សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 26, 2011

ឃាត់ខ្លួន​អ្នកលក់​ស្រា​​ដែល​បណ្ដាល​ឱ្យ​អ្នក​ផឹក​​ពុល​ស្លាប់​ជា​បន្ដបន្ទាប់​

 ដោយ​ ៖ ឫទ្ធី​


   អ្នករងគ្រោះ​ដោយ សារ​ពុល​ស្រាស​នៅ​ស្រុក​វាលវែង ខេត្ដ  ពោធិ៍សាត់​មាន​ចំនួន​សរុប​៣០​នាក់ និង​ស្លាប់​អស់​៦​នាក់​ហើយ គិត​មក​​ដល់​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ២០១១ ។​ ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ ២០១១ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ២០១១ ករណី​មាន​មនុស្ស​ស្លាប់​ដោយពុល​ស្រា​សបាន​កើន​ឡើង​មាន​ចំនួន​៦​នាក់  និង​មាន​អ្នកពុល​ស្រាស​សរុប​មក​ពី​ស្រុក វាល​វែង​ទាំងអស់​៣០​នាក់ ។​


  គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២០ ខែសីហា ឆ្នាំ២០១១កន្លងមកនេះ អ្នកស្រុកវាល​វែង​ចំនួន​០៨​នាក់ ក្នុងចំណោម​នោះ៣​នាក់​បាន​បាត់បង់​ជីវិត និង​៥​នាក់​ទៀតត្រូវបាន​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ ពេលវេលា ។​
  ​
សេចក្ដីរាយការណ៍​មួយ​បានឱ្យដឹងថា ករណី​ពុល​ស្រាស​នៅ​ភូមិសាស្ដ្រ​ស្រុកវាលវែង ដំបូង​ឡើយ​កើតចេញ​ពី​មនុស្សមួយក្រុម​តែប៉ុណ្ណោះ ដោយ​មាន​គ្នា​៨នាក់ ដោយ​ពួកគេ​បាន​នាំគ្នា​ទិញ​ស្រាស និង​ក្លែម​សាច់គោមិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​នាំគ្នា​ពុល និង​មាន​អា​ការរកកល​ក្អួត និង​ទន់​ដៃជើង ហើយ​ក្រោយមកត្រូវ​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ដ​ពោធិ៍សាត់​ដើម្បី​ជួយសង្គ្រោះ ។​
  
 ​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​យក​សាកសព​អ្នកស្លាប់​៣​នាក់​ក្រោ យ​ទៀត​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ជនរងគ្រោះ​២៣នាក់​ក្នុងចំណោម​អ្នកពុល​ស្រា​៣០​នាក់​បាន វិលត្រឡប់​ទៅ​ស្រុក​វាល​វែង​ហើយ នៅសល់​តែ​៧​នាក់​ប៉ុណ្ណោះ​ដែល​នៅ​សម្រាកព្យាបាល​បន្ដបន្ទាប់​ពី​ក្រុមគ្រួសារ​យក​ទៅសង្គ្រោះបន្ទាន់​នៅ​រាជធានី​ភ្នំពេញ ។​
 ប្រភព​បាន​ឱ្យដឹងទៀតថា ករណី​ពុលស្រាស​ស្លាប់​មនុស្ស​ដល់​ទៅ​០៦​នាក់ ជនរងគ្រោះ​បាន​ស្លាប់​បន្ដបន្ទាប់​គ្នា​គិត​ចាប់ ពី​ថ្ងៃ​កើតហេតុ​មុនដំបូង​រហូតមកដល់ ពេលនេះ ។​
​​​ 
 មន្ដ្រី​សមត្ថកិច្ច​បាន​ឱ្យដឹងថា ក្រោយពី​ស៊ើប​ដឹង​អំពី​ករណី​ពុល​ស្រា​នៅក្នុង​ទឹកដី​ស្រុក​វាលវែង សម ត្ថកិច្ច​ក៏​បាន​នាំខ្លួនជន សង្ស័យ​ម្នាក់​ដែល​បាន​ចែកចាយ​ស្រាស រស់នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោយ ស្រុក វាលវែង ខេត្ដ​ពោធិ៍សាត់ ដើម្បី​សាកសួរអំពី​ករណី​ខាងលើ ។​
     ​
 ករណី​ពុល​ស្រាស​នេះ​ត្រូវបាន​អ្នកខ្លះសន្និដ្ឋានថា ជា​ការ​កេញចំណេញ​ប្រាក់​ពីអ្នកទិញ ដោយ​ការ​លាយ​ល្បាញ​ស្រា​ប្រើនូវ​មេ​ខ្លាំងក្លា​ពេកដែល​បណ្ដាល​ឱ្យ​អ្នកទទួលទាន​អាច​ឈាន​ដល់​សន្លប់​ធំនិង​អាចដល់​ថ្នាក់​បាត់បង់​ជីវិត​បាន​នៅ​ពេល​អ្នកទទួលទាន​ច្រើន​លើស​ហួស​កម្រិត។
  
   ​រហូតមកដល់​ពេលនេះ​សមត្ថកិច្ចមិនទាន់​អះអាងថា ជនសង្ស័យ​លាយ​ស្រានិង​បាន​ចែកចាយ​នៅ​ស្រុក​វាលវែងឈ្មោះមុត ចំណាប់ ភេទ​ប្រុស អាយុ៤៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មីក្នុង​ទឹកដី​ខាងលើ នឹង​ត្រូវ​ផ្ដន្ទាទោស​បែបណា​នោះទេ តែសមត្ថកិច្ច​គ្រាន់តែ​ប្រាប់ថាបន្ដ​ការ​ស្រាវជ្រាវ​រក​វត្ថុតាង​បន្ថែមទៀត  បើសិនករណីនេះ​ត្រូវបាន​រកឃើញ​ថាជនសង្ស័យរូប​នេះ​ពិតជា​បាន​ប្រព្រឹត្ដ​ល្មើស​ប្រាកដមែន​នោះ​នឹង​ទទួល​ទោស​តាម​ច្បាប់​ជាក់ជា​មិនខានឡើយ៕

នគរវត្ត

No comments:

Post a Comment

yes