សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 26, 2011


ពលរដ្ឋ៤០គ្រួសារឃាត់គ្រឿងចក្រ ដែលឈួសឆាយដីសម្បទាន ឃុំតាលោ ខេត្តពើធិ៏សាត់


 ពលរដ្ឋ​ចំនួន ៤០ គ្រួសារ បាន​ឃាត់​គ្រឿងចក្រ​ជាច្រើន​គ្រឿង ដែល​បាន​ឈួ​ស​ឆាយ​ស្រូវពង្រោះ​របស់​ពួកគាត់ កាលពី​ព្រឹក​ថ្ងៃទី​២៦​សីហា ឆ្នាំ​២០១១ ។ ទីតាំង​មាន​ជម្លោះដីធ្លី​នោះ ស្ថិតក្នុង​ដី​សម្ប​ទាន របស់​រាជរដ្ឋាភិបាល នៅ​ឃុំ​តា​លោក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ចំនួន ៣.១៦៦ ហិកតា​។ក្នុងនោះ​ប្រជាពលរដ្ឋ​អះអាងថា បាន​ប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ចំនួន ២.២៨៦ ហិកតា​។ 


ប្រជាពលរដ្ឋ​លើកឡើងថា ដី​ចំនួន ២.២៨៦ ហិកតា​នោះ ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ចំនួន ៤០ គ្រួសារ ដែល​អ្នកខ្លះ​មាន​បង្កាន់ដៃ​ស្របច្បាប់ និង​ពលរដ្ឋ​ខ្លះទៀត​មាន​បង្កាន់ដៃ​កាន់​កាន់​ដីធ្លី​មិន​ស្រប​ច្បាប់ ដែល​ចេញ​ដោយ​នាយទាហាន​ម្នាក់ ដោយ​លួចលាក់​។

ប៉ុន្តែ​លោក យ៉ាំ យ៉េន មេឃុំ​តា​លោ បាន​ប្រាប់ថា គាត់​បាន​ជូនដំណឹង​រឿង​ឈួ​ស​ឆាយដី​សម្បទាន​សង្គមកិច្ច​នេះ ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ជាច្រើន​ខែ​មកហើយ ដើម្បី​តវ៉ា តែ​ពលរដ្ឋ​ទាំងនោះ គ្មាន​​ប្រ​តិកម្ម លុះ​គ្រឿងចក្រ ចុះ​ឈូសឆាយ ទើប​នាំគ្នា​មកឃាត់​គ្រឿង​ទៅវិញ​។ នេះ​ជា​រំលោភ​សិទ្ធ​ស្រ​ប​ច្បាប់​ទាំងស្រុង​។​

ពលរដ្ឋ​ទាំង ៤០​គ្រួសារ ដែល​រស់នៅ​លើដី​សម្បទា​ន​សង្គមកិច្ច​នោះ មាន ១១ គ្រួសារ មាន​បង្កាន់ដៃ​កាន់កាប់​ដី ចេញ​ដោយ​លោក​ភូមិ​រហាល​លើ និង​មេភូមិ​ប្រហារ ដែល​ចុះហត្ថលេខា ដោយ​លោក​មេឃុំ យ៉ាំ យ៉េន កាលពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០០៥​។ ចំណែក​២៩​គ្រួសារ​ទៀត ចេញ​អនុញ្ញាត​ដោយ​លោក មោះ ម៉ុ​ន ជា​អតីត​នាយទាហាន​វរ​សេនា​តូច​លេខ​៣ ចំនុះ​ឲ្យ​ខេត្តពោធិ៍សាត់​។ 

​លោក មោះ ម៉ុ​ន បាន​និយាយថា រឿង​នោះ​ជា​អាថ៌កំបាំង និង​លួចលាក់ ដោយ​លោក​មិនមាន​ចេញ​បង្កាន់ដៃ​ឲ្យ​ប្រជាពលរដ្ឋ​ទេ​។ ចំណែក​រឿង​ការអនុញ្ញាត​ឲ្យ​ពលរដ្ឋ ២៩​គ្រួសារ ទៅ​រស់នៅ​លើដី​សម្បទាន ដោយ​លួចលាក់​នោះ ក៏មាន​ការចេញ​បង្កា​ន់​ដោយ​លោក ផ្លុ​ង ប៊ុនលី ជា​អតីត​មេឃុំ​តា​លោ រួមជាមួយ​លោក យ៉ាំ យ៉េន ជា​មេឃុំ​តា​លោ ដែល​ឡើង​ថ្មី​ដែរ​។​

​ក៏ប៉ុន្តែ​លោក យ៉ាំ យ៉េន ជា​មេឃុំ​តា​លោ បាន​បញ្ជាក់ថា អាជ្ញាធរ នឹង​ស្រាវជ្រាវ​រក​ឈ្មោះ​ពលរដ្ឋ ដែលជា​អ្នកទិញ​ដី​ពី​នរណា​ខ្លះ​? ។ តែ​លោក​មេឃុំ បាន​ប្រាប់ថា បង្កាន់ដៃ​កាន់កាប់​ដី​ទាំងនោះ ចេញ​ដោយ​រូបលោក​ផ្ទាល់​។​
​ចំណែក​លោក កៅ ដា​រឿន អភិបាលស្រុក​បាកាន បាន​និយាយថា រឿងនេះ​លោក​អត់​ដឹង​ទេ គឺ​ស្ថិ​ត​នៅលើ​អាជ្ញាធរ​មូលដ្ឋាន ជា​អ្នកដោះស្រាយ​។ លោក​បាន​បញ្ជាក់ថា ថ្ងៃទី​២៧​សីហា ឆ្នាំ​២០១១ លោ​ក​​នឹង​បញ្ជូន​អភិបាលរង​ស្រុក​បាកាន​ម្នាក់ ឈ្មោះ សឿន សាក់​កា​រ៉ា​ន់ ឲ្យ​ទៅពិនិត្យ​ដោយផ្ទាល់ ក្នុង​ទីតាំង​ជម្លោះ​ដី​សម្បទាន​សង្គមកិច្ចរ​បស់​រាជរដ្ឋាភិបាល​នោះ​៕ 

CEN

No comments:

Post a Comment

yes