សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 28, 2011

រអិលបាក់ដីនៅកូរ៉េខាងត្បូងសម្លាប់មនុស្ស២២នាក់



 ក្រុង​ឈុន​ឈិនៈ ក្រុម​មន្រ្តី បាន​និយាយ​ថា ការ​រអិល​បាក់​ដី ដែល​បង្ក​មក​ពី​​ភ្លៀង​ធ្លាក់ខ្លាំង​នៅ​តំបន់​រមណីយ​ដ្ឋាន​ភ្នំ​កូរ៉េ​ខាង​ត្បូង​មួយ​កន្លែង​នៅ​ខាង​កើត​ក្រុង​សេអ៊ូលកាល​ពី​ព្រលឹម​ថ្ងៃ​ពុធ  ដោយ​បាន​បំផ្លាញ​អគារ​៤​ខ្នង​ ក្នុង​នោះ​​មាន​សណ្ឋាគារតូច​ពីរ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​២២​នាក់​ស្លាប់​។

 អាកាស​ធាតុ​​អាក្រក់​​ បានវាយ​ប្រហារ​ឧបទ្វីប​នេះតាំង​ពី​រាត្រី​ថ្ងៃ​អង្គារ ដោយ​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​ជា​ទូទៅ​ និង​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ដឹក​ជញ្ជូន​ រីឯ​តម្លៃ​ផ្សា​រហ៊ុន​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង បាន​ធ្លាក់​ ដោយ​បារម្ភ​ថា​តម្លៃ​នៃ​​ការ​ខូច​ខាត​នឹង​មាន​រាប់​លាន​ដុល្លារ​។​

 នៅ​ឯ​ក្រុង​ឈុន​ឈិន ចម្ងាយ​ប្រមាណ​១០០​គ.ម​ខាង​កើត​ក្រុង​សេអ៊ូល​ ក្រុម​ជួយ​សង្គ្រោះ នៅ​តែ​កំពុង​កកាយ​រុក​រក​ក្នុង​កម្ទេច​កម្ទី​បាក់​បែក​លាយ​ភក់​នៃ​​សណ្ឋាគារ​ភោជនី​យដ្ឋាន​និង​ហាង​កាហ្វេ​ដើម្បី​រក​មនុស្ស​ដែល​បាត់​ខ្លួន​។

 និស្សិត លី បើនសឺក បាន​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថា​៖«​យើង​កំពុង​តែ​ដេក​លក់​ ហើយ​ភ្លាម​ៗ​នោះ​ ខ្ញុំ​បាន​ឮ​សំឡេង​ខ្លាំង​ មួយ ហើយ​បន្ទាប់​មក​ពិតាន​ក៏​បាន​បាក់​ធ្លាក់​»​។

 អ្នក​ស្រុក​​ម្នាក់ ​បាន​រាយ​ការណ៍​ថា សំឡេង​នោះ​ឮ​ដូច​ជា​រថភ្លើង​។

 អ្នក​ស្រី បាន​បញ្ជាក់​ថា​៖ ​«បន្ទាប់​មក​ ខ្ញុំ​បាន​ឮ​ម្នាក់​ស្រែក​ថា «​ជួយ​ខ្ញុំ​ផង»​។ ដូច្នោះ​ខ្ញុំ​ក៏​បាន​ចេញ​ទៅ​ក្រៅ​មើល​ ហើយ​ខ្ញុំ​បាន​ឃើញ​ការ​រអិល​បាក់​ដី​មួយ​បានវាយ​ប្រ​ហារ​ទូទាំង​តំបន់​នេះ​»​។

 ក្រុម​មន្រ្តី​និយាយ​ថា មនុស្ស​ប្រមាណ​២៤​នាក់ បាន​រង​របួស​នៅ​ពេល​ជញ្ជាំង​ភក់​ បាន​បុក​ចូល​អគារ​ជា​ច្រើន នៅ​ក្បែរ​ទំនប់​ទន្លេ​ សូ​យ៉ាង ​បន្ទាប់​ពី​ពាក់​កណ្តាល​អធ្រាត្រ​បន្តិច។

 របាយ​ការណ៍​ប្រព័ន្ធ​ឃោនា​ក្នុង​ស្រុក​ បាន​រាយការណ៍​ថា និស្សិត​មហា​វិទ្យាល័យ​៣៥​នាក់ និង​ភ្ញៀវ​ទេសចរ​ប្រមាណ​៤០​នាក់ កំពុង​ស្នាក់​នៅ​សណ្ឋាគារ​តូច​ៗ​នោះ។

 រយៈ​ពេល​២៤​ម៉ោង​កន្លង​ទៅ​នេះ កម្រិត​ទឹក​​ភ្លៀង​​កម្ពស់ ​៤០០​ម.ម បាន​ធ្លាក់​នៅ​ឯក្រុង​សេអ៊ូល​ ដោយ​បណ្តាល​ឲ្យ​មាន​ទឹក​ជំនន់​ភ្លាម​ៗ ពី​ការ​រាអិល​បាក់​ដី និង​ការ​បាក់ស្ពាន​ជា​ដើម​។

 នៅ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល​បាន​​ដាច់​ភ្លើង​ ដោយ​ធ្វើ​ឲ្យ​មាន​ការ​ផ្អាក​សេវា​រថភ្លើង​ជា​ច្រើន​។​ អ្នក​ធ្វើ​ដំណើរ​ដែល​ទៅ​ណា​មិន​រួច​ បាន​និយាយ​ថា ស្ថានីយ​ផ្លូវ​ក្រោម​ដី​នៅ​ក្រុង​សេអ៊ូល ត្រូវ​បាន​​ក្លាយ​ជា​អាង​ហែល​ទឹក៕ NR



 ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes