អ្នករងគ្រោះដោយ សារពុលស្រាសនៅស្រុកវាលវែង ខេត្ដ ពោធិ៍សាត់មានចំនួនសរុប៣០នាក់ និងស្លាប់អស់៦នាក់ហើយ គិតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ ។ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១១ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ ករណីមានមនុស្សស្លាប់ដោយពុលស្រាសបានកើនឡើងមានចំនួន៦នាក់ និងមានអ្នកពុលស្រាសសរុបមកពីស្រុក វាលវែងទាំងអស់៣០នាក់ ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១កន្លងមកនេះ អ្នកស្រុកវាលវែងចំនួន០៨នាក់ ក្នុងចំណោមនោះ៣នាក់បានបាត់បង់ជីវិត និង៥នាក់ទៀតត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ ពេលវេលា ។
សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា ករណីពុលស្រាសនៅភូមិសាស្ដ្រស្រុកវាលវែង ដំបូងឡើយកើតចេញពីមនុស្សមួយក្រុមតែប៉ុណ្ណោះ ដោយមានគ្នា៨នាក់ ដោយពួកគេបាននាំគ្នាទិញស្រាស និងក្លែមសាច់គោមិនបានប៉ុន្មាននាទីផង ស្រាប់តែនាំគ្នាពុល និងមានអាការរកកលក្អួត និងទន់ដៃជើង ហើយក្រោយមកត្រូវក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ដពោធិ៍សាត់ដើម្បីជួយសង្គ្រោះ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ក្រុមគ្រួសារជនរងគ្រោះបានយកសាកសពអ្នកស្លាប់៣នាក់ក្រោ យទៀតទៅធ្វើបុណ្យតាមប្រពៃណី រីឯជនរងគ្រោះ២៣នាក់ក្នុងចំណោមអ្នកពុលស្រា៣០នាក់បាន វិលត្រឡប់ទៅស្រុកវាលវែងហើយ នៅសល់តែ៧នាក់ប៉ុណ្ណោះដែលនៅសម្រាកព្យាបាលបន្ដបន្ទាប់ពីក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ។
ប្រភពបានឱ្យដឹងទៀតថា ករណីពុលស្រាសស្លាប់មនុស្សដល់ទៅ០៦នាក់ ជនរងគ្រោះបានស្លាប់បន្ដបន្ទាប់គ្នាគិតចាប់ ពីថ្ងៃកើតហេតុមុនដំបូងរហូតមកដល់ ពេលនេះ ។
មន្ដ្រីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីស៊ើបដឹងអំពីករណីពុលស្រានៅក្នុងទឹកដីស្រុកវាលវែង សម ត្ថកិច្ចក៏បាននាំខ្លួនជន សង្ស័យម្នាក់ដែលបានចែកចាយស្រាស រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុក វាលវែង ខេត្ដពោធិ៍សាត់ ដើម្បីសាកសួរអំពីករណីខាងលើ ។
ករណីពុលស្រាសនេះត្រូវបានអ្នកខ្លះសន្និដ្ឋានថា ជាការកេញចំណេញប្រាក់ពីអ្នកទិញ ដោយការលាយល្បាញស្រាប្រើនូវមេខ្លាំងក្លាពេកដែលបណ្ដាលឱ្យអ្នកទទួលទានអាចឈានដល់សន្លប់ធំនិងអាចដល់ថ្នាក់បាត់បង់ជីវិតបាននៅពេលអ្នកទទួលទានច្រើនលើសហួសកម្រិត។
រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់អះអាងថា ជនសង្ស័យលាយស្រានិងបានចែកចាយនៅស្រុកវាលវែងឈ្មោះមុត ចំណាប់ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិស្ទឹងថ្មីក្នុងទឹកដីខាងលើ នឹងត្រូវផ្ដន្ទាទោសបែបណានោះទេ តែសមត្ថកិច្ចគ្រាន់តែប្រាប់ថាបន្ដការស្រាវជ្រាវរកវត្ថុតាងបន្ថែមទៀត បើសិនករណីនេះត្រូវបានរកឃើញថាជនសង្ស័យរូបនេះពិតជាបានប្រព្រឹត្ដល្មើសប្រាកដមែននោះនឹងទទួលទោសតាមច្បាប់ជាក់ជាមិនខានឡើយ៕
នគរវត្ត

No comments:
Post a Comment
yes