Monday, July 25, 2011

ប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេលប៉ុន្មានថ្ងៃបន្ត​បន្ទាប់នៅអាហ្វហ្គានីស្ថានស្លាប់ពួកសកម្មប្រយុទ្ធ៨០នាក់


 ​ពួកសកម្មប្រយុទ្ធ​​យ៉ាង​ហោចណាស់​​៨០នាក់ ​បានត្រូវ​ស្លាប់ក្នុងប្រតិបត្តិ​ការ​ជាបន្ត​បន្ទាប់​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង​​សន្តិសុខ​​អាហ្វហ្គានីស្ថាន​​​ និង​កង​កម្លាំង​អង្គការ​អូតង់ដែលមាន​ការ​ប្រយុទ្ធ​​គ្នា​យ៉ាង​សាហាវ​​នៅ​តំបន់​​ភាគអាគ្នេយ៍​​អាហ្វហ្គានី ស្ថាន​ដែល​​មាន​អស្ថេរ​ភាព​បំផុត​។​​ ប្រតិបត្តិ​​ការនេះ​ដែល​ចាប់ផ្តើម​​​កាលពីថ្ងៃទី​​​​២១ កក្កដា ​កន្លង​មក ​​​បង្ក​ឱ្យមាន​ការប្រយុទ្ធ​​គ្នាយ៉ាង​សាហាវ​នៅ​តំបន់​​ដែល ស្ថិត ក្រោមការ​កាន់កាប់​របស់ពួក​តាលី​បង់។

  កង​កម្លាំង​អន្តរជាតិ​នៃ​អង្គ​កា​រអូតង់​​រាយការណ៍​​ថា ការ​វាយឆ្មក់​​នេះ​ពាក់​ព័ន្ធ​​នឹង​​កង​កម្លាំង​​ពិសេសអាហ្វហ្គានីស្ថាន​​ និងពួកបះ​បោរ​​ដែល​បំពាក់​ដោយគ្រាប់​​​​រ៉ុក្កែត​ និង​កាំភ្លើង​​យន្តធុនធ្ងន់​។​ រយៈ​ពេលប៉ុន្មាន​ថ្ងៃ​មកនេះ ​​តំបន់​ភាគ​ច្រើន​នៃ​ទីក្រុងកាប៊ុល មាន​ភាពអសន្តិ​សុខ​យ៉ាង​ខ្លាំង​​ចាប់តាំង​ពី​ការផ្ទេរ​ផ្នែកសន្តិសុខ​ទៅ​ឱ្យ​កង​កម្លាំង​អាហ្វហ្គា​នី​ស្ថាន​​មក​៕​

ពីគេតំព័រកោះសន្តិភាព

No comments:

Post a Comment

yes