Monday, July 25, 2011

ទៅស៊ីឈ្នួលភ្ជួររាស់ដីចំការឱ្យគេត្រូវត្រាក់ទ័រ

សង្កត់លើស្លាប់ចោលប្រពន្ធមានផ្ទៃពោះ​

​
ខេត្តប៉ៃ​លិន​ ៖ ​បុរស​អ្នក​បើក​ត្រាក់ទ័រ​ម្នាក់​ឈ្មោះ​​ប៊ុន ​ដេត ភេទប្រុស អាយុ​​២៣​ឆ្នាំ រស់​នៅ​ភូមិ​អូរប្រើស ​​សង្កាត់អូរ​តាវ៉ៅ​ ក្រុងប៉ៃលិន ​បានស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​​ត្រាក់ទ័រ ​​កាលពីព្រឹកថ្ងៃទី​២៣ កក្កដា ​​​២០១១​ ​ក្នុងពេល​ចេញទៅ​​ស៊ីឈ្នួល​​ភ្ជួររាស់​​ដី​ដាំពោត​​ឱ្យ​អ្នក​​​ភូមិ​ម្នាក់ឈ្មោះ​​​​វុធ ​រស់នៅភូមិ​​​ប៉ាហ៊ី​​ខាង​​ជើង សង្កាត់​ជាមួយគ្នា​​ ដែល​មាន​ដីទំហំ​​​២ហិកតា ​​មាន​ចម្ងាយ​​ពីផ្ទះ​​ប្រហែល​​​១គីឡូម៉ែត្រ​។

តាមសម្តី​​របស់អ្នកស្រី​​កួន ចាន់ អាយុ​​៤៤ឆ្នាំ ​ត្រូវជាម្តាយ​ក្មេក​​របស់ជនរង​គ្រោះបាន​និយាយ​ថា ​ក្នុង​រដូវ​វស្សា​​នេះ​កូន​ប្រសា​ឈ្មោះ​​​​ដេត បាន​បើក​ត្រាក់ទ័រ​​ចេញពី​ផ្ទះឆ្ពោះ​ទៅ​កន្លែង​​​ស៊ី​ឈ្នួល​​គេ​​ជាមួយនឹង​បង​ថ្លៃ​​​តាំង​ពី​​​ម៉ោង​​​៧ព្រឹករហូត​ដល់​ម៉ោង​​១០ព្រឹក ​ជិត​រួច​រាល់​ហើយនៅ​​សល់ម​ិន​​ដល់​​១រ៉ៃផង ក៏ស្រាប់​តែត្រាក់ទ័រ​​ឡើង​ដីទួល​​ជា​ហេតុ​​បណ្តាល​ឱ្យ​រអិល​ថយក្រោយ​​​ចាប់​ហ្វ្រាំង​​​មិនស៊ី​ ក៏ក្រឡាប់​​ធ្លាក់​ចូលទៅក្នុងអូរ​គ្មាន​​ទឹក​​ជម្រៅ​​​ជាង​​២ម៉ែត្រ ​​ធ្វើ​ឱ្យកូន​​ប្រសា​របស់​គាត់​​​ធ្លាក់​​​ត្រូវ​ត្រាក់ទ័រ​​សង្កត់ពីលើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​តែម្តង​។

ស្ត្រីជាម្តាយ​​ក្មេក​​​បានប្រាប់​បន្ត​ថា កូនស្រី​បង្កើត​​របស់​​គាត់ឈ្មោះ​​​ផាន់ សម្ផស្ស អាយុ​​​១៨​ឆ្នាំ ​បានរៀប​ការ​​​ជាមួយ​បុរសខាង​លើ​បាន​៧ខែ​មក​ហើយ​។

អ្នកស្រី​​​បានបន្តទៀត​ថា មុននឹងកូន​ប្រសា​​រង​គ្រោះ​​ថ្នាក់​យ៉ាង​នេះ មាន​​ប្រផ្នូលមួយកើត​ឡើង​​​ដែលគួរ​ឱ្យ​​កត់សម្គាល់​​​​គឺ​តាំង​ពីដើមរហូត​​មក​​កូន​​ប្រសា​មិន​​ដែល​បបួលប្រពន្ធ​​​ទៅចំការ​ឡើយ​​ដោយ​ទុក​ឱ្យប្រពន្ធ​​​នៅផ្ទះ​​គ្រាន់​ដាំបាយ ​តែនៅ​ព្រឹក​​ថ្ងៃ​ខាង​លើ​នេះ ប្តី​បាន​បបួល​ប្រពន្ធ​​​ទៅ​ឈរ​មើល​​​ខ្លួនភ្ជួរដី តែប្រពន្ធ​បាន​​​ប្រាប់​​ថា មិន​ស្រួល​​ខ្លួន​ម​ិ​នអាច​ទៅចំការ​​បាននោះទ ​ទើប​កូន​ប្រសា​​​ទៅភ្ជួរ​ដី​​​ជាមួយបងប្រុស​​​របស់​ខ្លួន​ និង​​ម្ចាស់​​ចំការ​​បាត់ទៅ​​​ បន្ទាប់​មក​ស្រាប់តែ​​ឮគេ​​ទូរស័ព្ទ​ប្រាប់គាត់​ថា ​​«កូនប្រសា​របស់គាត់់​បាន​ក្រឡាប់​​​ត្រាក់ទ័រ​​ស្លាប់​បាត់​ហើយ​»៕

ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes