យីង ឡាក់ ពិភាក្សាបង្កើតរដ្ឋាភិបាល
អាប់ភិស៊ីត ទទួលស្គាល់បរាជ័យ
បេក្ខនារីសំរាប់តំណែងនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថាគណបក្សភឿថៃបានទាក់ទងគណបក្សឆាតថៃផាតាណាដើម្បីពិភាក្សាបង្កើតរដ្ឋាភិបាលចំរុះនាពេលខាងមុខ។
លោកស្រីយីងឡាក់បានប្រាប់សន្និសីទសារព័ត៌មានភ្លាមបន្ទាប់ពីមេដឹកនាំគណបក្សប្រជាធិបតេយ្យនិងជានាយករដ្ឋមន្ត្រីចាំផ្ទះអាប់ភិស៊ីត វេចាជីវ៉ាបានប្រកាសថាគណបក្សលោកទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យនេះ។
យីងឡាក់បាននិយាយថា"យើង ភឿថៃ បានពិភាក្សាជាមួយឆាតថៃផាតាណានិងខ្ញុំជឿថាបណ្តាបក្សផ្សេងទៀត"ខ្ញុំក៏សូមអរគុណប្រជាជនថៃដែលបោះឆ្នោតអោយភឿថៃនិងអរគុណអាប់ភិស៊ីតនិងបណ្តាបក្សផ្សេងទៀតដែលធ្វើអោយបរិយាកាសបោះឆ្នោតមានសណ្តាប់ធ្នាប់និងបែបស្ថាបនា។គណបក្សនិងរូបខ្ញុំរង់ចាំលទ្ធផលឆ្នោតផ្លូវការ។យើងនឹងអនុវត្តគោលនយោបាយរបស់យើងដូចដែលបានសន្យាដើម្បីធ្វើអោយប្រទេសរឹងមាំឡើង"។
ចំណែកអាប់ភិស៊ីតកាលពីយប់ថ្ងៃអាទិត្យបានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតនៅពេលលទ្ធផលមិនផ្លូវការបង្ហាញថាគណបក្សភឿថៃឈ្នះក្នុងសម្លេងច្រើនលើសលប់។
លោកបាននិយាយថា"ខ្ញុំសូមអរគុណប្រជាជនថៃទាំងអស់ដែលបោះឆ្នោតអោយគណបក្សប្រជាធិបតេយ្យ។ខ្ញុំសូមអបអរអោយបេក្ខនារីគណបក្សភឿថៃជានាយករដ្ឋមន្ត្រីស្ត្រីលើកដំបូងរបស់ប្រទេស"។
នាយករដ្ឋមន្ត្រីជិតចេញពីតំណែងរូបនេះបាននិយាយរៀបរាប់ទៀតថា"នៅ២ឆ្នាំមកនេះខ្ញុំបានបូជ្ញាខ្លួនឯងដើម្បីជំនះវិបត្តិជាច្រើនហើយខ្ញុំសូមអរគុណប្រជាជនថៃចំពោះការនាំប្រទេសមកដល់ឋានៈបច្ចុប្បន្ន។ខ្ញុំជូនពរអោយភឿថៃនឹងដោះស្រាយសុខុមាលភាពរបស់ប្រជាជន"។
BY : CEN
No comments:
Post a Comment
yes