ក្រុមអ្នកកាសែកកម្ពុជា ស្នើឲ្យលប់បទញុះញង់
ក្នុងក្រមព្រហ្មទណ្ឌថ្មី
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលធ្លាប់
ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ពីបទញុះញង់ (រូប៖FPM)
ក្រុមអ្នកកាសែតប្រមាណជា៤០នាក់ មកពី២០អង្គភាពកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញឯសណ្ឋាគារសេរីភាព ក្នុងខេត្តសៀមរាបបានរួមគ្នាចុះហត្ថលេខាលើសេចក្តីថ្លែងការណ៏រួម មួយ ដោយស្នើទៅរដ្ឋាភិបាលឲ្យលុបចោលនូវបទញុះញង់ក្នុងក្រមព្រហ្មទណ្ឌ ថ្មីដែលបានដាក់ទោសដល់អ្នកកាសែត។
សេចក្តីថ្លែងការណ៏រួមដែលចុះហត្ថលេខាដោយអ្នកកាសែតទាំង៤០រូបនោះ បានលើកឡើងថា បទញុះញង់នៅក្នុងក្រមព្រហ្មទណ្ឌថ្មីបានទុកចន្លោះឲ្យអ្នកបកស្រាយ ច្បាប់ងាយធ្វើការចោទប្រកាន់ និងដាក់ទោសអ្នកសារព័ត៌មាន ដែលអាចឲ្យអ្នកសារព័ត៌មានប្រឈមនឹងការជាប់ពន្ធនាគារ។
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដែលធ្លាប់ត្រូវបានរដ្ឋាភិបាលចោទ ប្រកាន់ពីបទញុះញង់ ក្រោយពីលោកចុះផ្សាយនូវអត្ថបទពាក់ព័ន្ធនឹងអំពើពុករលួយរបស់ មន្រ្តីមួយចំនួននៅជុំវិញលោក សុខ អាន បានថ្លែងថា រដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មនូវច្បាប់មួយចំនួនដែលបានដាក់ ទោសលើអ្នកកាសែត។
ជាមួយគ្នានេះ តាមសេចក្តីថ្លែងការណ៍រួម ក្រុមអ្នកកាសែតក៏បានធ្វើការសំណូមពរដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ សូមកុំយកបទញុះញង់ក្នុងនៅក្នុងក្រមព្រហ្មទណ្ឌថ្មីមកដាក់ទោស អ្នកសារព័ត៌មាន ហើយក្នុងករណីដែលមានការចោទប្រកាន់លើអ្នកសារព័ត៌មាន សុំឲ្យតុលាការប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន៕
ពីគេហទំព័រ៖ សារប័ត៌មានសេរី
No comments:
Post a Comment
yes