សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 14, 2011

អ្នកបឹងកក់ទាមទារឲ្យសាលាក្រុង​ដាក់បញ្ចូលតំណាងអ្នក​ភូមិ៦រូបក្នុងអនុគណៈកម្មការវាស់វែងដីធ្លីតំបន់បឹងកក់

ផ្ទះអ្នកបឹងកក់ដែលត្រូវបូមខ្សាច់ពន្លិចដោយក្រុមហ៊ុនស៊ូកាគូអ៊ីន
ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ក្រុម​ប្រជាពល​រដ្ឋ​សហគមន៍​បឹងកក់បាន សម្តែង​ការ​មិន​យល់​ស្រប​ចំពោះ​គណៈ​ កម្មការ​របស់​សាលា​ក្រុង​ភ្នំពេញ​ក្នុង​ការ​ចុះ​វាស់​វែង​ដីធ្លី​សម្រាប់​ ការ​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់​ដោយ​ថា ការវាស់​វែង​មិន​មាន​តម្លាភាព ហើយ​បាន​ស្នើ​សុំ​ដាក់​បញ្ចូល​តំណាង​ពលរដ្ឋ​ចំនួន​៦​រូប​ទៅ​ក្នុង​អនុ​ គណៈកម្មការ​នោះ។

 តំណាង​ប្រជាពលរដ្ឋ​សហគមន៍​បឹងកក់​ម្នាក់​បាន​និយាយ​ថា ពួក​គេ​នឹង​ដាក់​លិខិត​នៅ​ថ្ងៃ​ទៅ​សាលាក្រុង​ភ្នំពេញ  ស្នើ​សុំ​ឲ្យ​មាន​តំណាង​អ្នក​ភូមិ​៦រូបបាន​ចូល​រួម​នៅ​ក្នុង​គណៈកម្មការ​ វាស់​វែង​ដីធ្លី​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ ដើម្បី​ឲ្យ​ការ​វាស់​វែង​នេះ​មាន​តម្លាភាព។

 កាល​ពី​រសៀល​ថ្ងៃទី​០៩ មិថុនា អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ផ្តើម​ធ្វើ​ការវាស់​វែង​ទៅ​លើ​លំនៅ​ដ្ឋាន ​ប្រជាពល​រដ្ឋ​អ្នក​បឹងកក់​ចាប់​ពី​ភូមិ​៦​ទៅ។ ប៉ុន្តែ​ប្រជា ពលរដ្ឋ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត ដោយ​ថា ការ​វាស់​វែង​របស់​គណៈ​កម្មការ​មិន​មាន​លក្ខណៈ​ច្បាស់​លាស់។

 លោក ហេង សុខវៀង អ្នក​ភូមិ​៦​ក្នុង​តំបន់​បឹងកក់​បាន​និយាយ​ថា គាត់​មិន​ពេញ​ចិត្ត​ចំពោះ​គណៈកម្មការ​ចុះ​វាស់​វែង​នេះ​ឡើយ ដោយ​ពួក​គេ​វាស់​វែង​ទំហំដី​ផ្ទះ​គាត់ និង​ថត​រូប​គាត់​មុខ​ផ្ទះ ព្រម​ទាំង​ឲ្យ​គាត់​ផ្តិត​មេដៃ​លើ​លិខិតបញ្ជាក់​ដែល​សរសេរ​តែ​លេខ​កូដ​ផ្ទះ និង​សុំ​ស្នាម​មេដៃ​ពី​ម្ចាស់​ផ្ទះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ភូមិ​បាន​ផ្តិត​មេដៃ​ ប៉ុន្តែ​បាន​សរសេរ​បន្ថែម​លើលិខិត​នោះ​ថា «ខ្ញុំ​សុំ​អភិវឌ្ឍន៍​ជា​ផ្ទះ​ល្វែង​ផ្ទាល់​ដី​ទំហំ ៤x៦​ម៉ែត្រ និង​មាន​កម្មសិទ្ធិ​ស្រប​ច្បាប់»៕

 ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes