៕

ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes