Tuesday, July 26, 2011

គណបក្ស សិទ្ធិមនុស្សធ្វើមហាសន្និបាត
ក្រុមប្រឹក្សាជាតិលើកទី២នៅថ្ងៃទី៣០ កក្កដា ២០១១



ដោយ មុនីរ័ត្ន

  ​គណបក្ស សិទ្ធិមនុស្ស ធ្វើ មហា សន្និ បាត ក្រុម​ ប្រឹក្សា ជាតិ លើក ទី២ របស់ ខ្លួន នៅទីស្នាក់ការ
កណ្តាល គណបក្ស ដែល មាស មាជិក សមាជិកា ថ្នាក់ ដឹក នាំ ស្រុក ខេត្តនិង ថ្នាក់ ជាតិទូទាំង
ប្រទេស និង សមាជិក មក ពីសហរដ្ឋ អាមេរិក សរុប ប្រមាណ ជា៥០០ នាក់ ចូល រួមនៅថ្ងៃ
ទី៣០ កក្កដា ឆ្នាំ២០១១ ខាងមុខនេះ។


​លោក ញ៉ែម បុញ្ញឬទ្ធី អ្នក តំណាង រាស្ត្រ មណ្ឌល ព្រៃវែង នៃគណបក្ស សិទ្ធិមនុស្ស បាន​ អោយ ដឹង នៅ រសៀល ថ្ងៃ ទី២៥ កក្កដា ថា ការ ធ្វើ មហា សន្និ បាត ក្រុមប្រឹក្សា ជាតិ របស់ គណបក្ស
សិទ្ធិមនុស្ស នៅថ្ងៃទី៣០ កក្កដា គឺ ជា លើក ទី២ហើយ ដែលលើក ទីមួយ បាន ធ្វើ កាលពីឆ្នាំ
២០០៩ ហើយ ការ ធ្វើ មហា សន្និ បាត ក្រុម ប្រឹក្សា ជាតិ គឺ រាល់ ពីរ ឆ្នាំ ម្តង ។

 លោក ញ៉ែម បុញ្ញឬទ្ធី បាន បន្ត ថា មហា សន្និ បាត ក្រុម ប្រឹក្សា ជាតិ និង លើក ឡើង ពីសកម្ម
ភាព ការ ងារ រយៈ ពេល២ឆ្នាំ និង លោក ទិស ដៅ ទៅ មុខ បញ្ហា បង្រួប បង្រួម ជា មួយ
គណបក្ស សម រង្ស៊ី និង អ្នក ប្រជា ធិបតេយ្យ យុទ្ធ សាស្ត្រ សម្រាប់ ការ បោះឆ្នោត ក្រុម ប្រឹក្សាឃុំ
សង្កាត់ ឆ្នាំ២០១២ និង ការ បោះ ឆ្នោត ជ្រើស រើស តំណាង រាស្ត្រ ឆ្នាំ ២០១៣ និង បញ្ហាផ្សេងៗ
មួយចំនួនទៀត។

No comments:

Post a Comment

yes