កម្មករ5នាក់ស្លាប់បន្តបន្ទាប់នៅក្នុងទូក ប៉ូលិស
ស្រុកស្ទឹងហាវកំពុងស្រាវជ្រាវស្វែងរកការពិត
ក៏ត្រូវស្លាប់ជាបន្តបន្ទាប់។
លោក រស់ កី អធិការប៉ូលិសស្រុកស្ទឹងហាវខេត្តព្រះសីហនុប្រាប់ថា ទាក់ទិននឹងករណីនេះលោក កំពុងស្រាវជ្រាវ ។ ដោយឡែកការពិតយ៉ាងណានោះនៅពុំទាន់ដឹងច្បាស់នៅឡើយទេហើយ ខណៈ នេះក្រុមគ្រួសារជនរងគ្រោះ (កម្មករទូក) និងគ្រួសារម្ចាស់ទូកបានបាត់ពីផ្ទះអស់ហើយ។ ដោយ ឡែក ប្រភពមួយផ្សេងទៀតដែលជិតស្និទ្ធនឹងម្ចាស់ទូកនោះប្រាប់ថា ម្ចាស់ទូក និងក្រុមគ្រួសារ ជន រងគ្រោះដែលសា្លប់ទាំងអស់ត្រូវបានធ្វើបុណ្យនៅស្រុកកំណើតឯ ខេត្តកំពតតាំងពី ថ្ងៃទី៦ កញ្ញាមកម្លេះចៀសវាងមានរឿងវែងឆ្ងាយ។
តាមប្រភពពីខេត្តកំពតឱ្យដឹងផ្ទុយពីនេះថា ការស្លាប់បន្តបន្ទាប់គ្នាក្នុងទូកនោះគឺ២នាក់ត្រូវបានបូជាហើយនៅស្រុកថៃ និង២នាក់ទៀតក៏មិនសង្ឃឹមរស់ដែរ ឯម្នាក់ទៀតនោះជាជនជាតិថៃ។ ក្រុមគ្រួសារកម្មករទូករងគ្រោះនិយាយនៅថ្ងៃទី៦ កញ្ញា ថា ពួកគាត់បានចេញទៅទទួលធាតុនៅខេត្តកោះកុងថ្ងៃទី៧ កញ្ញា ដើម្បីយកមកធ្វើបុណ្យនៅស្រុកកំណើត ៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes