សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 27, 2011

ជនទំនើងកូនមន្ត្រីថ្នាក់ធំបាញ់បោះ សេរីបង្កការ
ភ័យខ្លាចនៅមុខក្លឹបកម្សាន្តមួយ​

  រាជធានីភ្នំពេញ ៖ ​ស្នូរផ្ទុះ​អាវុធ​មួយ​ប្រាវ​បាន​លាន់​កក្រើក​ឡើង​នៅមុខ​​ក្លឹប​កម្សាន្តឌីស្កូ មួយ​កន្លែង ​មានទីតាំង​ស្ថិត​នៅ​តាមបណ្តោយ​វិថីលេខ​៣១០ សង្កាត់​បឹង​កេងកងទី៣ ខណ្ឌ​ចំការមន ​កាលពីវេលាម៉ោង​២​និង៣០នាទី​​រំលង អធ្រាត្រ ឈានចូលថ្ងៃទី​២៧ កក្កដា ២០១១ ។ ​ស្នូរផ្ទុះអាវុធ​នេះមិ​ន​បណ្តាល​ឱ្យ​មានមនុស្ស​ណាម្នាក់រង​​របួស ឬ​គ្រោះថ្នាក់អ្វីឡើយ ដោយសារ​ខ្មាន់កាំភ្លើង​​បាញ់​រះឡើងលើ ហើយ​ជិះ​រថយន្ត​ទំនើប​គេចខ្លួន​បាត់​អស់​តែម្តង មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក ឬដេញ​តាម​ចាប់​នោះឡើយ​​។

 តាមប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅមុខក្លឹបកម្សាន្ត​​ខាងលើ​គឺបណ្តាលមក​ពី​ក្រុមជន​ទំនើង​ជា​កូនចៅរបស់មន្ត្រី​មាន​យសស័ក្តិ​​ធំៗ​ក្នុងសង្គម​២ក្រុម​​ផ្សេងគ្នា ចូលទៅ​ផឹកស៊ី​រាំរែក​ក្នុង​ក្លឹបឌីស្កូ​នោះ​ ហើយ បង្កទំនាស់​គ្នា​នៅពេល​ស្រវឹង​ស្រា រួច​ភាគីទាំង​ពីរបាន​ចេញមក​ក្រៅ​ក្លឹប ​បន្ទាប់មក​ប្រទូស្តរ៉ាយគ្នា​រហូត​ផ្ទុះអាវុធ​​ឡើង​លើ​មួយប្រាវ ទើបបែក​ហ្វូង​គ្នា​ទៅ​អស់​។ ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​ស្គាល់អត្ត​សញ្ញាណ​​ក្រុម​ជនទំនើង​​​ដែលបង្ក​សកម្ម​ភាព​​បាញ់​បោះ​​សេរី​ខាងលើ​​នោះដែរ​ តែ​គេ​មិន​ដឹងថា ​សមត្ថ​កិច្ច​​ហ៊ាន​​ចាត់ការ​ចាប់ខ្លួន​​​ជនទំនើង​ទាំង​នោះ ឬយ៉ាង​ណា​ទេ ដោយសារ​តែខ្មាន់​កាំភ្លើង​​ជា​កូនចៅ​​របស់​​មេ​កោយ​ថ្នាក់លើ ៕

No comments:

Post a Comment

yes