Thursday, September 8, 2011

ជនអនាថាយួនចាប់រំលោភស្រ្តីអនាថា
រួចរឹត ក សម្លាប់


ក្រោម​ការ​​ស្រាវជ្រាវ​​យ៉ាង​​ក្តៅ​គគុក​​តាម​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ ​គឹម​សុន ​ស្នងការ​នគរបាល​​​ខេត្ត និង​លោក​វរសេនីយ៍​ឯក ជឹម ​សេង​ហុង ​ស្នង​ការ​រងនគរបាល​​ខេត្ត​ទទួល​ផែន​ណ្តាល​​​​
យុត្តិ​​ធម៌​​ បាន​ចាត់​​ឱ្យ​​កម្លាំង​ប៉ុស្តិ៍​​រដ្ឋ​បាល​​សង្កាត់​​កំពង់​ចាម ​សហ​ការ​​ជា​មួយ​នឹង​នគរ​បាល​​ក្រុង​កំពង់​ចាម តាម​ប្រមាញ់​​ឃាតក​ដែល​បាន​ចាប់​ស្ត្រី​​អនាថា​​ម្នាក់​ឈ្មោះ​ខឿន ស្រីណែត អាយុ​១៥​ឆ្នាំ ​រស់​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជីរោទី២ ស្រុក​ត្បូង​ឃ្មុំ ​រំលោភ ​​វាយ ហើយ​​​និង​រឹត.ក​សម្លាប់​​បំបិទ​មាត់ ។ ដោយ​សារ​តែ​ឈាម​​ស្រែក​ស្បែក​ហៅ​ នៅ​ទី​​បំផុត​​ជន​សង្ស័យ​ដែល​ជា​ជន​​អនាថា​ដែរ​នោះ​ ក៏​ត្រូវ​បាន​ចាប់ខ្លួននា​​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៧ ស្ថិត​​ក្នុង​ភូមិ​​ម្រាម​ទាឃ ឃុំ​​ជីរោទី២ ​ស្រុ​កត្បូង​ឃ្មុំ ។


លោក​ឆែម ម៉ុន ​នាយ​ផ្នែក​​យុត្តិ​ធម៌​​នគរ​បាល​​ក្រុង​កំពង់ចាម ​ប្រាប់​ឱ្យ​ដឹងថា ក្រោយ​​ពី​កើត​​មាន​ករណី​ឃាត​កម្ម​​លើ​ស្ត្រី​អនាថា​​ខាង​លើ លោក​វរសេនីយ៍​​​ត្រី សំ ផាត ​អធិ​ការ​នគរ​បាល​​ក្រុង​កំពង់ចាម ​បាន​ចាត់​​​ឱ្យ​រូប​លោក​ដឹក​នាំ​កម្លាំង​​ចុះ​ទៅពិនិត្យ​​​សព​ រហូតដល់​មាន​ការ​សង្ស័យ​​ទៅលើ​បុរស​ជា​ជន​អនាថា​ដូចគ្នា​​ជា​អ្នក​ដៃ​ដល់ ។ បន្ទាប់​​មក​ក៏​​តាម​ប្រមាញ់​​រក​ពី​កន្លែង​​មួយ​ទៅ​កន្លែង​​មួយ​​ក្នុង​ក្រុង​កំពង់​ចាម​ ក្រែង​ជន​នេះ​​បាន​លាក់​ខ្លួន​នៅ​​កន្លែង​ណា​​មួយ ។ ដោយ​សារ​តែ​មាន​តម្រុយ​​ពី​សាក្សី​លេច​ឮថា ជន​សង្ស័យ​​បាន​គេចខ្លួន​​ទៅ​​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​​ ទី​បំផុត​​ជន​សង្ស័យ​ឈ្មោះ​​​ហ្វៀង យ៉ាង​ហ្វុក ​ភេទប្រុស អាយុ​៣១​ឆ្នាំ ជន​ជាតិវៀតណាម ​ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​តៃនិញ ខេត្ត​តៃ​និញ ​ប្រទេស​វៀតណាម ​ត្រូវ​បានចាប់ខ្លួន​ និង​​បញ្ជូន​​ទៅ​កាន់​​អធិការ​ដ្ឋាន​​នគរបាល​​​ក្រុង​កំពង់​ចាម ។


ជនសង្ស័យ​រូប​នេះ​បាន​ឆ្លើយ​សារ​ភាពថា ​ដំបូង​រូបគេ​បាន​ទៅទិញស្រា​​១​លីត្រ​កន្លះ នៅ​មុខ​ផ្ទះ​សំណាក់​​ជណ្តើរ​វិល ​ខាង​កើត​​សណ្ឋា​គារ​​មិត្ត​ភាព​​យក​មក​ផឹក​ជា​មួយ​នឹង​ស្ត្រី​អនាថា​​នេះ​នៅ​ចំណត​រថយន្ត​ក្រុង​កំពង់​ចាម។​ ​បន្ទាប់​​មក​បាន​បបួល​​គ្នា​​ដើរ​មក​ទិស​ខាង​ជើង ដល់​​កន្លែង​​មួយ​ស្ងាត់​​បាន​លួង​​លោម​នាង​​សុំ​រួម​ភេទ​ តែ​មិន​ទាន់​​បាន​សម្រេច​ផង នាង​រើ​បម្រះ​​ពេក ​រូប​គេ បាន​ដាល់​​ត្រូវ​មុខ​នាង​​ និង​យក​អាវ​រឹត.ក​រហូត​ដល់ស្លាប់​ ហើយ​​លើក​​បោះ​ទម្លាក់​ចូល​ទៅ​ក្នុង​ដី​មួយ​កន្លែង ​ដែល​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល ហើយក៏​បាន​រត់​គេច​ខ្លួន​ ។ ហេតុការណ៍​នេះបាន​កើត​ឡើង​​ប្រហែលជា​នៅ​វេលា​ម៉ោង​២និង៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​៧ កញ្ញា ​​ឆ្នាំ​២០១១ ។


លោក​ឃុត រុន នាយ​ប៉ុស្តិ៍​រដ្ឋ​បាលសង្កាត់​កំពង់​ចាម បានឲ្យដឹង​ថា នៅ​ល្ងាច​ថ្ងៃទី​៦ កញ្ញា គេ​បាន​ឃើញស្រ្តី​អនាថាម្នាក់​នេះ​​ដើររើស​អេត​ចាយ​ ​នៅក្បែរសណ្ឋាគារមិត្តភាព ​បន្ទាប់​មក​ក៏​បន្តដំណើរទៅ​កន្លែងផ្សេងទៀត។ ​លុះ​នៅ​វេលា​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី៧ កញ្ញា គេឮ​សំឡេង​​ស្រ្តី​រូប​នេះ​ស្រែក​នៅក្បែរ​អគារ​តាំង​ពិព័រណ៍​អចិ​ន្ត្រៃយ៍ ហើយប្រជាពលរដ្ឋដែល​ធ្វើ​ដំណើរឆ្លង​កាត់​ទីនោះ ក៏​បានមករាយ​ការណ៍​ប្រាប់​ដល់​​សមត្ថ​កិច្ច​ ។ 

​លោក​នាយ​ប៉ុស្តិ៍​បាន​បន្តថា គ្រាន់តែ​ទទួល​បាន​ដំណឹងនេះភ្លាម​លោក​ក៏​ដឹកនាំកម្លាំង​ក្រោម​ឱវា​ទចុះ​ទៅជាបន្ទាន់ ​និង​ឃើញស្ត្រី​​រូប​នេះ ត្រូវ​គេសម្លាប់​ក្នុង​សភាព​អាក្រាតកាយននលគក និងមាន​ស្នាម​រឹត.កដែលសង្ស័យថា រំលោភ ហើយ​​សម្លាប់បំបិទមាត់។ ដោយសារតែ​យប់​ផង​នោះ សមត្ថ​កិច្ច​បាន​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ​មិន​អនុញ្ញាតឲ្យអ្នកណាម្នាក់ចូល​ទៅឡើយ រង់ចាំ​ព្រឹក​ឡើងភ្លឺច្បាស់ ទើប​​កម្លាំង​នគរបាល​ការិយា​ល័យ​បច្ចេក​ទេស​វិទ្យាសាស្រ្តនៃស្នង​កា​រដ្ឋាន​ខេត្ត ចុះមក​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ ។
លោក​ប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម មាន​ប្រសាសន៍​ថា ក្រោយពេល​​កម្លាំងជំនាញ​ពិនិត្យ​សព​ហើយនោះ ក៏បាន​ប្រគល់ភារកិច្ចឲ្យ​មក​រូបលោក ដើម្បីចាត់​ចែង​ដោយដឹកសពស្រ្តី​អនាថា​ខាងលើ​នេះទៅ​តម្កល់ទុកនៅវត្តបឹងកុក រង់ចាំមើលថា តើត្រូវ​បូជា​ ឬយ៉ាងណា។ ​ភ្លាមៗ​នោះ​នគរបាល​ប៉ុស្តិ៍​សង្កាត់កំពង់ចាម មិនបាន​ស្គាល់​អត្តសញ្ញាណ​ស្រ្តីរងគ្រោះ​ដែលស្លាប់នេះ​ថា រស់​នៅឯណាឡើយ គ្រាន់តែ​ដឹង​ថា ទើប​មាន​​វត្តមាននៅក្រុងកំពង់ចាម ​នា​ពេល​ថ្មី​ៗ ​នេះ ហើយ​ក៏​មិនដឹង​ថា មាន​ក្រុម​សាច់ញាតិរស់នៅ​ស្រុក​ណា ខេត្តណាទេ។

ចំណែកលោក​វរសេនីយ៍ត្រី ណោ ឌីណា អនុ​ប្រធានការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ​ប្រាប់ឲ្យ​ដឹងថា ស្រ្តីរងគ្រោះ​ត្រូវឃាតក​ប្រើ​អាវ​រឹត.កសម្លាប់​នៅក្នុងបរិវេណពិព័រណ៍​អចិ​ន្ត្រៃយ៍​ផ្នែកខាងជើង ហើយឃាតកបានរត់គេច​ខ្លួន​បាត់​ស្រមោល។ សពមានអាយុប្រហែល​២០​ឆ្នាំ (លុះ​​ក្រោយ​​មក​​ដឹង​ច្បាស់​​ថា អាយុ​១៥​​ឆ្នាំ​) ជា​ស្រ្តី​ដែល​កើតរោគសរសៃប្រសាទ​ កម្ពស់​១,៥៧​ម៉ែត្រ។ តាមរយៈ​ការ​ស្រាវជ្រាវរហូតមក​ដល់​ព្រឹកថ្ងៃទី​៧ កញ្ញា ក៏​បានស្គាល់អត្ត​សញ្ញាណគឺ​​​ឈ្មោះ​ខឿន ស្រីណែត រស់នៅភូមិទួលវិហារ ឃុំ​ជីរោទី២ ស្រុក​​ត្បូងឃ្មុំ ឪពុកម្តាយស្លាប់ចោល​អស់​​ សព្វ​ថ្ងៃ​រស់នៅ​ជាមួយនឹងម្តាយធំម្នាក់ ៕
Related Posts Plugin for WordPress, Blogger...

ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes