សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 30, 2011

ចលនាយុវជនគណបក្ស សម រង្ស៊ី បំផុសយុវជនចូលរួមចលនាការពារពលរដ្ឋ
ក្នុងវិវាទផ្សេងៗ

​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចលនា​យុវជន​គណបក្ស​ប្រឆាំង សម រង្ស៊ី ៨​សង្កាត់​ក្នុង​
ខណ្ឌ៧​មករា ដែល​ជា​កំលាំង​ស្នូល​ប្រមាណ៥០​នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹកថ្ងៃទី២៧ សីហា នេះ​ក្នុង​ស្នាក់​ការ​គណបក្ស​នៅ​បូរីកីឡា​ដឹក​នាំដោយលោក សួង

សោភ័ណ្ឌ ប្រធាន​ចលនា​គណបក្ស សម រង្ស៊ី ដោយ​បាន​ផ្តោត​ទៅ​លើ​បញ្ហាយុវជន​
ក្នុងសង្គម។

​ប្រធាន​ចលនា​គណបក្ស សម រង្ស៊ី លោក សួង សោភ័ណ្ឌ ដែល​ដឹក​នាំ​ការ​ប្រជុំ​បាន​
អោយ​ដឹងថា ការ​ជួប​ជុំ​យុវជន​នៅ​ក្នុង​ខណ្ឌ៧​មករា​នេះ​គឺ​សុទ្ធតែ​ជា​កំលាំង
ស្នូល និង​ថ្នាក់​ដឹក​នាំ​យុវជន​របស់​គណបក្ស សម​ រង្ស៊ី ដោយ​បាន​ផ្តោត​ទៅ​លើ
បញ្ហា​មួយ​ចំនួន​របស់​យុវជន​ក្នុង​សកម្មភាព​នយោបាយ សង្គម ។
ហើយ​បញ្ហាចម្បង
ផ្តោត​ទៅលើ កំលាំង​ចលនា​យុវជន​គណបក្ស សម​ រង្ស៊ី អោយ​មាន​សកម្មភាព​ផុស
ផុល​ចូល​រួម​ក្នុង​សកម្ម​ភាព​នយោបាយ ពង្រឹង​ពង្រីក​ចលនា​យុវជន រួម​កំលាំង
យុវជន​ដើម្បី​ចូល​រួម​សកម្មភាព​ចល​នា​ការពារ​ប្រជា​ពល​រដ្ឋដែល​មាន​វិវាទ
ផ្សេរង​ៗ។
 
​លោក សួង សុភ័ណ្ឌ បាន​បន្តថា រាល់​ការ​គាប​សង្កត់​ប្រជា​ពលរដ្ឋ បញ្ហា​ដីធ្លី​សាំង
ឡើងថ្លៃ ទំនិញ​ឡើង​ថ្លៃ​ហួស​កំរិត បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​សុខភាព អនាម័យ និង
បញ្ហា​ផ្សេងៗ​ទៀត គឺ​និង​យក​ចលនា​យុវជន​គណបក្ស សម រង្ស៊ី ទៅ​ដោះ​ស្រាយ
បញ្ហា​អស់​ទាំង​ហ្នឹង​គឺ​ដោះ​ស្រាយ​ដោយ​អហិង្សា ។ ហើយ​សកម្ម​ភាព​ទាំង​នេះ
ដើរ​លើ​មាគ៌ា​ត្រឹម​ត្រូវ​មិន​អនុញ្ញាត​អោយ​មន្ត្រី​កាន់​អំណាច​ធ្វើអ្វី​ស្រេច​តែ​ចិត្ត​ទេ​ជំទាស់​និង​ការ​រំលោភ​បំពាន​ច្បាប់​ដើម្បី​អោយ​គោរព​ច្បាប់​ ហើយសកម្ម
នេះ​និង​ចាប់​ផ្តើម​ពីពេល​នេះ​តទៅ និង​ធ្វើ​សកម្មភាព​ខ្លាំង​នៅពេល​ធ្វើសមាជយុវ
ជន​រួច​នៅ​ចុង​ឆ្នាំ​២០១១​នេះ​។
 
​លោក សួង សោភ័ណ្ឌ បាន​បន្តថា លោក​និង​ធ្វើ​ការ​ជួប​ជុំ​យុវ​ជន​គណបក្ស សម
រង្ស៊ី​ ទាំង​អស់​នៅ​តាម​បណ្តាខ​ណ្ឌ​ទាំង​អស់​ក្នុងរាជ​ធានី​ភ្នំពេញ​ដើម្បី​បំផុស​ចល​នាយុវជន​អោយ​ចូល​រួម​ក្នុង​ចលនា​សកម្មភាព​ការពារ​ប្រជា​ពលរដ្ឋ​ដែល​ជួប​បញ្ហា​រំលោភ​បំពាន​ច្បាប់​។

​លោក សួង សោភ័ណ្ឌ បាន​បញ្ឆាក់​ថា "អោយ​តែ​ទង្វើ​អាក្រក់​ទាំង​ឡាយ​ណា​ដែល​ជះឥ​ទ្ធិពល​ដល់​សង្គម​និង​ប្រជា​ពល​រដ្ឋ រំ​លោភ​ច្បាប់​គឺ​ចលនាយុវ​ជន
និង​ចេញ ហើយ​ពិ​បាក​ថា​ដែរ​រឿង​ថា​អាច​ដូច​ប្រទេស​ផ្សេងៗពី​ព្រោះ​អោយ
តែ​នៅ​អ្នក​កាន់​អំណាច​មិន​គោរព​ច្បាប់ ទង្វើ​បែប​ហ្នឹង​ពិបាក​សម្រេច​ណាស់
ពី​ព្រោះ​គោល​បំណង​របស់​ខ្ញុំ​ចង់​អោយ​ប្រទេស​មួយល្អ គោរ​ពច្បាប់​ស្រលាញ់
ប្រជា​ពលរដ្ឋ​ហើយ​បើ​ប្រាស​ចាក​បែប​ហ្នឹង ខ្ញុំពិ​បាក​ថា​ណាស់​វា​អាច​ដូច
ទុយ​ណេស៊ី ប៉ុន្តែ​ខ្ញុំថា មិន​ថា​និង​ធ្វើ​ចឹងទេ ប៉ុន្តែ​បើ​នៅ​តែ​ទង្វើ​អាក្រក់​បែប
ហ្នឹង​ពិបាក​ថា​ដែរ ខ្ញុំនិង​សម្រេច​គោលបំ​ណងរ​បស់ខ្ញុំ"

​សូ​មជម្រាប​ថា លោក សួង សោភ័ណ្ឌ ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៊ី
ធា្លប់​បាន​ដឹក​នាំ​ចល​នាយុវ​ជន​ចូល​រួម​ក្នុងការ​តវ៉ា​ទាមទារ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​រឿ​ងជម្លោះ​ដីធ្លី​ក្នុង​រាជ​ធានី​ភ្នំពេញ​ហើយ​ក៍​ធ្លាប់​បាន​ទទួលរងការវាយ
ទាត់​ធាក់​និង​ចាប់​ឃាត់​ខ្លួន​ផង​ដែរ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​សារ​តែ​លោក​ហ៊ាន​ចេញ​មុខការពារ​ប្រជា​ពល​រដ្ឋ៕

No comments:

Post a Comment

yes