បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់ពេលបញ្ជូនយកទៅសង្គ្រោះដល់មន្ទីរពេទ្យឯកជន ដែលនៅជិតកន្លែងកើតហេតុ។
ហេតុការណ៍ដែលត្រូវភ្លើងឆក់នោះកើតឡើងកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ ត្រង់ចំណុចផ្ទះលេខ១០៦ ផ្លូវ១៣៤ ក្រុមទី៦ ភូមិ៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សៀម ម៉ូវ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាមួយនឹងកម្មករឯទៀត បាននាំគ្នាធ្វើការបន្ថែមម៉ោង ដើម្បីឲ្យហើយទៅតាមសំណូមពររបស់ម្ចាស់ផ្ទះ នៅខណៈជនរងគ្រោះកំពុងធ្វើការក៏ត្រូវខ្សែភ្លើងឆក់ រួចដួលទៅជាប់នឹងជញ្ជាំងផ្ទះខាងមុខ ក្នុងបរិវេណរបងផ្ទះ ហើយត្រូវបានមេការសំណង់ និងកម្មករដែលរួមការងារជាមួយគ្នាបានដឹកជួយយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដែលនៅជិតផ្ទះកើតហេតុនោះ មានដាក់ស្លាកយីហោ សោភា ពេលដឹកបញ្ជូនយកទៅដល់មន្ទីរពេទ្យក៏ស្រាប់តែជនរងគ្រោះដាច់ខ្យល់ស្លាប់តែម្ដង។
បើតាមការពិនិត្យរបស់ជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ និងគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញឃើញថា សពពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន។
វរជនខ្មែរ

No comments:
Post a Comment
yes