ពលរដ្ឋ៤០គ្រួសារឃាត់គ្រឿងចក្រ ដែលឈួសឆាយដីសម្បទាន ឃុំតាលោ ខេត្តពើធិ៏សាត់
ពលរដ្ឋចំនួន ៤០ គ្រួសារ បានឃាត់គ្រឿងចក្រជាច្រើនគ្រឿង ដែលបានឈួសឆាយស្រូវពង្រោះរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី២៦សីហា ឆ្នាំ២០១១ ។ ទីតាំងមានជម្លោះដីធ្លីនោះ ស្ថិតក្នុងដីសម្បទាន របស់រាជរដ្ឋាភិបាល នៅឃុំតាលោក ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន ៣.១៦៦ ហិកតា។ក្នុងនោះប្រជាពលរដ្ឋអះអាងថា បានប៉ះពាល់ដល់ដីប្រជាពលរដ្ឋចំនួន ២.២៨៦ ហិកតា។
ប្រជាពលរដ្ឋលើកឡើងថា ដីចំនួន ២.២៨៦ ហិកតានោះ ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋចំនួន ៤០ គ្រួសារ ដែលអ្នកខ្លះមានបង្កាន់ដៃស្របច្បាប់ និងពលរដ្ឋខ្លះទៀតមានបង្កាន់ដៃកាន់កាន់ដីធ្លីមិនស្របច្បាប់ ដែលចេញដោយនាយទាហានម្នាក់ ដោយលួចលាក់។
ប៉ុន្តែលោក យ៉ាំ យ៉េន មេឃុំតាលោ បានប្រាប់ថា គាត់បានជូនដំណឹងរឿងឈួសឆាយដីសម្បទានសង្គមកិច្ចនេះ ឲ្យប្រជាពលរដ្ឋបានដឹងជាច្រើនខែមកហើយ ដើម្បីតវ៉ា តែពលរដ្ឋទាំងនោះ គ្មានប្រតិកម្ម លុះគ្រឿងចក្រ ចុះឈូសឆាយ ទើបនាំគ្នាមកឃាត់គ្រឿងទៅវិញ។ នេះជារំលោភសិទ្ធស្របច្បាប់ទាំងស្រុង។
ពលរដ្ឋទាំង ៤០គ្រួសារ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចនោះ មាន ១១ គ្រួសារ មានបង្កាន់ដៃកាន់កាប់ដី ចេញដោយលោកភូមិរហាលលើ និងមេភូមិប្រហារ ដែលចុះហត្ថលេខា ដោយលោកមេឃុំ យ៉ាំ យ៉េន កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០០៥។ ចំណែក២៩គ្រួសារទៀត ចេញអនុញ្ញាតដោយលោក មោះ ម៉ុន ជាអតីតនាយទាហានវរសេនាតូចលេខ៣ ចំនុះឲ្យខេត្តពោធិ៍សាត់។
លោក មោះ ម៉ុន បាននិយាយថា រឿងនោះជាអាថ៌កំបាំង និងលួចលាក់ ដោយលោកមិនមានចេញបង្កាន់ដៃឲ្យប្រជាពលរដ្ឋទេ។ ចំណែករឿងការអនុញ្ញាតឲ្យពលរដ្ឋ ២៩គ្រួសារ ទៅរស់នៅលើដីសម្បទាន ដោយលួចលាក់នោះ ក៏មានការចេញបង្កាន់ដោយលោក ផ្លុង ប៊ុនលី ជាអតីតមេឃុំតាលោ រួមជាមួយលោក យ៉ាំ យ៉េន ជាមេឃុំតាលោ ដែលឡើងថ្មីដែរ។
ក៏ប៉ុន្តែលោក យ៉ាំ យ៉េន ជាមេឃុំតាលោ បានបញ្ជាក់ថា អាជ្ញាធរ នឹងស្រាវជ្រាវរកឈ្មោះពលរដ្ឋ ដែលជាអ្នកទិញដីពីនរណាខ្លះ? ។ តែលោកមេឃុំ បានប្រាប់ថា បង្កាន់ដៃកាន់កាប់ដីទាំងនោះ ចេញដោយរូបលោកផ្ទាល់។
ចំណែកលោក កៅ ដារឿន អភិបាលស្រុកបាកាន បាននិយាយថា រឿងនេះលោកអត់ដឹងទេ គឺស្ថិតនៅលើអាជ្ញាធរមូលដ្ឋាន ជាអ្នកដោះស្រាយ។ លោកបានបញ្ជាក់ថា ថ្ងៃទី២៧សីហា ឆ្នាំ២០១១ លោកនឹងបញ្ជូនអភិបាលរងស្រុកបាកានម្នាក់ ឈ្មោះ សឿន សាក់ការ៉ាន់ ឲ្យទៅពិនិត្យដោយផ្ទាល់ ក្នុងទីតាំងជម្លោះដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលនោះ៕
CEN
No comments:
Post a Comment
yes