Monday, September 5, 2011


ដីព្រៃសហគមន៏ចំនួន២៦ហិតា នៅក្នុង
ខេត្តកំពង់ឆ្នាំង ត្រូវបានមន្រ្តីអាជ្ញាធរមូល
ដ្ឋានឃុមឃិតគ្នា យកទៅលក់ឲ្យឈ្មួញ 

ដីព្រៃហគមន៌ចំនួន២៦ ហិកតា ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបាន​អាជ្ញាធរ មូលដ្ឋាន
ក្នុងឃុំក្រាំងគារ ឃុបឃិតគ្នា យកទៅលក់អោយឈ្មួញផ្ទុយទៅនឹងច្បាប់ដោយមិនគិតដល់ប្រ
យោជន៏ពល ដែលធ្លាប់តែអាស្រ័យផលពីដីព្រៃ សហគមន៌​នោះឡើយ។

ដោយខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ពលរដ្ឋម្នាក់រស់នៅក្នុងភូមិក្រាំងគាត្បូង បានផ្តល់បទ​សម្ភាសន៏ ដោយមិន​បញ្ចេញ​ឈ្មោះ​​អោយដឹងមកថា លោកមេឃុំគ្រាំងគា កូតាមកពី គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តិអំពើពុករលួយ យកដីសហគមន៌ចំនួន២៦​ហិកតា ដែលជាកម្មសិទ្ឋិរួមរបស់ពលរដ្ឋ
៧៥គ្រួសារ នៅក្នុងភូមិក្រាំងគារត្បូងនោះ យកទៅលក់អោយឈ្មួញមិនញញើតច្បាប់។

ពលរដ្ឋខាងលើនោះបានអោយដឹងទៀតថា ពួកគាត់បានអាស្រ័យផលពីព្រៃសហគមន៏ នោះចាប់
តាំងពីដើមរៀងមក ស្រាប់តែមកដល់ដើមឆ្នាំ២០១១នេះ បែជាអាជ្ញាធរឃុំ ក្រាំងគារ ឃុបឃិតគ្នា
យកដីនេះទៅលក់អោយឈ្មួញ បង្ករជាព្រួយបារម្មណ៌ពីការ បាត់បង់របរ ផលអនុផលពីព្រៃឈើ
នោះ។

កន្លងមកធ្លាប់មានការជួបដោះស្រាយវាងពលរដ្ឋនិងអាជ្ញាធរ តំបន់នោះ ហើយបាន​ឯកភាពគ្នាកាត់
ដីនោះពាក់កណ្តាលទៅអោយឈ្មួញ និងពាក់ កណ្តាលទៀតទុក​ជាកម្មសិទ្ឋិ​រួម​របស់ពលរដ្ឋតែរហូត
មកទល់ពេលនេះបែជាឈ្មួញ យកគ្រឿងចក្រទៅ​ឈូសឆាយដីព្រៃសហគមន៏ទាំងនោះគ្មានសល់
ទៅវិញ។

ពលរដ្ឋអះអាងថា កន្លងមកមានអង្គការក្រៅរដ្ឋាភិបាលមូយ រៀបចំគម្រោងសាងសង់ ទំនប់ទឹកនៅ
លើដីសហគមន៌នោះ ដើម្បីទុកទឹកសម្រាប់ស្រោចស្រពដំណាំទូទាំង ឃុំគ្រាំងគារទាំងមូល ហើយ
ដោយសារតែការឃុបឃិតគ្នាលក់ដីទាំងនេះ បានបង្អាក់ ទៅដល់ដំណើរការរបស់អង្គការនោះ បង្ក
អោយផលដំណាំពួកគាត់ នៅតែខ្វះទឹក ប្រើប្រាស់ ។

លោក ដួង ចន្រ្តា មន្រ្តីក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង របស់គណបក្ស សម រង្ស៊ី បន្ទាប់ពីបាន ចុះទៅ
ពិនិត្យដីព្រៃសហគមន៌តំបន់នោះ បានថ្លែងអោយដឹងថា កន្លងមកដីសហគមន៏របស់ពលរដ្ឋទាំង
២៦ហិកតានោះ គឺលោកមេឃុំក្រាំងគា មកពី​គណបក្ស​ប្រជាជនកម្ពុជានោះ ជាអ្នកទទួលស្គាល់
ថាជាកម្មសិទ្ឋិពលរដ្ឋ​ទាំង៧៥​គ្រួសារ តែ​ដោយសម្លឹងឃើញប្រយោជន៌ធំសំរាប់ខ្លួន បែជាលែងគិត
ពីច្បាប់ យកដី​នោះ លក់ទៅអោយឈ្មួញទៅវិញ។

ក្រុមអ្នកច្បាប់បានលើកឡើងថា ដីព្រៃសហគមន៌មិនអាចដោះដូរទៅអោយឈ្មួញបាន នោះទេ អាច
ដោះដូរបានលុះត្រាតែផ្តល់ជាថ្នូរអ្វីមួយ ​សំរាប់ទុកជាប្រយោជន៌​ដល់សហគមន៌​​ដដែលនោះ​។
  

នៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលបបច្ចុប្បន្ន គេសងេ្កតឃើញ មិនមែនតែដីសហ គមន៌នោះទេ មាន
ទាំងដីមាត់ព្រែក មាត់ទន្លេ ដីព្រៃសហគមន៌ ដីជនជាតិដើមភាគតិច ក៌គេរំលោភយកនោះដែរ៕ 

No comments:

Post a Comment

yes