Thursday, July 28, 2011

ម៉ុងឫទ្ធី​រិះគន់អ្នកបណ្តេញប្រជាពលរដ្ឋ



  ភ្នំពេញ : កាល​ពី​ម្សិល​មិញ ឧកញ៉ា​ដ៏​ល្បី​ល្បាញ​ម្នាក់​ក្នុង ប្រទេស​កម្ពុជា​បាន​ថ្លែង​សុន្ទរ​កថា​ឥត​ព្រាង​ទុក​ជា​មុន​ទៅ​កាន់​ ព្រឹទ្ធ​សមាជិក ​និង​សមាជិក​រដ្ឋ​សភា ​ដែល​មាន​ខ្លឹម​សារ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ក្នុង​អង្គ​សិក្ខា​សាលា​ ។

 ថ្លែង​នៅ​ចុង​សិក្ខា​សាលា​​ដែល​មាន​រយៈ​ពេល​ ៤ ម៉ោង​ស្តី​ពី​ការ​សម្រប​នឹង​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ ​នៅ​វិមាន​រដ្ឋ​សភា ​​លោក ម៉ុង ​ឫទ្ធី បាន​រិះ​គន់​អ្នក​វិនិយោគ​ដែល​បណ្តេញ​ប្រជាជន​ចេញ​ពី​តំបន់​ដែល​ស្ថិត​នៅ​ក្នុង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​​។

 លោក​បាន​ថ្លែង​ថា៖ «​អ្នក​វិនិយោគ​មួយ​ចំនួន​បាន​អះ​អាង​ថា ពួក​គេ​ត្រូវ បណ្តេញ​​ប្រជា​ជន​ចេញ​ ដើម្បី​អភិវឌ្ឍ​ដី​សម្បទាន​របស់​ពួកគេ។ ប៉ុន្តែ​ខ្ញុំ​មិន​ឯក​ភាព​ ចំពោះ​យុទ្ធសាស្រ្ត​នេះ​ទេ​។ គាត់​រស់​នៅ​កន្លែង​នោះ​តាំង​ពី​ដូន​តា ​ម៉ាកុង​មក តើ​ឲ្យ​គាត់​ ទៅ​នៅ​ឯ​ណា​ ពេល​បណ្តេញ​គាត់​ចេញ​?​»

 លោក ម៉ុង ឫទ្ធី​ ជា​ពាណិជ្ជ​ករ ​ព្រឹទ្ធ​សមាជិក​ម្នាក់​​ លោក​ក៏​បាន​ជំរុញ​ឲ្យ​អ្នក​វិនិយោគផ្តល់​ការ​ងារ​ដល់​ប្រជា​ជន​មូល​ ដ្ឋានលើ​ដី​សម្ប​ទាន​ជា​ជាង​ជួល​​ពី​ខាង​ក្រៅ។

 ដី​សម្បទាន​សេដ្ឋ​កិច្ច ​ពិសេស​ដី​ទាំង​ឡាយ​ដែល​ផ្តល់​ឲ្យ​ប្រ​ជា​ជន និង​ក្រុម​ហ៊ុន​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​​ជាមួយ​នឹង​គណ​បក្ស​កាន់​​អំណាច ​​បាន​រង​ការ​រិះ​គន់យ៉ាង​ខ្លាំង​ពី​​តំណាង​រាស្រ្ត​មក​ពី​គណ​បក្ស​ ប្រឆាំង​អ្នក​បរិស្ថាន​និង​​អង្គ​ការ​សិទិ្ធ​មនុស្ស​។  ​ផល​បត្រ​របស់​លោក ម៉ុង ឫទ្ធី ​​មាន​ក្នុង​វិស័យ​ដឹក​ជញ្ជូន កសិ​-​ឧស្សាហ​កម្ម ​និង ​សំណង់​។ ​លោក​ត្រូវ​បាន​ដាក់​ងារ​ថា៖ «មេ​លុយ​របស់​ហ៊ុន​សែន» ក្នុង​សារ​ទូរ​លេខ​ទូត​​ ​ពី​សា្ថន​ទូត​សហ​រដ្ឋ​អាមេរិក​នៅ​ភ្នំពេញ ​ដែល​ចុះ​ផ្សាយ​ដោយ វីគីលីគ កាល​ពី​ដើម​ខែ​នេះ។ ​​សារ​ទូរលេខ​ទូត ដែល​សរសេរ​កាល​ពី​​ឆ្នាំ ២០០៧ បាន​អះ​អាង​ថា ដី​សម្បទាន​របស់​លោក​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​មាន​ទំហំ​ធំ​ជាង​ទំហំ​កំណត់​ដោយ​ច្បាប់ ដល់​ទៅ​១០​ដង។

 បន្ទាប់​ពី​សារ​ទូរ​លេខ​ទូត​បាន​ចុះ​ផ្សាយ លោក ម៉ុង ឫទ្ធី​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា ​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ទាំង​អស់​របស់​លោក​ជាស​កម្មភាព​ស្រប​ច្បាប់​។ ​​ លោក​បានបញ្ជាក់​ថា ការ​ផ្តល់​អំណោយ​របស់​លោក​ធ្វើ​ឡើង​ក្នុង​គោល​បំណង​«ជួយ​ប្រជា​​ជន​និង​ ជាតិ» មិន​មែន​ ដើម្បី​ផ្តល់​លទ្ធ​ភាព​ឲ្យ​លោក​ធ្វើ​ហួស​ពី​ច្បាប់​ឡើយ​។

 ថ្លែង​នៅ​សិក្ខា​សាលា​កាល​ពី ម្សិលមិញ​ លោក​ក៏​បាន​ស្នើ​សុំ​រដ្ឋាភិបាល «​​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​វាយ​តម្លៃ​ឲ្យ​បាន​ច្បាស់​លាស់​ថា​ តើ​ក្រុម​ហ៊ុន​ដែល​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល ឧទាហរណ៍​ក្រុម​ហ៊ុន [ក] ​ហ្នឹង​បាន​វិនិយោគ​ក្នុង​ភូមិ​ហ្នឹង​ប្រាកដមែន ឬអត់ ​តើ​មាន​ការ​រំលោភ​​បំពាន​សិទិ្ធ​ស្រ្តី និង​កុមារ​ទេ បាន​ផ្តល់​ការ​ងារ​ដល់​ប្រជា​ជន​ត្រឹម​ត្រូវ​តាម​លក្ខ​ខណ្ឌ​របស់​រដ្ឋ​ទេ»។

 លោក​បន្ថែម​ថា ​គណៈកម្មា​ធិការ​នឹង​ដំណើរ​ការ​ល្អ ប្រសិន​បើ​«មាន​ការ​គាំទ្រ​ពី​វិស័យឯក​ជន»​។


លោក​ស្រី ពុង ឈីវកេក ប្រធាន​អង្គ​ការ​លីកាដូ​បាន​លើក​ទឹក​ចិត្ត​លោក​ ម៉ុង​ ឫទ្ធី ជំរុញ​ឲ្យមាន​ការ​កំណែ​ទម្រង់​ដែល​លោក​បាន​លើក​ឡើង​។ លោក​ស្រី​បាន​សរសេរ​តាម​អ៊ីមែល​ថា៖ «​ប្រសិន​បើ​លោក​ត្រង់​នោះ​ទាល់​តែ​លោក​ពិត​ជា​ជឿ​ជាក់​លើ​សេចក្តី​ថ្លែង​របស់​ លោក ហើយ​នឹង​ជំរុញ​​រដ្ឋាភិបាល​ឲ្យ​ធ្វើ​កំណែ​ទម្រង់​បែប ​នេះ ​វា​ជា​ជំហាន​ល្អ​មួយ​​ឆ្ពោះ​ទៅ​​យុតិ្តធម៌​បន្ថែម​ទៀត ​​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​ច្រើន​។ វា​នឹង​បើក​ចំហឲ្យ​​មាន​ការ​អភិ​វឌ្ឍ​​ដែល​ មាន​តុល្យភាព​និង​ចុះ​សម្រុង​គ្នា»។ ​«​ចេញ​ពី​លោក... សេចក្តី​ថ្លែង​នេះ ​មាន​សក្តានុពល​បង្កើត​ស្តង់​ដារ​ថ្មី​សម្រាប់​ផ្តល់​ដី​សម្បទាន​ដល់​ ក្រុម​ហ៊ុន​ធំ​ៗ និង​គ្រប់​គ្រង​​របៀប​ដែល​ក្រុម​ហ៊ុន​អនុវត្ត​កិច្ច​សន្យា​របស់​ខ្លួន និង​គោរព​តាម​ច្បាប់​ការ​ងារ​ជាតិ»។«​គណៈ​កម្មា​ធិការ​ប្រសិន​បើ​ឯករាជ្យ​ មិន​ត្រឹម​តែ​ធ្វើ​រឿង​អស្ចា​រ្យ​​ដោះ​ស្រាយ​បញ្ហា​ធន​ធាន​ដី​និង​ជម្លោះ​ ជា​ច្រើន ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​វា​​ថែម​ទាំង​ជា​វិធី​ល្អ​ ដើម្បី​ឲ្យ​មាន​កិច្ច​សន្ទនា​កាន់​តែ​ល្អ​ប្រសើរ​​និង​ភាព​តាន​តឹង​តិច​ តួច​ក្នុង​សង្គម»​។

លោក ម៉ុង ឫទ្ធី ត្រូវ​បាន​​ស្នើ​ឲ្យ​ថ្លែង​សុន្ទរកថា​ ក្នុង​អង្គ​សិក្ខា​សាលា​ បន្ទាប់​​អ្នក​សម្របសម្រួល​​​បាន​សម្រេច​លុប​ចោល​វគ្គ​ សំណួរ និង​ចម្លើយ​លើ​កម្មវិធី​​សិក្ខា​សាលាក្រោម​​ប្រធាន​បទ​ស្តី​ពី​សេដ្ឋ​ កិច្ច និង​ការ​សម្រប​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​អាគេ្នយ៍​៕ ​TK


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes